មេ​សហជីព​មួយ​រូប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ឡើង​វិញ

ក្នុងដំណាក់នៃភាពតានតឹងកន្លងមក ដោយសារតែមិនមានដំណោះសមស្រប ពីរដ្ឋាភិបាលនោះ មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំងមើលសិទ្ធមនុស្ស បានធ្វើការអំពាវនាវ និងសំណូមអោយរដ្ឋាភិបាល គួរលើកយកបញ្ហា​របស់ប្រជា​ពលរដ្ឋ មកដោះស្រាយឡើងវិញ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងដំណាក់នៃភាពតានតឹងកន្លងមក ដោយសារតែមិនមានដំណោះសមស្រប ពីរដ្ឋាភិបាលនោះ មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំងមើលសិទ្ធមនុស្ស បានធ្វើការអំពាវនាវ និងសំណូមអោយរដ្ឋាភិបាល គួរលើកយកបញ្ហា​របស់ប្រជា​ពលរដ្ឋ មកដោះស្រាយឡើងវិញ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។


លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករ​ចំណី​អាហារ និងសេវាកម្មកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - «ផ្ញើសារផ្តាំផ្ញើទៅដល់រដ្ឋាភិបាលកម្ពុជា គួរតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនត្រូវ យកការគាប​សង្កត់​យកបម្រាមហាមឃាត់ មិនអោយប្រជាពលរដ្ឋជួបជុំគ្នា ប្រើវិធីក្នុងការបំភ័យបន្លាច ដែលវាមិនមែនជាដំណោះ​ស្រាយនោះទេ» នេះការលើកឡើងរបស់លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម​កម្ពុជា ខណៈដែលលោកបានអំពាវនាវទៅរដ្ឋាភិបាល ឲ្យលើកយកបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ មកដោះស្រាយ​ឡើងវិញ។

លោកបញ្ជាក់អោយដឹងទៀតថា បើរដ្ឋាភិបាលសព្វថ្ងៃ ដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចង់​ទទួលបានការគាំទ្រពីប្រជាពលខ្មែរ គួរវិលមកដំណោះដោយការចរចា ជៀសវាងការប្រើកម្លាំងបង្រ្កាប។ មន្រ្តី​សហជីព​រូបនេះបានអះអាងទៀតថា ការធ្លាក់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច បណ្តាលមកពីរដ្ឋាភិបាល​មិន​យកអ្វី ដែលជាបញ្ហារបស់ប្រជាជន មកដោះដោយសន្តិវិធី ហើយប្រើវិធីសាស្រ្តបែបហិង្សាដើម្បី​ធ្វើការ​ដោះស្រាយ។

ក្នុងការដោះសន្តិវិធី លោក ស ម៉ូរ៉ា ចង់អោយរកដំណោះស្រាយពិតប្រាកដជូនប្រជាពលរដ្ឋ។ តួយ៉ាងកម្មករតវ៉ា ចង់បានប្រាក់ឈ្នួល១៦០ដុល្លាក្នុងមួយខែ ដើម្បីអោយការរស់នៅមានលក្ខណៈសមរម្យ ហើយតាមរយៈការទាមទារ​នេះ ​រដ្ឋាភិបាលគួរតែធ្វើការចរចាជាមួយកម្មករ ដើម្បីធ្វើយ៉ាងណាឲ្យភាគីទាំងសងខាង អាចទទួលយក​បាន​ដោយ​សន្តិវិធី និងព្រមព្រៀងគ្នា។

លោកបន្តថា «ជាមួយការចរចានេះ ត្រូវបញ្ឈប់រាល់ប្រើអំពើហិង្សា និងការចាប់ខ្លួន ការបាញ់សំលាប់។ ព្រោះ​យើង​ឃើញថា ប្រជាពលរដ្ឋងើបឡើងតវ៉ានេះ ដើម្បីក្រពះ និងចិញ្ចឹមជីវិតខ្លួនឯងតែប៉ុណ្ណោះ។ អញ្ចឹងវាអយុត្តិធម៌​ជាពន់​ពេក បើគ្រាន់តែគាត់តវ៉ាត្រូវបានចាប់ខ្លួនដែរ និងបាញ់សម្លាប់ដែរនោះ។»

ក្នុងស្ថានការបែបនេះ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជារូបនេះ សូមអោយ​រដ្ឋាភិបាល​គិតពិចាណារនិងរកវិធីសាស្រ្ត និងការដោះស្រាយបញ្ហាដែលកើតឡើង នៅអំឡុងរយៈកាលចុងក្រោយនេះ បើមិន​ដូចសកម្មភាពតវ៉ានឹងមិនបញ្ឈប់ឡើយ។

ពាក់ព័ន្ធនិងការដោះស្រាយដោយមិនប្រើហិង្សានេះដែរ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវី​តំបន់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានលើកឡើងថា «ការបង្រ្កាប ការវាយដុំ វាមិនមែន​ជាដំណោះស្រាយល្អទេ ហើយការររាំងនេះ វាធ្វើអោយប៉ះពាល់ដល់សណ្តាប់សង្គមទៅវិញទេ បើសិនជា​ការ​តវ៉ា​វារលូន អញ្ចឹងដំណើរអត់មានបញ្ហា ហើយក៏អត់មានកក់ស្ទះចរាចរណ៍អីដែរ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...