ការ​លួច​បូម​ខ្សាច់ នៅ​តាម​ដង​ទន្លេ​ក្នុង​រាជធានី នៅ​តែ​មាន​យ៉ាង​សប្បាយ​ដៃ

ការបូបខ្សាច់ នៅតាមតំបន់ហាមឃាត់ ក្នុងរាជធានីភ្នំពេញ នៅតែមានយ៉ាងអនាធិបតេយ្យដដែល បើទោះមាន សេចក្តី​ប្រកាស​ឲ្យ​បញ្ឈប់ ចេញពីក្រសួងធនធានរ៉ែ និងថាមពល និងថ្នាក់ដឹកនាំ​គ្រាក់ៗ​ក៏ដោយ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី- ភ្នំពេញ ថ្ងៃទី ០២ ខែមីនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បច្ចុប្បន្ននេះ គេឃើញមានអាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេបាសាក់ នៃរាជធានីភ្នំពេញ កំពុងតែបន្តធ្វើ ទាំងយប់​ទាំង​ថ្ងៃ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចរអាអ្វីឡើយ បើទោះបីជាមានការចេញសេចក្តីប្រកាស ពីថ្នាក់ក្រសួង នាពេលកន្លង​ទៅក៍ដោយ។ សេចក្តីប្រកាសនោះថា បានហាម មិនឲ្យមានការបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែជាក់ស្តែង​នៅតែមានជាហូហែរ ហើយមិនដែលឃើញមានអាជ្ញាធរ ចុះធ្វើអន្តរាគមន៍អ្វីឡើយ។

ដើម្បីចង់ដឹងពីហេតុការណ៍នេះ ទស្សនាវដ្តីមនោរម្យអាំងហ្វូបានចុះផ្តិត យករូបភាពនៅក្នុងបរិវេណបូមខ្សាច់នោះ ដែល​កំពុងធ្វើសកម្មភាព យ៉ាងមមាញឹក ស្ថិតនៅកណ្ដាលទន្លេបួនមុខ ខាងមុខព្រះបរមរាជវាំង (ឈៀងទៅខាងកើត ឈៀង​ខាងជើងកោះពេជ្រ ស្របនឹងសង្កាត់អរិយក្សត្រ)។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានព្យាយាម សុំជួបតំណាង​គ្រប់​គ្រង​សាឡង់ ដែលកំពុងបូមខ្សាច់ តែត្រូវបាន​បដិសេធ ដោយសន្តិសុខយាមសាឡង់នោះ។ ពួកគេថែមទាំងបានហាម អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដី មិនឲ្យចូលទៅជិត​ដើម្បី​ថត ឬសាកសួរព័ត៌មាននោះផងទៀត។

បើតាមប្រភពព័ត៌មានពីពលរដ្ឋ បានឲ្យដឹងថា មានសាឡាងបូមខ្សាច់នេះ បានដំណើការបូមខ្សាច់ ជារៀង​រាល់​ថ្ងៃ សូម្បី​តែ​​ពេលយប់ ក៍គេឃើញសាឡាងនេះ នៅដំណើការបូមខ្សាច់ដែរ។ ក្រៅពីមានសាឡាងបូមខ្សាច់មួយនេះ គេឃើញមាន សាឡង់​ជាង ២០គ្រឿងទៀត ទុកសំរាប់ដឹកខ្សាច់ពីសាឡាងបូមនោះ។

ពាក់ព័ន្ធនឹងការបូមខ្សាច់នេះ នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក៍ធ្លាប់ដាក់បទបញ្ជាដោយចំហរ ទៅកាន់កាន់ក្រសួង ធនធាន​ទឹក ត្រូវចាត់វិធានការ ឲ្យមាន ប្រសិទ្ធភាព ចំពោះសកម្មភាព បូមខ្សាច់ខុសច្បាប់ និងអាណាធិបតេយ្យ នៅពេល​យប់ ដែលកត្តាទាំងនេះ បានបណ្តាលឲ្យបាក់ និងស្រុតច្រាំងទន្លេ។

លោក លឹម គានហោ រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ធនធាន​ខ្សាច់ ធ្លាប់​បាន​បដិសេធ នៅមន្ទីររដ្ឋសភាជាតិថា គ្មានការបូមខ្សាច់ក្នុងទន្លេទេ ហើយថានឹងចាត់វិធានការផ្លូវច្បាប់ រឹប​អូស​យក​សម្ភារៈ​ទំាង​អស់ ពីអាជីវកម្មបូមខ្សាច់ទំាងឡាយណា ដែលអត់មានអាជ្ញាបណ្ណត្រឹមត្រូវ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី បានធ្វើ​ឡើង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ កន្លងមក បន្ទាប់ពីលោកបានចូលទៅឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់ ​ទៅ​នឹង​សំណួរ​របស់​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី៣  ឬ​ហៅ​ថា​គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​​ធន​ធាន​ទឹក នៃ​រដ្ឋសភា។

សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់បានថ្លែងបរិហាសកម្មភាពបូមខ្សាច់នោះ ថាជាសកម្មភាពមួយ ដែល​បំផ្លាញជាតិ និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ពីលោក ឡុង ឌីម៉ុង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចំពោះ​បញ្ហា​នេះ​បានទេ ដោយលោកជាប់រវល់ប្រជុំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...