កាណាដា៖ ក្នុង​សំនុំ​រឿង​«ឃាតកម្ម​កាប់​មនុស្ស​ជា​ដុំៗ» ពិបាក​រក​ចៅក្រម​មក​ជំនុំ​ជម្រះ

សាលាក្ដីទីក្រុង ម៉ុងរ៉េអាល់ (Montréal) បានកំពុងជួបនូវភាពរអាក់រអួល ដោយសារតែរកចៅក្រមម្នាក់ទៀត មកបង្គ្រប់​ចៅ​ក្រម​ទាំង១២រូប មិនបាន នៅក្នុងសំនុំរឿងក្ដីមួយ របស់ជនសង្ស័យ លូកា ម៉ាញ៉ូតា (Luka Magnotta) ដ៏ល្បីឈ្មោះ ទាក់ទង​នឹងឃាតកម្ម«កាប់មនុស្សជាដុំៗ» កាលពីពីរឆ្នាំមុន ខណៈសវនាការកាត់ក្ដី នឹងត្រូវបើកធ្វើនៅថ្ងៃទី២៩ ខែកញ្ញា​ខាង​មុខ។ បេក្ខភាព​ចៅក្រមណាក៏ដោយ ដែលត្រូវបានកោះអញ្ជើញមកនោះ តែងបានលើកពីហេតុផលដ៏ចម្លែកៗ មិនអាចស្មានដល់។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជ្រើសរើសចៅក្រម សម្រាប់កាត់ទោស លើឃាតកម្មប្រចាំទសតវត្សន៍មួយនេះ ពិតជាពិបាកមែនឬ? ពី​ក្នុង​ចំណោមចៅក្រមចំនួន ១៦០០ នាក់ របស់ប្រទេសកាណាដា បេក្ខភាពដែលគេសម្រេចជ្រើសរើស មាន​តែ១៦នាក់ប៉ុណ្ណោះ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ។ ជម្រើសរកចៅក្រមនេះ ដើម្បីចូលរួមនៅក្នុង​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រាប់សវនាការកាត់ក្ដីលើ ជនសង្ស័យ លូកា ម៉ាញ៉ូតា អាយុ៣២ឆ្នាំ ជាប់ជាប់ពីបទឧក្រិដ្ឋ៖ សម្លាប់ និងបានកាត់ជាកំណាត់ៗ ប្រុសស្នេហ៍របស់ខ្លួន ជានិស្សិតជនជាតិចិន កាលពីអំឡុងខែឧសភា​ឆ្នាំ​២០១២ កន្លងទៅ។

ថ្ងៃបើកសវនាការ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខាងមុខ ពោលគឺនៅសល់តែត្រឹមមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ហើយក៏ជាថ្ងៃដែលត្រូវបានលើកពេល ជាច្រើនដងមកហើយដែរ ដោយសារតែការស្វែងរកចៅក្រម ទើបនឹង​សម្រេចកាលពីថ្ងៃសុក្រទៅ១៩ ខែកញ្ញានេះប៉ុណ្ណោះ។

គុណសម្បត្តិចាំបាច់របស់ចៅក្រម ដែលត្រូវបានជ្រើសរើសនោះ ត្រូវតែជាពលរដ្ឋកាណាដា មិនដែល​ប្រព្រឹត្តិ​អំពើខុសច្បាប់សូម្បីមួយដង និងមានឆន្ទានុសិទ្ធច្បាស់លាស់។ ប្រសិនបើចៅក្រមណា ចេះភាសា​ទាំង​បារាំង ទាំងអង់គ្លេសនោះ កាន់តែប្រសើរ។ ប៉ុន្តែចៅក្រមជាច្រើន ដែលត្រូវបានប្រព័ន្ធយុត្តិធម៌របស់​ប្រទេស​កោះ​ហៅ​នោះ សុទ្ធតែបានគិតថា ខ្លួននឹងមិនអាចទ្រាំទ្របានយូរ ទល់នឹងសំនុំរឿងដ៏ព្រៃផ្សៃ៖ «កាប់​មនុស្ស​ជា​ដុំៗ ផ្ញើរ​តាមប្រៃសនីយ៍របស់ជនសង្ស័យ»។ ខ្លះទៀតលើកយកពីបញ្ហាអាជីព និងបញ្ហាសុខភាព​មក​ដាក់​ចំពោះ​មុខ។ ចៅក្រម​ជា​បុរស​ម្នាក់ បានប្រកែកថា នៅពេលដែលខ្លួនឃើញសំនុំរឿងអាក្រក់ៗ ដូច​យ៉ាង​សំនុំ​រឿង​របស់​លូកា​នេះ នឹង​អាច​ធ្វើឲ្យខ្លួនក្អួតចង្អោរ។

ចម្លែកជាងនេះបេក្ខភាពមួយចំនួនទៀត បានលើកយកហេតុផលសាសនាមកប្រកែកដែរ។ ខ្លះថា​សាសនា​ខ្លួនមិនតម្រូវឲ្យអង្គុយយូរ រីឯខ្លះទៀតថាខ្លួនកាន់សាសនាអ៊ីស្លាម ត្រូវការពេលសូត្រធម៌ និងខ្លះទៀតថា សវនាការកើតឡើងចំពេលពេលចូលឆ្នាំរបស់សាសនាជ្វីហ្វ...។ បេក្ខភាពម្នាក់និយាយឡើងថា «តាំងខ្លួន​ឲ្យ​មានយុត្តិធម៌ ជារឿងសំខាន់ណាស់ តែខ្ញុំបារម្ភខ្លាចតាំងខ្លួនមិនបាន»។

យ៉ាងណាក៏ដោយ ក៏នៅមានចៅក្រមមួយចំនួនបង្ហាញពីភាពក្លាហានរបស់ខ្លួនដែរ។ ចៅក្រមមួយរូបដែល​ត្រូវបានគេជ្រើសរើសជាស្ថាពរនោះ បាននិយាយឡើងថា៖ «ខ្ញុំអាចមើលភស្តុតាងដ៏សាហាវៗ គួរឲ្យខ្លាច​បាន ព្រោះខ្ញុំធ្វើការក្នុងកន្លែងកាប់សាច់ស្រាប់»។

គួរបញ្ជាក់ឡើងវិញថា ជនសង្ស័យ លូកា ម៉ាញ៉ូតា អតីតតារាសម្ដែងកូនជ្រូក ត្រូវបានចោទប្រកាន់​ ថាបាន​សម្លាប់គូរស្នេហ៍ជាយុវជនជនជាតិចិនរបស់ខ្លួន ហើយបន្ទាប់មកបានកាត់សាកសពជាកំណាត់ៗ ផ្ញើរទៅឲ្យ​ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដា ទីស្នាក់ការគណបក្ស និងទៅកាន់សាលារៀន។ សំនុំរឿងបានធ្វើឲ្យ​កក្រើក​ពេញទាំងទ្វីបអាមេរិកខាងជើង និងអ៊ឺរ៉ុប។ សូមអានអត្ថបទនេះឡើងវិញ ដោយចុចលើខ្សែភ្ជាប់នេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...