កាណាដា៖ ក្នុងសំនុំរឿង«ឃាតកម្មកាប់មនុស្សជាដុំៗ» ពិបាករកចៅក្រមមកជំនុំជម្រះ
ការជ្រើសរើសចៅក្រម សម្រាប់កាត់ទោស លើឃាតកម្មប្រចាំទសតវត្សន៍មួយនេះ ពិតជាពិបាកមែនឬ? ពីក្នុងចំណោមចៅក្រមចំនួន ១៦០០ នាក់ របស់ប្រទេសកាណាដា បេក្ខភាពដែលគេសម្រេចជ្រើសរើស មានតែ១៦នាក់ប៉ុណ្ណោះ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ។ ជម្រើសរកចៅក្រមនេះ ដើម្បីចូលរួមនៅក្នុងក្រុមប្រឹក្សាជំនុំជម្រះ សម្រាប់សវនាការកាត់ក្ដីលើ ជនសង្ស័យ លូកា ម៉ាញ៉ូតា អាយុ៣២ឆ្នាំ ជាប់ជាប់ពីបទឧក្រិដ្ឋ៖ សម្លាប់ និងបានកាត់ជាកំណាត់ៗ ប្រុសស្នេហ៍របស់ខ្លួន ជានិស្សិតជនជាតិចិន កាលពីអំឡុងខែឧសភាឆ្នាំ២០១២ កន្លងទៅ។
ថ្ងៃបើកសវនាការ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខាងមុខ ពោលគឺនៅសល់តែត្រឹមមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ហើយក៏ជាថ្ងៃដែលត្រូវបានលើកពេល ជាច្រើនដងមកហើយដែរ ដោយសារតែការស្វែងរកចៅក្រម ទើបនឹងសម្រេចកាលពីថ្ងៃសុក្រទៅ១៩ ខែកញ្ញានេះប៉ុណ្ណោះ។
គុណសម្បត្តិចាំបាច់របស់ចៅក្រម ដែលត្រូវបានជ្រើសរើសនោះ ត្រូវតែជាពលរដ្ឋកាណាដា [...]