កីឡាករម៉ូ ហ្វារ៉ា មានចំណូល២៥ម៉ឺនផោន ពីការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង
កីឡាករ ម៉ូ ហ្វារ៉ា (Mo Farah) បានវ៉ាផ្តាច់កីឡាការិនី ជេស៊ីកា អេនីស (Jessica Ennis) ដែលមាន ចំណូលច្រើនជាងគេនៅក្នុងក្រុមជីប៊ី (Team GB ) ដោយចុះកិច្ចសន្យារត់ ត្រឹមតែពាក់កណ្តាលម៉ារ៉ាតុង ក្នុងទីក្រុងឡុងឆ្នាំនេះ។
កីឡករ ម៉ូ ហ្វារ៉ា ក្នុងពេលយកជ័យជំនះ កាលពីប្រកួតល្បែងអូឡាំពិក ឆ្នាំ២០១២នៅទីក្រុងឡុង។
តារារត់ប្រណាំងរូបនេះ បានទទួលយកប្រាក់ ២៥ម៉ឺនផោន ដោយគ្រាន់តែរត់ រយះចម្ងាយដំបូង ១៣ម៉ៃ នៅថ្ងៃទី២១ ខែមេសា។ ហើយគាត់ នឹងទទួលបានកន្លះលាន បន្ថែមទៀត ក្នុងការរត់ចម្ងាយសរុបទាំងអស់ ២៦ម៉ាយ ក្នុងព្រឹត្តិការណ៏ឆ្នាំ២០១៤។ សក្តានុពលរបស់គាត់ ដែលបានបង្ហាញក្នុងការប្រកួតអូឡាំពិក ទទួលបានអ្នក«ជួយឧបត្ថម្ភ»បន្ថែមចំនួន ៣.៧លានផោន។
យើងអាចឃើញកីឡាករម៉ូ វ័យ២៩ឆ្នាំ ដែលកំពុងតែបង្ហាញ [...]