ជូស្ទីន ប៊េប័រ ត្រូវ​ដីកា​អន្តរជាតិ​មួយ ស្វែង​រក​ចាប់​ខ្លួន

ឮស្នូរ ដូចជាមិនសូវស្រួលទេ សម្រាប់អ្នកចម្រៀង ជូស្ទីន ប៊េប៊ើរ ដែលល្បីល្បាញ យ៉ាងខ្លាំងក្លា នៅក្នុងចំណោមយុវវ័យ។ តារាវ័យ២១ឆ្នាំ កំពុងត្រូវបានប្រព័ន្ធតុលាការ អាហ្សង់ទីន ស្វែងរកចាប់ខ្លួន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 13, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចៅក្រមមួយរូប នៃតុលាការរបស់ប្រទេសអាហ្សង់ទីន បានបញ្ជូនសំនុំរឿង ទៅឲ្យនគរបាលអន្តរជាតិ ដើម្បីចេញដីការ​អន្តរជាតិមួយ តាមចាប់ខ្លួន ជូស្ទីន ប៊ែរប័រ (Justin Bieber) អ្នកចម្រៀងវ័យក្មេងដ៏ល្បី ជាតិកាណាដា ពីបទប្រើហិង្សាលើ អ្នកថតរូបម្នាក់ នៅក្នុងខេត្ត ប៊ូណូសអែរ៉េស (Buenos Aires) នៅពេលដែលតារាចម្រៀង បានចេញសម្ដែងវិលជុំ ច្រើន​ប្រទេស កាលពីឆ្នាំ២០១៣កន្លងមក។ នេះបើតាមប្រភពមួយ ស្និតនឹងប្រព័ន្ធតុលាការ នៃប្រទេសក្នុង ទ្វីបអាមេរិក​ខាង​ត្បូង មួយនេះ។

អ្នកស្រី ម៉ារីយ៉ា សូឡេដាដ នីញ៉េតូ (Maria Soledad Nieto) សហការីរបស់ចៅក្រម អាប៊ែរតូ បាណូស (Alberto Banos) បានថ្លែងឲ្យដឹងថា៖ «យើងស្នើរសុំទៅ នគរបាលអន្តរជាតិ ឲ្យតាមចាប់ខ្លួន ជូស្ទីន ប៊េប៊ើរ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុង​ពិភពលោក។ ដូចក្នុងពេលកន្លងមក ជននេះមិនដែលចូលខ្លួន មកតាមការកោះហៅរបស់តុលាការនោះ អញ្ចឹងយើង​មាន​តែស្នើរសុំ ឲ្យតាមចាប់ខ្លួនប៉ុណ្ណោះ។»

អ្នកស្រី បាននិយាយទៀតថា ការស្នើរសុំនេះ បានបញ្ជូនទៅ តាំងពីថ្ងៃពុធ​មុន​ម្លេះ។ តែនៅលើគេហទំព័រ របស់​នគរបាល​អន្តរជាតិវិញ គេនៅមិនទាន់ឃើញតារាចម្រៀងម្នាក់នេះ ត្រូវបានបង្ហាញឈ្មោះ ដាក់ជារូបថត នៅក្នុងបញ្ជីនៃជន ដែល​ត្រូវ​ស្វែងចាប់ខ្លួន នោះនៅឡើយ។

ជាការរំលឹកឡើងវិញ នៅខែវិច្ឆិកា ឆ្នាំ២០១៤ ចៅក្រម ហ្វាកនដូ គូបាស (Facundo Cuba) បានចេញដីកាកោះហៅ តារា​ចម្រៀងវ័យក្មេង និងបានផ្ដល់ពេលវេលា ៦០ថ្ងៃ ដើម្បីឲ្យ ជូស្ទីន ប៊េប៊ើរ ត្រូវមកបង្ហាញខ្លួន នៅក្នុងការិយាល័យរបស់​ចៅក្រម។ ដីកានោះ បានសរសេរព្រមានជាមុនថា បើមិនដូច្នេះទេ តុលាការនឹងចេញដីការ ឲ្យនាំខ្លួន។

ជាងថតរូបជាតិអាហ្សង់ទីនមួយរូប ត្រូវបានតារាចម្រៀង បញ្ជាអង្គរក្សរបស់ខ្លួន ចាប់ដកយក ម៉ាស៊ីនថតរូប និងទូរស័ព្ទ​ដៃ នៅមុខរង្គសាលមួយកន្លែង នៃខេត្ត ប៊ូណសអែរ៉េស។ អង្គរក្សម្នាក់ ពីក្នុងចំណោមអង្គរក្សជាច្រើននាក់ ដែលបានទៅ​តាមការពារតារាចម្រៀង ក៏ត្រូវបានចៅក្រមកោះហៅ ឲ្យចូលខ្លួនដែរ។

បើនិយាយឲ្យវែងឆ្ងាយទៅ តារាចម្រៀង ជូស្ទីន ប៊េប៊ើរ អាយុ២១ឆ្នាំ មិនសូវជាមានឈ្មោះល្អប៉ុន្មានទេ ជាមួយប្រព័ន្ធ​យុត្តិធម៌ ទាំងនៅក្នុងប្រទេសអាហ្សង់ទីន អាមេរិក និងនៅក្នុងប្រទេសកាណាដា ដើមកំណើតខ្លួន។ តារាចម្រៀងនេះ ធ្លាប់ត្រូវបានពលរដ្ឋអាមេរិកមួយចំនួន ស្នើញត្តិមួយទៅប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឲ្យដេញអ្នកចម្រៀងនេះ ពីទឹកដី​អាមេរិក កាលពីឆ្នាំទៅម៉ិញនោះ ថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...