អភិបាល​ថ្មី​ស្រុក​អូជ្រៅ ថា​ខាង​ខេត្ត​មិន​ឲ្យ​ឯកសារ រឿង​ដី​ធ្លី​ពលរដ្ឋ​ឲ្យ​ខ្លួន

បញ្ហារបស់ពលរដ្ឋនៅតែមានជាបន្ត បើទោះបីជាអភិបាលខេត្ត បន្ទាយមានជ័យ បានប្រកាសប្រគល់ដំណោះស្រាយ រឿងដីធ្លីដ៏រាំរ៉ៃមួយ នៅក្នុងស្រុកអូជៅ ទៅឲ្យលោកអភិបាលស្រុក ដែលទើបនឹងឡើងកាន់តំណែងក៏ដោយ។ តែករណីដែលអូសបន្លាយពេលនេះ ត្រូវបានចៅហ្វាយស្រុករូបនោះថ្លែងថា ខាងមន្ត្រីដែលជាប់ពាក់ព័ន្ធនៅសាលាខេត្ត មិនបញ្ជូនឯកសារមកឲ្យលោក ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 24, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកភូមិថ្នល់បត់ជាច្រើនគ្រួសារ ដែលមានទំនាស់ដីធ្លី រវាងពីរស្រុក គឺស្រុកស្វាយចេក និងស្រុកអូរជ្រៅ ដែលបានដាក់ ពាក្យបណ្តឹងតវ៉ា តាំងពីភូមិឃុំ មិនមានការដោះស្រាយ រហូតដល់ខេត្តទៀត កាលពីពេលថ្មីៗនេះ។ រហូតមកដល់​ពេល​នេះ ពួកគាត់នៅតែមិនមានប្រតិកម្មអ្វីប្លែក ពីអភិបាលខេត្តនោះទេ ដោយគ្រាន់តែទទួលដំណឹងថា អភិបាលខេត្ត បាន​ប្រាប់​ថាប្រគល់រឿងរ៉ាវទាំងនេះ ទៅឲ្យអភិបាលស្រុកជាអ្នកដោះស្រាយ។ តែរហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ហើយ នៅ​មិនមានដំណឹងអ្វី ជូនដល់ពលរដ្ឋទៀត។

ដោយឡែក លោក សាន សៀងហូ អភិបាលស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកទើបតែបានកាន់ដំណែង ជាអភិបាលស្រុក កាលពីថ្ងៃ​ទី០៩ ខែកុម្ភៈ ប៉ុណ្ណោះ តែហើយលោក ក៏បានទទួលដឹង នូវបញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃមួយនេះដែរ។ បើ​ទោះ​ជា​លោកមាន​បំណង​ជាក់​លាក់ ក្នុងការជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺលោកមិនបានទទួល​នូវសំណុំ​ឯកសារ ពាក់​ព័ន្ធ​នឹងករណីនេះ ពីសាលាខេត្តនៅឡើយ។

លោក សាន សៀងហូ បានបន្ថែមទៀតថា កាលពីថ្ងៃប្រកាសតំណែងរបស់ខ្លួន លោកអភិបាលខេត្ត បាននិយាយ​ជា​សារធារណៈថា ការដោះស្រាយបញ្ហាដីធ្លីនេះ ប្រគល់ឲ្យលោកមែន តែវាគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះ។ ចំណែកឯ​សំនុំ​ឯកសារផ្សេៗ ដែលមានជុំវិញបញ្ហានេះ នៅមិនទាន់បញ្ជូនមកឲ្យលោកទទួល នៅឡើយ។ លោកលើក​ឡើងថា៖ «ពាក្យ​បណ្តឹង​ទាំងនោះ រំលងផុតពីដៃខ្ញុំ»។

ទស្សនាវដ្ដី បានព្យាយាមទាក់ទង ទៅក្រុមការងារដែលទទួលបន្ទុកផ្នែកឯកសារទាំងអស់ ប្រចាំនៅសាលាខេត្តបន្ទាយ​មានជ័យ ពីបញ្ហាយឺតយ៉ាវ រាល់ការបញ្ជូនសំនុំរឿងទាំងនេះ  តែមិនមានអ្នកទទួលទូរស័ព្ទទេ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ។

ពលរដ្ឋអ្នកភូមិ ដែលរងគ្រោះនឹងបញ្ហាដីធ្លី បានសម្ដែងការត្អូញត្អែថា មិនមែនជាលើកទីមួយនោះទេ សម្រាប់អ្នកភូមិ ថ្នល់បត់ ឃុំអូបីជាន់ស្រុកអូរជ្រៅនោះ ដែលតែងតែផ្តល់ដំណឹងជាឯកសារ ក៏ដូចជាពាក្យសម្តីទៅកាន់ភូមិឃុំ ដែល​ជា​មូលដ្ឋានរបស់ខ្លូន។ តែរាល់សំណើទាំងនេះ ត្រួវបានតំណាងអ្នកភូមិម្នាក់ឲ្យដឹងថា ប្រធានភូមិ និងឃុំហាក់ដូចជា​មិន​យកចិត្ត ទុកដាក់បញ្ជូនឯកសាទាំងនោះសោះ។ តំណាងពលរដ្ឋមួយរូប លោក អ៊ុក តាំង បានឲ្យដឹងថា ព្រោះតែគ្នាន​កាជួយជ្រោមជ្រែងនេះហើយ បានជាពួកគាត់ដាក់ពាក្យបណ្តឹងទាំងនេះ ទៅសាលាខេត្តតែម្តង។ លោកបញ្ជាក់ថា ពួក​អ្នកភូមិទាំងអស់ មិនបានដឹងថា លោកមេស្រុក មិនទាន់ទទួលបានទទួលសំនុំរឿងនោះទេ។ ហើយព្យាយាមរង់ចាំ តាម​សម្តីរបស់អភិបាលខេត្ត ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែគ្នានការអន្តរាគមន៍។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ឡុង សុគន្ធី ក៏បានឲ្យដឹងដែរថា អ្នកភូមិមិនបានដឹងថា ខាងសាលាស្រុកមិនទទួល​បានពាក្យបណ្តឹងនោះដែរ តែអ្វីដែលសំខាន់ពួកគាត់បានដាក់វា រួចរាល់នៅសាលាខេត្តហើយ។ អ្នកស្រីមិនដឹងថា នៅ​ពេលដែលអភិបាលខេត្ត ប្រកាសប្រគល់សំនុំរឿងនេះ ឲ្យទៅលោកអភិបាលស្រុកដោះស្រាយ តើខេត្តបានបញ្ជូន​រាល់​ឯកសារទាំងនោះទៅឬអត់ ឬគ្រាន់តែនិយាយតែពាក្យសម្តី ហើយមិនបានអនុវត្តន៍៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...