ឈឹ​ចាប់​ក្នុង​បំពង់​ក​ស្ទើ​ធ្លុះ ទៅ​ឲ្យ​ពេទ្យ​ឆ្លុះ... ឃើញ​«ឈ្លើង»​មួយ​ក្បាល!

កុមារអាយុ១១ឆ្នាំម្នាក់ បានត្អូញត្អែរ ពីអាការៈឈឺចុកចាប់ នៅក្នុងបំពង់ក យ៉ាងខ្លាំង និងចេះតែវិលមុខ ជាញឹកញាប់។ កុមារ និងក្រុមគ្រួសារ បានគិតថា បញ្ហានេះទំនងមកពី ជំងឺផ្ដាសាយ។ ប៉ុន្តែនៅពេលទៅឆ្លុះ នៅមន្ទីរពេទ្យ គ្រូពេទ្យបានរកឃើញ ឈ្លើងមួយក្បាល កំពុងរស់នៅក្នុងបំពង់ដង្ហើម របស់កុមារ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 12, 2015
  • ប្រធានបទ: កម្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្មាននរណាម្នាក់ នឹកស្មាន ពីការរកឃើញ ដ៏ចម្លែកបែបនេះឡើយ។ ប៉ុន្តែករណីដ៏កម្រនេះ វាពិតជាកើតមានមែន ហើយ​ត្រូវបាន សារព័ត៌មានអង់គ្លេស Metro យកមកធ្វើសេចក្ដីរាយការណ៍ យ៉ាងលំអិត។ កុមារ ឈាង ស៊ាវបូ (Chien Xiaobo) ជាកូនសិស្សជាតិចិន អាយុ១១ឆ្នាំ តែងធ្វើដំណើរ ទៅសាលារៀនដោយថ្មើរជើង ជារៀងរាល់ព្រឹក។ នៅតាមផ្លូវ កុមារ​ស្រេក​ទឹក​​យ៉ាងខ្លាំង ក៏សម្រេចចិត្ត ផឹកទឹកក្នុងធុងមួយ ដែលដាក់នៅតាមផ្លូវ សម្រាប់អ្នកដំណើរ ដែលឆ្លងកាត់ខេត្ត ស៊ីឈ័ន នៃ​ប្រទេសចិន។

អាការៈដ៏ចម្លែក បានកើតឡើង ចំពោះកុមារ ឈាង នៅប៉ុន្មានសប្ដាហ៍ក្រោយមក៖ នោះគឺការឈឺចុចចាប់ នៅនឹងបំពង់ក បាន​បង្កើន​ឥទ្ធិពលរបស់វាខ្លាំងឡើងៗ ជាមួយនឹងអាការៈចង់ក្អួត និងវិលមុខសឹងជាប្រចាំ។ កុមារបាន​ត្អូញប្រាប់​ឪពុក​ម្ដាយ ហើយ​ទាំងអស់គ្នាគិតថា ជាជម្ងឺផ្ដាសាយធំមួយ។ ប៉ុន្តែដោយសារ មិនអាចទ្រាំទៀតបាន ឪពុកម្ដាយបាននាំកូនខ្លួន ទៅកាន់​មន្ទីរពេទ្យ ហើយគ្រូពេទ្យក៏ពិបាក នឹងយល់ដែរថា មិនមានជំងឺផ្ដាសាយឯណា បង្កការឈឺ ក ដល់កម្រិត​នេះ​ឡើយ។

លុះត្រា រហូតការថតឆ្លុះពីបំពង់ករ របស់កុមារ បានចេញជាលទ្ធផលមក ទើបគេដឹងថា កុមារ មានសត្វឈ្លើង ប្រវែង​៧​សង់ទីម៉ែត្រ នៅនឹងបំពង់ដង្ហើមរបស់ខ្លួន។ គ្រូពេទ្យបានធ្វើការវះកាត់ ទាញឈ្លើងនេះចេញ ដោយជោគជ័យ ដោយ​មិន​មានបញ្ហាអ្វី ដល់កុមារឡើយ។ ប៉ុន្តែគ្រួសាររបស់កុមារ នៅមិនអស់ចិត្ត និងនៅតែឆ្ងល់ថា ធ្វើយ៉ាងដូចម្ដេច ទើប​សត្វ​ឈ្លើង អាចចូលទៅក្នុង បំពង់កររបស់កូនខ្លួន យ៉ាងដូច្នេះ។

បន្ទាប់ពីសំនួរជាច្រើន ត្រូវបានជីកឫសគល់ ទៅកុមារ ឈាង ទើបឪពុកម្ដាយដឹង ពីមូលហេតុបណ្ដាលឲ្យ កុមារមាន​ឈ្លើង ទៅជាប់នឹងបំពង់ដកដង្ហើម។ នោះគឺដោយសារ ទឹកដាក់នៅក្នុងធុង ជាទឹកកខ្វក់ សម្បូរទៅដោយ ដង្កូវកូនឈ្លើង ជា​ច្រើន។ កុមារបានផឹកចូលទៅក្នុងខ្លួន ហើយបានដោយទាំងដង្កូវ នោះទៅជាមួយ ហើយដង្កូវមួយ បានតោងបំពង់ក របស់​កុមារ​ជាប់ មុននឹងរស់នៅ យ៉ាងសុខដុមរម្យនា នាទីនោះ អស់ជាច្រើនសប្ដាហ៍។

ម្ដាយកុមារ បានថ្លែងប្រាប់សារព័ត៌មានថា៖ «សំណាងណាស់ ដែលអាសត្វនេះ មិនបានបង្ក ឲ្យមានរឿងអ្វីផ្សេង ហើយ​គ្រូពេទ្យ​អាច​យកវា ចេញមកបាន។ យើងរកនឹកមិនយល់ ថាតើកូនខ្ញុំនេះ វាលេបសត្វឈ្លើងយ៉ាងម៉េច ជាមួយ​ទឹក?» រីឯ​កុមារវិញ ដែល​មានសុខភាពល្អមាំមួនឡើងវិញ បានអះអាងថា ខ្លួនរាងចាលហើយ ជាមួយនឹងទឹកដាក់ក្នុងធុង នៅ​តាម​ផ្លូវ។ ស្រេក​យ៉ាង​ម៉េច ក៏សុខចិត្តខ្សោះ និងទ្រាំរហូតមកដល់ផ្ទះ ដាំទឹកញ៉ាំវិញ ប្រសើរជាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...