សម្ភាស​សុខ ឈុនអឿន៖ ២១​នាក់​ជា​ឈ្នាន់ ដើម្បី​ឲ្យ​បក្ស​ទាំង​ពីរ​ត្រូវ​គ្នា

លោក សុខ ឈុនអឿន ប្រធានស្តីទី របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់កិច្ច​សម្ភាសដាច់ដោយឡែកមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទាក់ទងនឹង សាលដីការសម្រេចនានា របស់​ប្រព័ន្ធ​តុលាការកម្ពុជា កាត់ទោសទៅលើជនជាប់ឃុំទាំង២១នាក់ ទាំងពួកគេមិនទាន់មានទោស។ លោកនិយាយថា ការ​ប្រកាសសាលដីកាបន្តការឃុំខ្លួននេះ ពិតជារឿងដែលមានការពាក់ពាន់នឹងរឿងនយោបាយ ហើយបានដាក់​អ្នក​ទាំង​២១នាក់នោះ ជាចំណាប់ខ្មាំងនៃអ្នកនយោបាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សុខ ឈុនអឿន ប្រធានស្តីទី របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់កិច្ច​សម្ភាសដាច់ដោយឡែកមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទាក់ទងនឹង សាលដីការសម្រេចនានា របស់​ប្រព័ន្ធ​តុលាការកម្ពុជា កាត់ទោសទៅលើជនជាប់ឃុំទាំង២១នាក់ ទាំងពួកគេមិនទាន់មានទោស។ លោកនិយាយថា ការ​ប្រកាសសាលដីកាបន្តការឃុំខ្លួននេះ ពិតជារឿងដែលមានការពាក់ពាន់នឹងរឿងនយោបាយ ហើយបានដាក់​អ្នក​ទាំង​២១នាក់នោះ ជាចំណាប់ខ្មាំងនៃអ្នកនយោបាយ។

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ ឧសភា ២០១៤
--------------------------

សេរីភាព - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមុខតុលាការកំពូល ប្រធាន​ស្តីទី របស់សមាគម​ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​លោក សុខ ឈុនអឿន បានលើកឡើងថា រាល់ការកាត់សេចក្តី​ទាំង​អស់របស់តុលាការគ្រប់ជាន់ថ្នាក់ ពិសេសករណីអ្នកទាំង២១នាក់នោះ ដោយផ្អែកតាមស្ថានការនយោបាយ​នៃ​ប្រទេសកម្ពុជាទៅវិញ ដែលបង្ហាញថា ពុំមានយុត្តិធម៌ឡើយ។

លោកបានរៀបរាប់ថា ក្នុងថ្ងៃទី២០ ខែឧសភា ខាងមុខនេះនឹងមានសវនាការអង្គសេចក្តីលើអ្នកទាំង២១នាក់នោះ នៅសាលាដំបូងរាជធានីភ្នំពេញ។ ហើយលោកមានជំនឿថា បើគ្មានគំនាបខាងនយោបាយ សាលារាជធានីភ្នំពេញ នឹងទម្លាក់ចោល ការចោទប្រកាន់អ្នកទាំង២១នាក់។ តែផ្ទុយមកវិញ មានតែអ្នកនយោបាយទេ ដែលភ្ជាប់ករណីនេះ​ទៅនឹងរឿងនយោបាយនោះ និងបានយកក្រុមជនទាំង២១នាក់ មកធ្វើជា«ឈ្នាន់»នៃនយោបាយទៀតផង។

សកម្មជនរបស់អង្គការសង្គមស៊ីវិល ដែលមានប្រធានរបស់ខ្លួនកំពុងជាប់ឃុំដែររូបនេះ បានធ្វើការពន្យល់ពាក់ព័ន្ធ​នឹងករណីនេះថា កន្លងមកមានមន្រ្តីមួយចំនួនក្នុងជួរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ក្រុមការងារលោក ក៏ដូចជា​មានការ​ប្រកាសតាមសារព័ត៌មាន យ៉ាងដូច្នេះ៖ «ប្រសិនបើគណបក្សនយោបាយទាំងពីរនេះចចារត្រូវគ្នា អ្នកទាំង២១នាក់​នោះនឹងត្រូវបានដោះលែងឆាប់។(...) ឬបើគណបក្សសង្គ្រោះជាតិព្រមចូលសភា តុលាការនឹងសម្រេចដោះលែង​អ្នក​ទាំង២១នាក់។»


លោក សុខ​ ឈុនអឿន អនុប្រធាន និងបច្ចុប្បន្នជាប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/ O.Vary)

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការអធិបាយពន្យល់ ពីប្រធានក្រុមប្រឹក្សាជំនុំជំរះ ចំពោះការចោទប្រកាន់​ខាង​លើបានទេ ក្នងចុងសប្ដាហ៍នេះ ដោយលោកពុំទទួលទូរស័ព្ទ។

លោក សុខ ឈុនអឿន បានអះអាងទៀតថា ការបដិសេធមិនទទួលយកឯកសារស្តុតាងនានា ជាវីដេអី ជារូបភាព ដែលជាហេតុផលស្របច្បាប់របស់មេធាវី ពីសំណាក់ស្ថាប័នតុលាការគ្រប់ជាន់ថា្នក់ ការប្រកាសសាលដីកាយ៉ាង​តក់​ក្រហល់​របស់តុលាការកំពូល ដោយបន្តការឃុំខ្លួនលើអ្នក២១នាក់ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកតាមដាន​នូវ​រឿង​នេះ ចាត់ទុកជាស្រេចទៅហើយ ថាជារឿងនយោបាយ។ អ្នកនយោបាយទាំងនោះ បានយកសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លីនិងកម្មករ មកធ្វើចំណាប់ខ្មាំងរបស់ខ្លួន ដើម្បីជាថ្នូរ«ដោះស្រាយបញ្ហាជាប់គាំងនយោបាយនេះ» ព្រោះ​តែបំពេញ និងដើម្បីការពារនូវអំណាចបុគ្គល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...