ប្លន់​ធនាគារ នៅ​កណ្ដាល​រាជធានី!

ក្រុមចោរប្លន់ធនាគារ នៅកណ្ដាលរាជធានីភ្នំពេញ ដែលទំនងជាមានគ្នា ៥នាក់ បានធ្វើសកម្មភាពប្លន់ ប្រដាប់ដោយអាវុធ យកប្រាក់អស់ជាច្រើន និងបានចាកចេញទៅវិញ បន្ទាប់ពីធ្វើសកម្មភាពរួច។ នេះ បើតាមប្រភពពីអាជ្ញាធរ ក្នុងពេលភ្លាមៗ។
ប្លន់​ធនាគារ នៅ​កណ្ដាល​រាជធានី!
ទិដ្ឋភាពនៅខាងមុខធនាគារ RHB Indochina Bank។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 23, 2018
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធនាគារដែលរងគ្រោះនោះ មានឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយ​វិទ្យាស្ថានគណនេយ្យ វណ្ណដា។

គេហទំព័ររបស់នគរបាលជាតិកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រុមចោរទាំងនោះ ទំនងជាមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពប្លន់​ធនាគារខាងលើ ហើយកម្លាំងអាជ្ញាធរ​ជំនាញ ​គ្រប់ជាន់​ថ្នាក់ ​កំពុង​សហការ​គ្នា ​ស្វែងរក​ចាប់ខ្លួនពួកគេទាំងនេះ។

នគរបាលមិនអាចអះអាង ពីចំនួនប្រាក់ដែលត្រូវបានប្លន់យក ថាមានចំនួនប៉ុន្មាន នៅឡើយ។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតមួយ រំឭកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធ យាមនៅក្នុងឬនៅក្បែរស្ថាប័ននោះទេ ដោយស្ថាប័នជាតិមួយនេះ ពន្យល់ថា ព្រោះកម្ពុជាបច្ចុប្បន្ន មាន​«សន្តិភាពពេញលេញ និងការអភិវឌ្ឍ​គ្រប់​វិស័យ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...