នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យ​ដី​ទៅ​ពលរដ្ឋ​កែវ​ផុស​វិញ ខណៈ​នៅ​ជាប់​បណ្តឹង​ឧទ្ទរណ៍

កាលពីថ្ងៃទី១៧ ខែមិនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ក្នុងករណីទំនាស់ដីធ្លីរវាងលោកជៀម ផែន និង ពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយលិខិតទី១ លោកបានចុះហត្ថលេខា ចេញសេចក្តីសម្រេច ស្តីពីនិរាករណ៍ស.ជ.ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ សេចក្តីជូនដំណឹងរបស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លី នៅភូមិកែវផុស ដោយប្រគល់ភារកិច្ចនេះ ជូនលោកឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីវិញ ដើម្បី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថា៖ «អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានសម្រេចធ្វើនិរាករណ៍ សេចក្តីជូនដំណឹងស.ជ.ណ របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លីនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយប្រគល់ភារកិច្ច ជូនអាជ្ញាធរជាតិ​ដោះស្រាយទំនាស់ដីធ្លី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងសាងសងលំនៅដ្ឋានឡើងវិញ រីឯថវិការជាបន្ទុករបស់គ្រួសារលោក។


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

កាលពីថ្ងៃទី១៧ ខែមិនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ក្នុងករណីទំនាស់ដីធ្លី​រវាង​លោកជៀម ផែន និង ពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយលិខិតទី១ លោកបានចុះហត្ថលេខា ចេញសេចក្តីសម្រេច ស្តីពីនិរាករណ៍ស.ជ.ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ សេចក្តីជូនដំណឹង​របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លី នៅភូមិកែវផុស ដោយប្រគល់ភារកិច្ចនេះ ជូនលោកឧបនាយករដ្ឋមន្ត្រី​ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីវិញ ដើម្បី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុង​លិខិតនោះបានឲ្យដឹងទៀតថា៖ «អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវ​អនុវត្តន៍សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។

រីឯលិខិតដាច់ដោយឡែកមួយទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានផ្ញើជូនលោកម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជាថា សូមលោកមេត្តាជួយ ទទួលយកប្រជាពលរដ្ឋទាំង៤៩ គ្រួសារនេះមកស្នាក់នៅ​កន្លែងក្រុមហ៊ុនរបស់​លោក ជាបណ្ណោះអាសន្ន។ លោកបានសរសេរនៅក្នុងលិខិតនោះទៀតថា៖ «រៀបចំជាងសាងសង់លំនៅដ្ឋាន ជូន​ប្រជាពលរដ្ឋឡើងវិញ ឯថវិកាសាងសង់ជាបន្ទុករបស់គ្រួសារខ្ញុំ។ សូមឯកឧត្តមជួយសម្រួល ប្រជាពលរដ្ឋទាំងនោះ​ដោយ​ក្តីមនុស្សធម៌ និងជួយពួកគាត់ជីវភាពជាប្រក្រតីឡើងវិញ។»

កាលពីថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៣ ផ្ទះពលរដ្ឋនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ត្រូវបានកម្លាំងសមត្ថកិច្ចជាង១០០ នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង បានឈូសរាបស្មើរដី ក្រោមអំណាចសាលក្រម របស់តុលាការខេត្តកោះកុង ដែលបាន​សម្រេចឲ្យលោក ជៀម ផែន ថៅកែស្រាបៀរលីអូឈ្នះក្តី ជម្លោះដីធ្លីលើអ្នកភូមិតំបន់នោះ។

អ្នកស្រីស៊ីវ លីណា អាយុ ៥០ ឆ្នាំបានថ្លែងឲ្យដឹងថា នៅព្រឹថ្ងៃទី១៨ លោក ហ៊ុន ម៉ាណិត លោកប៊ិន ឈិន និងលោក ម៉ុង ឬទ្ធី បានចុះមកដល់ទីតាំង ហើយប្រកាសប្រាប់ពលរដ្ឋថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចប្រគល់ដី​នោះ​ឲ្យ​ពលរដ្ឋ​វិញ ហើយក្រុមគ្រួសាររបស់លោក ជាអ្នកចំណាយក្នុងការសាងសង់ផ្ទះឡើងវិញ។ អ្នកស្រីបានថ្លែងឲ្យដឹងថា ៖ «ពួកយើង​សប្បាយចិត្តបំផុត នៅពេលដែលបានលឺការប្រកាសរបស់កូនសម្តេច ពួកយើងបានដីវិញហើយ ពួកយើងដូចបាន​រស់​ឡើង​វិញ ពួកយើងអគុណសម្តេច ហ៊ុន សែនពីព្រោះសម្តេច បានសង្គ្រោះពួកយើងឲ្យរស់ឡើងវិញ»។

អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា លោក ហ៊ុន ម៉ានិត បានប្រកាសប្រាប់ថា ពលរដ្ឋនឹងទទួលបានផ្ទះថ្មី ទំហំ៦ម៉ែត្រ គុណនិង ១២ម៉ែត្រ លើផ្ទៃដី៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ និងដីចំការមួយគ្រួសារ ៥ ហិកតា។ អ្នកស្រីបានថ្លែងថា ៖«ចាប់ពីថ្ងៃនេះ​តទៅ ពួកខ្ញុំនឹងមិនព្រួយបារម្ភ ជាមួយលោកជៀម ផែនទៀតទេ»។

លោកម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានថ្លែងឲ្យដឹងថា ខាងក្រុមសំណង់ក្មេងវត្តរបស់លោក កំពុងចាប់ផ្តើម​សាងសង់ផ្ទះទាំងអស់នោះហើយ ហើយតាមគម្រោងនឹងត្រូវចំណាយពេល៤ខែដើម្បីសាងសង់ ពីព្រោះជាផ្ទះថ្ម។ លោក​បានថ្លែងឲ្យដឹងទៀតថា ៖ «ពលរដ្ឋទាំងអស់នោះ នឹងអាចទទួលបានប័ណ្ណកម្មសិទ្ធ លើដីរបស់គាត់ ដែលមានតាំង​ពីដូនតា​មក»។

លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាល​ពីថ្ងៃ​ម្សិល​ម៉ិញ។

លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះការលូកដៃអន្តរាគមន៍ របស់​លោកនាយករដ្ឋមន្ត្រី បើទោះបីជាមួយផ្នែកតូច ដើម្បី«ទាក់ទាញយកសន្លឹកឆ្នោត»ក៏ដោយ ក៏ពុំមានខុសនោះទេ ទាក់ទិន​ទៅនឹងលទ្ធិប្រជាធិបតេយ្យ។ លោកបានបន្ទោស ស្ថាប័នតុលាការខេត្តថា ៖ «អ្វីដែលខុសនោះ គឺដោយសារតែរឿង​នៅ​កំពុងដំណើរការ នៅសាលាឧទ្ទរណ៍នៅឡើយបែរជាត្រូវបាន តុលាការខេត្តចុះអនុវត្តន៍សាលក្រម ទាំងបំពានច្បាប់។ ដូច្នេះ​ស្ថាប័នក្រសួងយុត្តិធម៌ ត្រូវតែតាមដានមើល ក្នុងករណីនេះ ថាតើហេតុអ្វី បានជាកើតឡើងដូច្នេះ។»

លោក ប៊ុន ណារិទ្ធ មន្ត្រីសម្របសម្រួល អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តព្រះបានថ្លែងឲ្យដឹងថា ក្នុងករណីនេះ​សាលា​ឧទ្ទរណ៍ គួរតែពិនិត្យមើលឡើងវិញចំពោះសាលក្រមនេះ ហើយក៏នៅមានរឿងជាច្រើនទៀត ដែលពលរដ្ឋបានរង ទទួល​នូវភាពអយុត្តិធម៌នេះ។ លោកបានបន្ថែមឲ្យដឹងទៀតថា ៖«ខ្ញុំគិតថាដោយសារតែសម្តេចហ៊ុន សែនលោកឃើញ​ភាព​អយុត្តិធម៌ខ្លាំងពេក។ ទើបលោកដោះស្រាយជាបន្ទាន់ន ពីព្រោះរឿងកំពុងដំណើរការនៅសាលាឧទ្ទរណ៍ ស្រាប់តែឈូស​បំបាត់ភស្តុតាងអស់ ហើយម្យ៉ាងទៀត វាក៏ជាជិតដល់រដូវបោះឆ្នោតផង៕»

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...