កូដកម្ម​បុគ្គលិក​សំរាម៖ សួន​សំរាម​កំពុង​ពង្រីក​ខ្លួន នៅ​រាជធានី​ភ្នំពេញ

រាជធានីភ្នំពេញដែលត្រូវបានអួតអាងថា មានសម្រស់ផូរផងនោះ ឥឡូវបានធ្លាក់សម្រស់មួយកម្រិតហើយ ព្រោះ​តាមដងផ្លូវ សួន​ច្បារ មុខរោងចក្រ សហគ្រាស និងទីផ្សារមួយចំនួននោះ បានគ្របដណ្តប់ដោយគំនរសំរាម និង​ក្លិនស្អុយគគ្រុក។ បាតុភាពបែបនេះ គឺបានកើតឡើង ក្រោយការចរចាបរាជ័យម្តងហើយម្តងទៀត រវាងតំណាង​កម្មករនិងភាគី​ក្រុមហ៊ុន​ស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) ទាក់ទងនឹងការតវ៉ាដំឡើងប្រាក់​ឈ្នួល និងទាមទារ​ការផ្តល់អត្ថប្រយោជន៍មួយចំនួនទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាជធានីភ្នំពេញដែលត្រូវបានអួតអាងថា មានសម្រស់ផូរផងនោះ ឥឡូវបានធ្លាក់សម្រស់មួយកម្រិតហើយ ព្រោះ​តាមដងផ្លូវ សួន​ច្បារ មុខរោងចក្រ សហគ្រាស និងទីផ្សារមួយចំនួននោះ បានគ្របដណ្តប់ដោយគំនរសំរាម និង​ក្លិនស្អុយគគ្រុក។ បាតុភាពបែបនេះ គឺបានកើតឡើង ក្រោយការចរចាបរាជ័យម្តងហើយម្តងទៀត រវាងតំណាង​កម្មករនិងភាគី​ក្រុមហ៊ុន​ស៊ីនទ្រី (ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញ) ទាក់ទងនឹងការតវ៉ាដំឡើងប្រាក់​ឈ្នួល និងទាមទារ​ការផ្តល់អត្ថប្រយោជន៍មួយចំនួនទៀត។


សួនសម្រាមនៅរាជធានីភ្នំពេញ។ (រូបថត ឯកសារ)

វិបត្តិការងារ - នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្នុងរាធានីភ្នំពេញ គេសង្កេតឃើញថា តាមដងផ្លូវ សួនច្បារ មុខរោងចក្រ សហគ្រាស និងទីផ្សារមួយចំនួន បានគ្របដណ្តប់ពាសពេញដោយគំនរសំរាមខុសសព្វដង ដែលបាន​ជះខ្លិនស្អុយដល់ អ្នកធ្វើដំណើរតាមដងផ្លូវ និងដល់ប្រជាពលរដ្ឋ រស់នៅក្បែរគំនរសំរាមទាំងនោះ។ ការកកស្ទះ​សំរាមយ៉ាងច្រើនស្អេកស្កះបែបនេះ គឺបណ្តាលមកពីបុគ្គលិក្រុមហ៊ុនស៊ីនទ្រី បន្តធ្វើកូដកម្ម ក្រោយពីការចរចា​បរាជ័យ នៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១៤ រវាងភាគីក្រុមហ៊ុនស៊ីនទ្រី និងបុគ្គលិកក្រុមហ៊ុន។

គួររម្លឹកថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ច្រើនរយនាក់ បានធ្វើកូដកម្មមិនចូលធ្វើការ នៅ​មុខទីតាំងមួយកន្លែងរបស់ក្រុមហ៊ុន នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារ​ដំឡើង​ប្រាក់​ឈ្នួលគោល ឲ្យបានយ៉ាងទាបបំផុត ១៥០ ដុល្លារអាមេរិក ក្នុងមួយខែ និងទាមទារលក្ខខណ្ឌការងារ​មួយ​ចំនួន​ទៀត​ផងដែរ។ តែការចរចាក្រោយការតវ៉ានោះ មិនទទួលបានលទ្ធផលនោះទេ។

ជុំវិញករណីនេះ ទស្សនវដ្តីមនោរម្យ.អាំងហ្វូមិនអាចទាក់ទង លោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ និងតំណាងក្រុមហ៊ុនទ្រី ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ ដោយសារទូរស័ព្ទហៅចូលហើយ តែ​គ្មានការទទួល។ តែសម្រាប់អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន​ស៊ីនទ្រី បាន​ដំណើរការច្រើនឆ្នាំមកហើយ ព្រមទាំងមានការរីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះក្រុមហ៊ុន គួរតែ​ពិចារណា​ដំឡើង​ប្រាក់ឈ្នួលដល់កម្មករឲ្យបានសមរម្យ ព្រោះកម្មករបានលះបង់យ៉ាងធំធេង សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន។

ប្រភពដដែលនេះបញ្ជាក់ថា៖ «អ្នកកើបសំរាម មានផលប៉ះពាល់ខ្លាំងណាស់ ដល់សុខភាព និងប្រឈម​គ្រោះថា្នក់​ខ្លាំង ដូច្នេះគួរឲ្យតម្លៃ និងផ្តល់ការគាំពារ ដល់កម្មករទាំងនោះឲ្យបានសមរម្យ ។ ដូច្នេះក្រុមហ៊ុន និងរដ្ឋាភិបាលគួរ​ធ្វើការជាមួយគ្នា ដើម្បីសម្រួលដល់ពួកគេឲ្យបានសមស្រប។»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...