មាន​អ្នក​ដំណើរ ត្រូវ​ខ្សែរ​ភ្លើង​«ឆក់» ក្នុង​យន្ដហោះ!

ដេវីដ (David ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) បានចេញទៅដើរកំសាន្ត ក្នុងវិស្សមកាលរយៈពេលខ្លីមួយ នៅប្រទេសទួរគី កាលពីពីថ្ងៃទី១៨ ខែមេសា កន្លងទៅ។ ប៉ុន្តែ ហេតុការណ៍ដ៏កម្រមួយ បានកើតឡើង នៅក្នុងយន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ Pegasus របស់ប្រទេសនេះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៤ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 25, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន ដេវីដ អាយុ២៦ឆ្នាំ បានចាប់ផ្ដើមរៀបរាប់ ប្រាប់សារព័ត៌មាន 20Minutes របស់ប្រទេសស្វីសថា៖‍ «ក្នុងយន្ដហោះ ខ្ញុំបានអង្គុយ នៅជិតបុរសម្នាក់ ដែលមានមាឌមាំជាងខ្ញុំ។ នៅពេលយន្ដហោះ បានហោះដល់កំពស់ និងមានល្បឿន​ធម្មតា​រួច បុរសនោះ បានសួរខ្ញុំ ក្រែងលោខ្ញុំអាចដាក់ភ្នាក់ដៃ របស់កៅអីរបស់ខ្ញុំ ចុះបាន។»

ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ នៅពេលដែល ដេវីដ បានយល់ព្រម ហើយដាក់ភ្នាក់ដៃកៅអីនោះ ចុះ ស្រាប់តែដាវីដ មានអារម្មណ៍ ដូចជាញាក់ទាំងដៃទាំងខ្លួន ហើយដូចជាបានលឺ សម្លេងអ្វីមួយយ៉ាងចម្លែក​។ របៀបនេះ គឺជាសភាព​«ឆក់​ខ្សែរភ្លើង» ហើយអ្នកដែលធ្លាប់ឆក់ ប្រាកដជាដឹង។ តែសំនួរច្បាស់ជាឆ្ងល់ឡើង ថាហេតុអីបាននៅក្នុងយន្ដហោះនេះ មាន​រឿងដ៏ចម្លែកបែបនេះ?

យ៉ាងណា ក៏ ដេវីដ ដឹងភ្លាមដែរថា ប្រាកដជាមិនស្រួល។ ព្រោះការឆក់នេះ បណ្ដាលមកពីប្រអប់ បញ្ជាល្បែង ឬបញ្ជា​ទូរទស្សន៍ របស់យន្ដហោះ នៅនឹងកៅអីរបស់ ដេវីដ បានរបើកផ្នែកផ្លាស្ទីក រីកស្គុយ ចេញខ្សែរភ្លើងមកក្រៅ។ នៅពេល​ដែល ដេវីដ ប្រាប់ទៅនាងម្នាក់ ជាបុគ្គលិកបម្រើការលើយន្ដហោះ ស្រាប់តែនាងបានហៅនាយ ទៅនិយាយស្ងាត់ៗ នៅ​ចង្ក្រាន​បាយខាងក្រោយ តែពីរនាក់។

ដេវីដ បន្តទៀតថា៖ «នាងបានសុំឲ្យខ្ញុំ រក្សាការសម្ងាត់ ហើយកុំនិយាយ ទៅនរណាផ្សេងទាំងអស់។ នាងចង់បញ្ជៀស ការភ្ញាក់ផ្អើល និងការភិតភ័យ ដែលអាចកើតមាន នៅក្នុងយន្ដហោះ»។ បន្ទាប់មកស្ត្រីបុគ្គលិករូបស្រស់នោះ បាន​ហុច​ឲ្យ ដេវីដ នូវកែវជ័រមួយ ដោយសុំឲ្យ ដេវីដ យកទៅបិទបាំង ខ្សែរភ្លើង ដែលរបើករបាញ ធ្លាយចេញមកក្រៅទាំងនោះ។

យុវជនទេសចរណ៍រូបនេះ បានជិះយន្ដហោះនេះ ទៅដល់ទិសដៅដោយសុវត្ថិភាព ប៉ុន្តែក្នុងចិត្តមិនសូវជាស្រួលឡើយ រហូតលុះត្រាពេលត្រឡប់មកវិញ យុវជនមិនបានយកការហោះហើរ ជាមួយនឹងក្រុមហ៊ុន Pegasus នេះទៀតទេ។ ដោយ​ឡែក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍វិញ បានធ្វើការសុំទោស ដោយផ្ទាល់មាត់មួយចំពោះ ដេវីដ ប៉ុន្តែមិនមាន​កាយ​វិការ ជាអ្វីផ្សេងទៀតឡើយ។ ដេវីដ បានថ្លែងឡើងថា៖ «វានៅតែធ្វើខ្ញុំហួសចិត្ត នឹងដឹងពីរឿងនេះ ព្រោះវាជាយន្ដហោះ​មួយ ដែលហោះក្នុងលំហរមេឃ របស់អ៊ឺរ៉ុប»។

សម្រាប់អ្នកជំនាញ ខាងអាកាសចរណ៍ និងជាអតីត អ្នកបើកបរយន្ដហោះ លោក Swissair Olav Brunner វិញ បាន​អះ​អាងថា នេះជាលើកទីមួយ ដែលលោកបានឮពីបញ្ហានេះ សម្រាប់ការប្រកបអាជីព របស់លោក ក្នុងវិស័យនេះ តាំង​ពី​៣០​ឆ្នាំ​មកហើយ។ លោកបានថ្លែងថា បើទោះជាចរន្ដ នៅលើយន្ដហោះ មានលក្ខណៈខ្សោយ ជាងចរន្ដភ្លើង​អគ្គិសនី​ធម្មតា តែអ្នកដំណើរ អាចនឹងមានរបួស បណ្ដាលពីខ្សែភ្លើងរបើរបាញទាំងនោះ។ យ៉ាងណាមិញ យន្ដហោះ SR 111 ដែល​បានធ្លាក់កាលពីឆ្នាំ១៩៩៨នោះ គឺបណ្ដាលមកពី ការទុស្សេខ្សែរភ្លើង ដែលរបើករបាញដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...