បំបោល​សេះ​ប្រណាំង​ឲ្យ​ខាង​តែ​ឈ្នះ រហូត​របូត​ខោ​ចេញ​កំប៉េះ​គូទ

លោក ប្លេក សាញ (Blake Shinn) បានទុកអនុស្សាវរីយ៍ ដ៏ពិសេសនេះសម្រាប់ទស្សនិកជន នៅក្នុងទីលានប្រណាំងសេះ Canterbury Park ក្បែរទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ កីឡាករបានចូលរួម ប្រណាំងសេះ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ហើយបានបញ្ចប់ទៅ ដោយ«គូទនៅកណ្ដាលវាល»។
ចិត្តជាកីឡាករ ទោះជារបូតខោ ក៏មិនត្រូវខ្វល់ដែរ។ កម្មវត្ថុចម្បង គឺបំបោលសេះ ឲ្យឆាប់ដល់ទិសដៅ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 25, 2015
  • ប្រធានបទ: ប្រណាំងសេះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មានអ្វីអាចមករំខាន នូវជំនក់ចិត្ត ក្នុងការបំបោលសេះ ដោយឆាប់ដល់ទិសដៅ ដើម្បីយកឈ្នះឲ្យបាននោះឡើយ បើ​ទោះ​ជាលោក ប្លេក សាញ ត្រូវរបូតខោ បង្ហាញកំប៉េះគូទ នៅកណ្ដាលឆាកក៏ដោយ។

លោក ប្លេក សាញ បានថ្លែងទាំងសើចក្អាកក្អាយថា៖ «ខ្ញុំបារម្ភច្រើន សម្រាប់ការប្រណាំងសេះមួយនេះ ដែលខ្ញុំចង់​យក​ជ័យជំនះ។ តែខោខ្ញុំ បានចាប់រអិល ធ្លាក់ចេញពីចង្កេះ តាំងពីពេលចាប់ផ្ដើមម្លេះ។ រឿងដែលពិបាកនោះ គឺខ្ញុំមិនអាច​ធ្វើអ្វី​បាន ជាមួយនឹងខោរបស់ខ្ញុំនេះទេ។»

កីឡាករដែលបានបញ្ចាប់ ការប្រកួតរួបនេះ បានបន្តទៀតថា៖ «ខ្ញុំគិតថា មនុស្សម្នានឹងសើច ពីឈុតឆាកឥតព្រៀង​ទុក​នេះ។ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេមិនអាចនិយាយថា ខ្ញុំមិនបានផ្ចង់អារម្មណ៍ នៅក្នុងការបំបោល សេះប្រណាំង​នេះ​ឡើយ។»

បើទោះជាការផ្ចង់អារម្មណ៍ របស់លោក ប្លេក មានខ្លាំង រហូតរបូតខោមិនខ្វល់ យ៉ាងនេះក៏ដោយ តែលោកបានទទួល​ជ័យជំនះ តែត្រឹមចំណាត់លេខពីរប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកឈ្នះវិញ បើដឹងរឿងនេះ ប្រហែលជាមិនសប្បាយចិត្តទេ ព្រោះបើកុំតែលោក ប្លេក របូតខោ ម្លេះសម....៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...