បាល់ទាត់ក្រិក៖ ក្រុមអូឡាំព្យាកូស ត្រៀមលើកពានរង្វាន់លើកទី៤០
នៅថ្ងៃគម្រប់ខួបទី៨៨ នៃការបង្កើតក្លឹបបាល់ទាត់អូឡាំព្យាកូស (Olympiakos) ក្រុមមួយនេះ បានឈ្នះពានរង្វាន់កំពូល ក្នុងលីកនៃប្រទេសក្រិក បន្ទាប់ពីឈ្នះក្រុម អេអ៊ីឃេ អាតែន (AEK Athens) ដោយលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។
ភាពសប្បាយរិករាយ របស់កីឡាករ អូឡាំព្យាកូស ក្រោយពេលទាត់បញ្ចូលទីរួច។
លទ្ធផល ៣-០ ឈ្នះលើក្រុមអេអ៊ីឃេ អាតែន បានធ្វើឲ្យក្រុមមួយនេះ មាន ១៦ពិន្ទុនាំមុខលើកំពូលតារាង ដោយមិនអាច មានក្រុមណាតាមបានឡើយ ដោយការប្រកួតនៅសល់តែ ៥សប្តាហ៏ប៉ុណ្ណោះ។
កីឡាករខ្សែការពារ អាវរ៉ាម ប៉ាប៉ាដូប៉ូឡូស (Avraam Papadopoulos) បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ និងខ្សែបម្រើស្លាប ឌីចាមែល អាបដូន (Djamel Abdoun) បានស៊ុតបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់ទី៣សំរាប់ក្រុម។
កីឡាករ ប៉ាប៉ាដូប៉ូឡូស [...]