ផ្អើល​តវ៉ា​ទម្លាក់​មេ​ភូមិ អត់​ចេះ​អក្សរ នៅ​ប៉ោយប៉ែត

ប្រជាពលរដ្ឋមួយភូមិ ផ្ទុះការតវ៉ាដាក់ពាក្យបណ្តឹង ទៅចៅសង្កាត់ ដើម្បីទម្លាក់មេភូមិម្នាក់ ចេញពីតំណែង បន្ទាប់ពីមានរឿងជាច្រើន បានកើតឡើងនៅក្នុងភូមិ។ រឿង ដែលធ្វើឲ្យអ្នកភូមិទាំងនោះ ពិបាកនៅក្នុងការរស់នៅ ដោយស្ដែងចេញ តាមរូបភាពផ្សេងៗ ធ្វើឲ្យអ្នកភូមិស្ទើរ៩០ភាគរយ ទទួលយកមិនបាន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៣ កុម្ភៈ២០១៥
  • កែប្រែចុងក្រោយ: February 24, 2015
  • ប្រធានបទ: អំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើកាតវ៉ាយ៉ាងក្តៅគគុកមួយ នៅពី​មុខ​សាលា​សង្កាត់ប៉ោយប៉ែត ដើម្បីឲ្យអ្នកស្រី ហុក លឿម ដែលជាប្រធានភូមិព្រៃព្រិចនេះ ចុះចេញពីតំណែង។ នៅក្នុងការ​តវ៉ាខាងលើ មានប្រជាជនក្នុងភូមិ៥៨៩គ្រួសារ ដែលមានអ្នកចូលរួម ប្រមាណជាជាង៥០នាក់។ គ្រប់អ្នកតវ៉ាទាំងអស់ បានដាក់ពាក្យបណ្តឹងមួយ ទៅកាន់សង្កាត់ដែលនៅក្នុងមូលដ្ឋាននេះ ឲ្យជួយធ្វើអន្តរាគមន៍ ព្រោះពលរដ្ឋ​ពិបាក​ក្នុងការ​រស់នៅ ស្ទើគ្រប់គ្រួសារ។

មេភូមិអត់ចេះអក្សរ

អ្នកស្រី តឿន វិត ដំណាងឲ្យអ្នកភូមិព្រៃព្រិច ដែលមានកាមិនសុខចិត្ត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់​និង​អ្នកភូមិដ៏ទៃទៀត ធ្វើកាតតវ៉ានេះ ព្រោះមិនអាចទ្រាំរស់នៅទៀតបាន។ ទាំងការរកស៊ី និងកូនចៅរៀនសូត្រ មានការ​ភិតភ័យ ជាពិសេស ពេលមានដំណើទៅណាកមកណាម្តងៗ ទៅទាំភ័យខ្លាច ព្រោះធ្លាប់មានការគំរាមកំហែង ពី​សំណាក់​អ្នកជិតដិត ជាមួយមេភូមិខាងលើ។ អ្នកស្រីថា ហេតុផលដែលពួកគាត់ ចង់ឲ្យប្រធានភូមិនេះចេញ មានបី៖ ទីមួយ ស្រ្តីមេភូមិខាងលើមិនចេះអក្ស ទីពីរ ប្រើពាក្យសម្ដីមិនសមរម្យ ទៅកាន់ពលរដ្ឋក្នុងភូមិ (សម្តីអាក្រក់ ជេរ ប្រមាថ) និង​ទីបី ប្រើសិទ្ធអំណាច រំលោភលើពលរដ្ឋទន់ខ្សោយ។ អ្នកស្រី វិត បានបន្ថែមថា វាមិនមែនជាលើកទីមួយនោះទេ ដែល​ពលរដ្ឋធ្វើបែបនេះ វាមានជាច្រើនដងមកហើយ រហូតមកដល់ថ្ងៃនេះ អ្នកភូមិទ្រាំមិនបាន ដោយសារការបិទសិទ្ធ មិន​ឲ្យ​អ្នក​ដ៏ទៃបង្កការសប្បាយផ្សេងៗ នៅថ្ងៃដែលកូនរបស់ខ្លូនរៀបការ។

ពលរដ្ឋដែលធ្លាប់មានសេរីភាព នៅក្នុងភូមិគ្រប់បែបយ៉ាង ដល់ពេលមានបម្រាមដូចនេះ កើតក្តីមិនសុខចិត្ត។ បូករួមជា​មួយភាពស៊ូទ្រាំ អស់ជាច្រើនខែថ្ងៃផងនោះ ក៏ផ្ទុះការតវ៉ានេះឡើង ភ្លាមៗ បន្ទាប់ពីមានការហាមប្រាម។ ការតវ៉ានេះ អ្នក​ភូមិម្នាក់បានឲ្យដឹងថា មានការអន្តាគមន៍ ពីសំណាក់ចៅសង្កាត់ប៉ោយប៉ែតលោក នុត លី ដែលជាអ្នកទទួលពាក្យបណ្តឹង និងស្នាមមេដៃ ពីពលរដ្ឋទាំងនោះ។ អ្នកស្រី សេង សុខម បានឲ្យដឹងថា ពួកគាត់បានបញ្ចប់ការតវ៉ា នៅម៉ោង១១ និង​៣០នាទី ដោយមានការព្រមព្រៀង ទទួលយកនូវពាក្យបណ្តឹងរបស់ពួកគាត់ ហើយលោកចៅសង្កាត់ បានប្រាប់​ពួកគាត់​ថា នឹងដោះស្រាយឲ្យនៅពេលរសៀលនេះ។

តែផ្ទុយទៅវិញអ្នកស្រី ហុក លឿន ជាមេភូមិ ព្រៃព្រិច ខាងលើ បានបដិសេធនូវអ្វី ដែលជាការចោទប្រកាន់របស់អ្នកភូមិ ដោយ​និយាយថា អ្នកស្រីមិនបានដឹងរឿងអ្វីនោះទេ។ នៅក្នុងសម្តីមួយៗ ដូចមិនចង់ឆ្លើយតប ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ អ្នកស្រីបានប្រាប់ថា ការដែលអ្នកភូមិនិយាយទាំងអស់ វាជារឿងបុគ្គល និងជារឿងក្មេងៗ ដែល​មិន​មានពាក់ព័ន្ធជាមួយអ្នកស្រីទេ។ អ្នកស្រីបន្តថា ជារឿងដដែល ហើយគាត់មិនបានតបតនោះទេ ព្រោះអ្នកទាំងនោះ ចង់​ឲ្យអ្នកស្រីចេញពីដំណែង ជាមេភូមិ។ ស្ត្រីមេភូមិរូបនេះ បានលើកឡើងថា៖ «ខ្ញុំទទួលយកមិនបានទេ ដែលមកចោទ​ប្រកាន់​ខ្ញុំបែបនេះ។ ព្រោះវាជារឿងបុគ្គល។»។

ទោះជាយ៉ាងណា ទស្សនាវដ្តីព្យាយាមទាក់ទង ទៅកាន់លោក នុត លី ជាចៅសង្កាត់ប៉ោយប៉ែត ដើម្បីបំភ្លឺពី​បញ្ហា​ទាំង​អស់នេះ នៅរសៀលថ្ងៃដដែល តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួលនោះទេ។ ចំពោះដំណោះស្រាយយ៉ាងណា ទស្សនាវដ្តី​នឹងផ្តល់ព័ត៍មាននៅអត្តបទក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...