កីឡាករម៉ូ ហ្វារ៉ា មាន​ចំណូល​២៥​ម៉ឺន​ផោន ពី​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង

តារារត់ប្រណាំងរូបនេះ បានទទួលយកប្រាក់ ២៥ម៉ឺនផោន ដោយគ្រាន់តែរត់ រយះចម្ងាយដំបូង ១៣ម៉ៃ នៅថ្ងៃទី២១ ខែ​មេសា។ ហើយគាត់ នឹងទទួលបានកន្លះលាន បន្ថែមទៀត ក្នុងការរត់ចម្ងាយសរុបទាំងអស់ ២៦ម៉ាយ ក្នុងព្រឹត្តិការណ៏​ឆ្នាំ​២០១៤។ សក្តានុពលរបស់គាត់ ដែលបានបង្ហាញក្នុងការប្រកួតអូឡាំពិក ទទួលបានអ្នក«ជួយឧបត្ថម្ភ»បន្ថែមចំនួន ៣.៧​លានផោន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ម៉ូ ហ្វារ៉ា (Mo Farah) បានវ៉ាផ្តាច់កីឡាការិនី ជេស៊ីកា អេនីស (Jessica Ennis) ដែលមាន ចំណូលច្រើនជាងគេ​នៅក្នុងក្រុមជីប៊ី (Team GB ) ដោយចុះកិច្ចសន្យារត់ ត្រឹមតែពាក់កណ្តាលម៉ារ៉ាតុង ក្នុងទីក្រុងឡុងឆ្នាំនេះ។


កីឡករ ម៉ូ ហ្វារ៉ា ក្នុងពេលយកជ័យជំនះ កាលពីប្រកួតល្បែងអូឡាំពិក ឆ្នាំ២០១២នៅទីក្រុងឡុង។

តារារត់ប្រណាំងរូបនេះ បានទទួលយកប្រាក់ ២៥ម៉ឺនផោន ដោយគ្រាន់តែរត់ រយះចម្ងាយដំបូង ១៣ម៉ៃ នៅថ្ងៃទី២១ ខែ​មេសា។ ហើយគាត់ នឹងទទួលបានកន្លះលាន បន្ថែមទៀត ក្នុងការរត់ចម្ងាយសរុបទាំងអស់ ២៦ម៉ាយ ក្នុងព្រឹត្តិការណ៏​ឆ្នាំ​២០១៤។ សក្តានុពលរបស់គាត់ ដែលបានបង្ហាញក្នុងការប្រកួតអូឡាំពិក ទទួលបានអ្នក«ជួយឧបត្ថម្ភ»បន្ថែមចំនួន ៣.៧​លានផោន។

យើងអាចឃើញកីឡាករម៉ូ វ័យ២៩ឆ្នាំ ដែលកំពុងតែបង្ហាញ នូវម៉ាកយីហោក្នុងការរត់អបអរពិធី របស់គាត់នេះ បានវ៉ាផ្តាច់​ម្ចាស់មេដៃមាស កីឡាការិនី ជេស៊ីកា ដែលមានត្រឹមតែ ៣.៥លាន ផោន។ កីឡាកររូបនេះ បានទទួលចំណូលដោយសារ អ្នកឧបត្ថម្ភក្នុងការរត់ប្រណាំងរបស់ក្រុមហ៊ុន វឺជីន (Virgin) ។

ប៉ុន្តែកីឡាករផ្សេងទៀត មានការឆ្ងល់នឹងការចុះកិច្ចសន្យានេះ។ កីឡាករ ផូឡា រ៉េដខ្លីវ (Paula Radcliffe) បាននិយាយថា «វាពិតជាចម្លែកណាស់» ហើយកីឡាករ ស្ទីវ ក្រាម (Steve Cram) និយាយថា «វាពិតជាពិបាកយល់»។

អ្នកនាំពាក្យរបស់កីឡាករម៉ូ បាននិយាយថា អ្នករត់ចម្ងាយ ១៣ម៉ាយ បានរៀបចំសំរាប់ការ ការប្រកួតពេញលេញ​នៅឆ្នាំ​ក្រោយ។ អ្នកនាំពាក្យរូបនោះ បានបន្តទៀតថា «គាត់កំពុងតែធ្វើការវឹកហាត់ គ្រប់ផ្នែក និងធ្វើយ៉ាងណា ឲ្យទទួល​បាន​លទ្ធផលល្អ»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ The Sun
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...