ជួន មុំថុល៖ អ្នក​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ គឺ​ជា​អ្នក​អុក​ឡុក​សង្គម

សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា ដឹកនាំដោយលោក ជួន មុំថុល បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល​ដោយរដ្ឋាភិបាល និងភាគីក្រុមហ៊ុនមិនទាន់បាន​អនុវត្តពេញលេញផង ហេតុអ្វីចាំបាច់ត្រូវទាមទារដំឡើង​ប្រាក់​ឈ្នួលគោលបន្ថែម​ទៀត? ហើយការដែលសហជីពមួយចំនួន បន្តទាមទារប្រាក់ឈ្នួលគោល នោះគ្រាន់តែ​ជាការ​អុកឡុកសង្គមឲ្យ​ចលាចលតែប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា ដឹកនាំដោយលោក ជួន មុំថុល បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល​ដោយរដ្ឋាភិបាល និងភាគីក្រុមហ៊ុនមិនទាន់បាន​អនុវត្តពេញលេញផង ហេតុអ្វីចាំបាច់ត្រូវទាមទារដំឡើង​ប្រាក់​ឈ្នួលគោលបន្ថែម​ទៀត? ហើយការដែលសហជីពមួយចំនួន បន្តទាមទារប្រាក់ឈ្នួលគោល នោះគ្រាន់តែ​ជាការ​អុកឡុកសង្គមឲ្យ​ចលាចលតែប៉ុណ្ណោះ។


លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី១១ ខែកុម្ភៈ នេះថា ៖ «ដំឡើងប្រាក់ខែមិនទាន់សើមគូតផង ប្រាក់ខែ១០០ដុល្លារមិន​ទាន់បានចាយផង ទៅ​ទាមទារឡើងអ្វីទៀត។ ចូលធរមានថ្ងៃទី១ ឥឡូវថ្ងៃ១១ មិនទាន់បានបើកមូយខែផង។ អាហ្នឹងគេហៅថាអុកឡុក​សង្គម។ ខ្ញុំមិនមានអ្វីទេ តែរដ្ឋាភិបាលមានវិធីដោះស្រាយហើយ។»

ការអត្ថាធិប្បាយរបស់លោក ជួន មុំថុល នៅពេលនេះ គឺស្របពេលដែលមេដឹកនាំសហជីព និងសមាគម សំខាន់ៗ​មួយចំនួនដូចជា លោក រ៉ុង ឈុន លោក អាត់ ធុន និងលោក ជា មុន្នី ជាដើម បានព្រមានក្នុងពេលចុងក្រោយនេះថា មហាកូដកម្មទូទាំងប្រទេសនឹងផ្ទុះឡើងជាថ្មីនៅក្នុងពេលឆាប់ៗខាងមុននេះ។ ហើយមហាកូដកម្មនេះ គឺក្នុងបំណង​ទាមទារដំឡើងប្រាក់ឈ្នួលគោលឲ្យបាន១៦០ដុល្លារ។

ស្របគ្នាក្នុងពេលចុងក្រោយនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានបន្តសម្តែងការគាំទ្រ​ដល់​ការ​ទាមទាររបស់សហជីព និងកម្មករ ក្នុងការដំឡើងប្រាក់ឈ្នួលផងដែរ។ ប្រធានគណបក្សជំទាស់រូបនេះ អះ​អាងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានយល់ព្រមដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារហើយ ដូច្នេះ​រដ្ឋាភិបាល និង​ក្រុមហ៊ុនគួរតែសហការគ្នា ជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករ។ ហើយក្រុមហ៊ុនដែលមិនទាន់​យល់​ព្រម​ដំឡើង គួរធ្វើការចរចាបន្តទៀត។

ចំពោះករណីនេះ លោក ជួន មុំថុល បានពន្យល់ថា បច្ចុប្បន្ននេះ នៅភ្នំពេញមានរោងចក្រប្រហែលជា៩៦០ ហើយ​ក្នុងចំណោមនោះ មានតែ៣០រោងចក្រទេដែលអាចដំឡើងប្រាក់ឈ្នួលគោលដល់៣០០ដុល្លាក៏បានដែរ។ តែ៩៣០ រោងចក្រផ្សេងទៀត មិនមានលទ្ធភាពដំឡើងប្រាក់ឈ្នួលគោលដល់១៦០ដុល្លារ ដូចការទាមទាររបស់សហជីព និង​កម្មករ«មួយចំនួន»នោះទេ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...