ហ៊ុន សែន ចាប់​អារម្មណ៍​នឹង​«ឡេវ​អាវ​-​កអាវ»​ស្ត្រី

«ឡេវអាវ» និង«កអាវ» ជាចំណុចទាក់ទាញពីរយ៉ាង របស់លោក ហ៊ុន សែន នៅពេល​មានការឱប-ថើប រវាងរូបលោក ជាមួយនឹងក្រុមកម្មការិនី។ នេះ បើតាមការថ្លែងឡើង​ ដោយផ្ទាល់មាត់ របស់មេដឹកនាំរូបនេះ កាលពីព្រឹកម៉ិញ។
ហ៊ុន សែន ចាប់​អារម្មណ៍​នឹង​«ឡេវ​អាវ​-​កអាវ»​ស្ត្រី
លោក ហ៊ុន សែន នៅក្នុងចំណោមកម្មការិនី កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 23, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកម៉ិញនេះ ក្នុងជំនួបជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ហ៊ុន សែន បានលើកឡើងថា លោកបានឃើញ ឡេវអាវរបស់ស្ត្រី អ្នកគាំទ្រលោកម្នាក់ ទៅទាក់ជាមួយកអាវ របស់ស្ត្រីមួយទៀត។ អាចចាត់ទុក ថាជាករណីដ៏កម្រមួយ ដោយសារតែលោក ​មិនដែល​និយាយ​ដូច្នេះ ពីមុនមកទេ។

ដំបូងឡើយ នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានរៀបរាប់ថា លោកបានជាន់ជើងកម្មការិនី ណាម្នាក់ នៅក្នុងការចាប់ឱប-ថើប រវាងរូបលោក និងក្រុមកម្មការិនី ដែលលោកអះអាងថា ជាអ្នកគោរពស្រឡាញ់លោក។ បន្ទាប់មក លោក ហ៊ុន សែន បានថ្លែងបន្តថា៖ «រួចអាមួយទៀតនោះ ពូមើលឃើញច្បាស់ អាឡេវអាវរបស់នាងមួយនោះ ទៅជាប់ជាមួយនឹងកអាវ របស់នាងមួយទៀត»។

បុរសខ្លាំងកម្ពុជា មិនបានបញ្ជាក់លំអិត ថាលោកបានមើលឃើញ អ្វីផ្សេងទៀត បន្ថែមពីលើឡេវអាវ និងកអាវ របស់ស្ត្រីៗទាំងនោះទេ។ តែលោកបានអួតអាងថា លោកទទួលបាន ការរាប់អានខ្លាំងក្លាណាស់ ពីសំណាក់ក្រុមកម្មករ-កម្មការិនី សឹង​នៅគ្រប់​ទិសទី​ទាំងអស់។

លោកថា៖ «ក្មួយអើយ! នេះហើយដែលហៅថា ការផ្ដល់នូវសេចក្ដីរាប់អាន សេចក្ដីស្រឡាញ់ចំពោះមេដឹកនាំ។ មិនគ្រាន់តែផ្ដល់ នូវសេចក្ដីស្រឡាញ់ ចំពោះមេដឹកនាំប៉ុណ្ណោះទេ ក៏ប៉ុន្តែទង្វើរបស់ក្មួយៗ បានចាត់ទុកពូ ដូចជាឪពុក ឪពុកធំ ឪពុកមា ឬដូចជាជីតារបស់ខ្លួនផងដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...