ឆ្កែ ដែល​ឆ្លង អេបូឡា នៅ​អេស្ប៉ាញ ត្រូវ​បាន​ចាក់​ថ្នាំ​សម្លាប់

អាជ្ញាធរផ្នែកសុខាភិបាល របស់ប្រទេសអេស្ប៉ាញ បានបញ្ជាឲ្យសម្លាប់សត្វឆ្កែ របស់គ្រូពេទ្យមួយរូប ដែលបានឆ្លងមេរោគ អេបូឡា ហើយដែលកំពុងស្នាក់ព្យាបាល ជាមួយស្វាមី ក្នុងមន្ទីរពេទ្យមួយនៃរាជធានី ម៉ាឌ្រីត។ ការសម្លាប់សត្វឆ្កែ ដែល​បាន​បង្កការក្ដៅក្រហាយដល់ ក្រុមអ្នកការពារសត្វ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៩ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 09, 2014
  • ប្រធានបទ: ជម្ងឺឆ្លង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សត្វឆ្កែដ៏អភ័ព ត្រូវ​បាន​គេ​ចាក់​ថ្នាំ​សណ្ដំ​ជា​ដំបូង ដើម្បី​ឲ្យ​វា​ដេក និង​ជួយ​បញ្ឈៀស​វា​ពី​ការ​ឈឺ​ចាប់ មុន​នឹង​ចាក់​ថ្នាំ​សម្លាប់។ ការ​ចាក់​សម្លាប់​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​៨ ខែ​តុលា ក្នុង​ទី​សត្វឃាត​មួយ ផ្នែក​ខាង​ជើង​នៃ​រាជធានី​ ម៉ាឌ្រីដ រាជាណាចក្រ​អេស្ប៉ាញ។ ស្វាមី​របស់​គ្រូពេទ្យដែល​រង​គ្រោះ​ឆ្លង​មេរោគ អេបូឡា ដែល​ជា​ករណី​ឆ្លង​ជំងឺ​នេះ​ដំបូង​គេ ក្នុង​ទ្វីប​អ៊ឺរ៉ុប បាន​ធ្វើការ​តវ៉ា​ជា​សាធារណៈ ជាមួយ​នឹង​ក្រុម​មនុស្ស​ជា​ច្រើន ប្រឆាំង​នឹង​ការ​ចាក់​ថ្នាំ​សម្លាប់​នេះ។

ការសិក្សាស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​អាច​ផ្ទុក​នូវ​ប្រព័ន្ធ​ការពារ​មេរោគ ប្រឆាំង​នឹង​មេរោគ អេបូឡា ដែល​គេ​អាច​និយាយ​បាន​ថា សត្វ​ឆ្កែ​ទាំង​នេះ​កំពុង​ផ្ទុក​មេរោគ អេបូឡា ដោយ​មិន​ឲ្យ​រោគ​សញ្ញា​អ្វី​ទាំង​អស់។ ដូច្នេះ បើ​វាមាន​ផ្ទុក​មេរោគ អេបូឡា នៅ​លើ​ខ្លួន​វា វា​អាច​ធ្វើការ​ចម្លង​មក​មនុស្ស បាន​យ៉ាង​ងាយ នៅ​ពេល​មនុស្ស​យក​វា​មក​រស់​នៅ​ជា​មួយ នៅក្នុងផ្ទះ។

ជាការសម្រេចចិត្តចាក់ថ្នាំសម្លាប់ ដ៏ប្រទាំងប្រទើស បង្កឲ្យមានប្រតិកម្មមកពីគ្រប់​ទិសទី ជាពិសេសនៅលើ​បណ្ដាញសង្គម។ មនុស្សជាច្រើន បាន​សម្ដែងប្រតិកម្ម កុំឲ្យសម្លាប់សត្វឆ្កែមួយក្បាលនេះ មុននឹងគេដឹងថា តើវាពិតជាមានផ្ទុកមេរោគនេះ​ឬយ៉ាង​ណា។

ហ្សាវីយ៉េ (Javier) ស្វាមីគ្រូពេទ្យ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថា «គេបាននិយាយប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំមិនអនុញ្ញាតទេ ពួកគេនឹងស្នើទៅតុលាការ ដើម្បីប្រើកម្លាំងចូលផ្ទះខ្ញុំ ហើយសម្លាប់ឆ្កែ»។ លោក​បា​នពន្យល់ទៀតថា គេបានអញ្ជើញលោក ឲ្យយកឆ្កែនេះ ទៅកាន់មន្ទីរពេទ្យសត្វណាមួយ តែទី​បំផុត ឆ្កែ​របស់​លោក នៅតែត្រូវបាននាំចេញយកទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...