បាល់ទាត់ក្រិក៖ ក្រុម​អូឡាំព្យាកូស ត្រៀម​លើក​ពានរង្វាន់​លើក​​ទី​៤០

នៅថ្ងៃគម្រប់ខួបទី៨៨ នៃការបង្កើតក្លឹបបាល់ទាត់អូឡាំព្យាកូស (Olympiakos) ក្រុមមួយនេះ បានឈ្នះពានរង្វាន់កំពូល ក្នុងលីកនៃប្រទេសក្រិក បន្ទាប់ពីឈ្នះក្រុម អេអ៊ីឃេ អាតែន (AEK Athens) ដោយលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃគម្រប់ខួបទី៨៨ នៃការបង្កើតក្លឹបបាល់ទាត់អូឡាំព្យាកូស (Olympiakos) ក្រុមមួយនេះ បានឈ្នះពានរង្វាន់កំពូល ក្នុងលីកនៃប្រទេសក្រិក បន្ទាប់ពីឈ្នះក្រុម អេអ៊ីឃេ អាតែន (AEK Athens) ដោយលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។


ភាពសប្បាយរិករាយ របស់កីឡាករ អូឡាំព្យាកូស ក្រោយពេលទាត់បញ្ចូលទីរួច។

លទ្ធផល ៣-០ ឈ្នះលើក្រុមអេអ៊ីឃេ អាតែន បានធ្វើឲ្យក្រុមមួយនេះ មាន ១៦ពិន្ទុនាំមុខលើកំពូលតារាង ដោយមិនអាច មានក្រុមណាតាមបានឡើយ ដោយការប្រកួតនៅសល់តែ ៥សប្តាហ៏ប៉ុណ្ណោះ។

កីឡាករខ្សែការពារ អាវរ៉ាម ប៉ាប៉ាដូប៉ូឡូស (Avraam Papadopoulos) បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ និង​ខ្សែបម្រើស្លាប ឌីចាមែល អាបដូន (Djamel Abdoun) បានស៊ុតបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់ទី៣សំរាប់ក្រុម។

កីឡាករ ប៉ាប៉ាដូប៉ូឡូស ដែលអវត្តមានជាយូរណាស់មកហើយ បន្ទាប់ពីមានបញ្ហារបួសកាលពីប្រកួតអ៊ឺរ៉ូឆ្នាំ២០១២ (Euro 2012) នោះ បានប្រាប់ថា «ខ្ញុំយល់ថា ខ្ញុំអាចត្រឡប់មកជួយក្រុមបានវិញហើយ បន្ទាប់ពីអវត្តមានអស់ពេលជាយូរ ហើយ​នេះជាកិត្តិយសរបស់ខ្ញុំ និងក្រុមទាំងមូល ដែលបានទទួលបានពានរង្វាន់មួយទៀត»។

គាត់បន្តថា «ខ្ញុំអាចរកគ្រាប់បាល់បានតែ ២ឬ៣ គ្រាប់តែប៉ុណ្ណោះ ដូច្នេះវាពិតជាល្អ។ ប៉ុន្តែវាមិនអាចប្រៀបធៀបបានទេ ដោយសារតែពេលនេះ ខ្ញុំបានជួយឲ្យក្រុមឈ្នះពានរង្វាន់លើកទី៤០ ក្នុងប្រវត្តិសាស្រ្ត។ សំរាប់រូបខ្ញុំ ការត្រឡប់មក​ជួយ​ក្រុម គឺជារឿងដែលសំខាន់ជាងអ្វីៗទាំងអស់។ កំឡុងពេលដែលខ្ញុំរបួស គឺជាពេលដែលពិបាកមួយ ប៉ុន្តែបាល់ទាត់តែង​តែមានរឿងដូច្នោះ ជួនកាលខ្សោយ ជួនកាលមានបញ្ហារបួស និងពេលខ្លះក៏ធ្វើឲ្យអ្នកកាន់តែខ្លាំង។»

លោកគ្រូបង្វឹកក្រុមអូឡាំព្យាកូស មីឆែល (Michel) ដែលទើបតែចូលមកដឹកនាំក្រុមនៅដើមឆ្នាំ២០១៣នេះ បានអបអរ​ក្នុងឱកាសដែលទទួលបានពានរង្វាន់នោះដែរ ប៉ុន្តែគាត់បានប្រាប់ដល់កូនក្រុមរបស់លោកថា ត្រូវតែធ្វើឲ្យបានល្អ​ជាបន្ត​ទៀតរហូតដល់ចប់រដូវកាល។

គ្រូបង្វឹករូបនេះ បានប្រាប់ដល់វ៊ែបសាយរបស់ក្លឹបថា «ខ្ញុំមានអារម្មណ៏រីករាយ និងពេញចិត្តខ្លាំងណាស់។ ខ្ញុំចង់អរគុណ​ដល់ក្រុមអូឡាំព្យាកូស ដែលបានតែងតាំងរូបខ្ញុំជាគ្រូបង្វឹក ហើយមានឱកាសឈ្នះពានរង្វាន់មួយនេះ។»

គាត់បន្តថា «ពេលនេះយើងចង់ឈ្នះ ៥ប្រកួតទៀត រហូតដល់បញ្ចប់រដូវកាល ព្រោះនេះជាមធ្យោបាយដ៏ល្អ សំរាប់​រៀបចំ​ក្រុមឲ្យបានល្អនៅឆ្នាំក្រោយ។ កីឡាករទាំងអស់ពិតជាសំខាន់ខ្លាំងណាស់ ចំពោះការទទួលខុសត្រូវទាំងនេះ។ កីឡាករ​ដែលមកប្រកួតប្រជែងក្នុងក្រុមមួយនេះ មិនមែនមកត្រឹមតែលេងធម្មតានោះទេ។ បើនៅជាមួយខ្ញុំ ប្រហែលជាពួកគេ គ្មានសង្ឃឹមថាបានឈប់សំរាកច្រើននោះទេ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...