ការ​ចុះ​ចត​យន្ដហោះ​ដ៏​មាន​គ្រោះ​ថ្នាក់ ព្រោះ​ខ្យល់​ខ្លាំង នៅ Dusseldorf

មើលយន្ដហោះទាំងនេះ ដែលបានស្ថិតក្នុងសភាព ដ៏ពិបាក ក្នុងការចុះចត នៅព្រលានយន្ដហោះ ក្រុង ឌូស៊ែលដ័ហ្វ (Dusseldorf) ប្រទេសអាល្លឺម៉ង។
វីដេអូបង្ហាញពីការពិបាកចុះចត នៅព្រលានយន្ដហោះ ឌូស៊ែលដ័ហ្វ ប្រទេសអាល្លឺម៉ង់។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 13, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រលានយន្ដហោះ ក្រុង ឌូសលដ័ហ្វ (Dusseldorf) នេះ ជាព្រលានយន្ដហោះទិសដៅ របស់យន្ដហោះ អ៊ែរប៊ូស A320 ដែលបានធ្លាក់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្នុងប្រទេសបារាំង បន្ទាប់ពីយន្ដហោះនេះ បានហោះចេញពីក្រុង​បាសឺឡូន ប្រទេសអស្ប៉ាញ បានជាងមួយម៉ោង។

អ្នកស៊ើបអង្កេត បានសង្ស័យថា ជំនួយការបើកបរយន្ដហោះ មានបំណងបង្ហោះយន្ដហោះនេះ ទៅបុកភ្នំ ក្រោយពី​មេបញ្ជាការ​របស់ខ្លួន បាននិយាយពីក្រិត្យក្រម ក្នុងការចុះចតនៅព្រលានយន្ដហោះ នៃទីក្រុងភាគលិច របស់​ប្រទេស​អាល្លឺម៉ង់ មួយនេះ។

​វីដេអូនេះ បង្ហាញយ៉ាងច្បាស់ថា ស្ថានភាពខ្យល់បក់ នៅក្នុងតំបន់នោះ ជាពិសេស ទៅលើតំបន់ព្រលានយន្ដហោះ មាន​សភាពខ្លាំងក្លាណាស់ បង្កឲ្យយន្ដហោះពិបាកក្នុងការចុះចត។ ហើយវា ក៏អាចជាអំណះអំណាងមួយ របស់មេបញ្ជាការ​បើកបរ យន្ដហោះ អ៊ែរប៊ូស A320 ក្នុងការនិយាយ ជាមួយជំនួយការខ្លួន នៅពលយន្ដហោះបានងើបខ្លួន ពីក្រុង បាសឺឡូន នៅបន្តិចមក។

សូមពិនិត្យមើលក្នុងវីដេអូនេះ យន្ដហោះមួយចំនួនបានដាក់ជើងចុះ ជិតដល់ដីហើយ តែត្រូវហោះងើបឡើងទៅលើ​វិញ។ ខ្លះបានចុះចត ជាសន្សឹមៗ ប៉ុន្តែជ្រុលទៅឆ្វេងទៅស្ដាំ.... ស្រៀវឆ្អឺងខ្នងណាស់ ប្រសិនបើនិយាយពីអ្នកជិះ នៅខាង​ក្នុង​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...