ពិធីថ្វាយព្រះភ្លើង-សុខភាព៖ ពលរដ្ឋ​១៩១១៧​នាក់​ទទួល​ថ្នាំ ១០៧នាក់​សំរាក​ក្នុង​ស្តង់

យោងតាមផែនការ ស្តីពីបញ្ហាសុខភាពក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងរបស់ក្រសួងសុខាភិបាល បានរៀបចំទីតាំង​សង្គ្រោះបន្ទាន់ ចំនួន៤កន្លែង ដូចជា មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះកុសុមៈ និងមជ្ឈមណ្ឌល​ជាតិកាំពាមាតា និងទារក ។ ក្នុងព្រះរាជពិធីនោះ ក៏បានត្រៀមរថយន្តសង្រ្គោះចំនួន ៧៣គ្រឿង ឈរលើទីតាំង ៣០កន្លែង​តាមបណ្តោយផ្លូវសំខាន់ៗ និងមានមន្ត្រីពេទ្យប្រចាំការ ចំនួន៣១៤នាក់។ ក្រៅពីនេះនៅមានរៀបចំ «តង់សុខភាព»​ចំនួន​៩កន្លែង និងមានមន្ត្រីពេទ្យប្រចាំចំនួន៨០នាក់។ រីឯនៅទីស្តីការក្រសួងសុខាភិបាលវិញ មានត្រៀមរថយន្ត១៣គ្រឿង ប្រង់ការចំនួន៣០០ និងម៉ាសអ៊ុកស៊ីសែនចំនួន១៥០ និងមន្ត្រីពេទ្យចំនួន៥៥នាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់តាំងពីថ្ងៃទីមួយ ដែលជាថ្ងៃដង្ហែព្រះរាជសព ព្រះរាជបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃថ្វាយព្រះភ្លើង មានការចូលរួម​រំលែកព្រះមរណៈទុក្ខ ពីប្រជាពលរដ្ឋជាច្រើនរាប់ម៉ឹននាក់។ ដើម្បីសុវត្តិភាពសុខភាព របស់ប្រជាពលរដ្ឋ ក៏ដូចជា​ថ្នាក់​ដឹកនាំ ក្រសួងសុខាភិបាល​បានរៀបចំ«​ផែនគោលដៅ»ចំនួនបួនកន្លែង ដែលផែន ទីមួយតាំងគោលដៅសម្រាប់​ព្រះរាជ​ពិធីដង្ហែរ ទីពីសម្រាប់ដម្កល់និងថ្វាយព្រះភ្លីង ទីបីរៀបតង់សុភាព និងទីបួនទីតាំងសង្គ្រោះបន្ទាន់។


រថយន្ដសង្គ្រោះបន្ទាន់ នាព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងសម្ដេចព្រះនរោត្ដម សីហនុ។ MONOROOM.info Photo/ O.Vary

លោក សាស្រ្តាចារ្យរង សុង សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ក្រុមការងាររបស់លោក បានដាក់ស្តង់ប្រាំបួនគោលដៅ នៅខាងជើងជាប់របងរណសិរ្ស ខាងជើងវាលមេរុ ខាងលិច​វាលមេរុ ខាងត្បូងវាលមេរុ ខាងមុខ វត្តបុទុម មុខក្រសួងឧស្សាហកម្ម មុខវិទ្យាល័យព្រះស៊ីសុវត្តិ មុខរដ្ឋសភាចាស់ និង​ត្រើយខាងកើតមុខសណ្ឋាគារសុខា និង១៤គោលដៅចល័ត ។

លោកបន្តថា តួលេខជាបថម ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានមកទទួលយកថ្នាំពីក្រុមការងារនៃមន្ទីរសុខាភិបាល ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី៦ គិតត្រឹមម៉ោងប្រាំបួនព្រឹក មានចំនួនសរុបទាំងប្រាំបួនគោលដៅ ១៩១១៧នាក់ ក្នុងនោះ​ប្រជា​ពលរដ្ឋដែលសំរាក់នៅក្នុងស្តង់មានចំនួន១០២នាក់។

តាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត ប៉ូ រិទ្ធី ប្រធានការិយាល័យបច្ចេកទេស នៃក្រសួងសុខាភិបាលរាជអានីភ្នំពេញ បាន​បញ្ជាក់ថាចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី៦ គិតត្រឹមម៉ោងប្រាំបួនព្រឹកទាំងប្រាំពីរគោលដៅដាក់តង់ និង១៤គោលដៅចល័ត បានទទួលប្រជាពលរដ្ឋសរុប ១៩១១៧នាក់ ក្នុងនោះ​ប្រជាពលរដ្ឋដែលសំរាកនៅក្នុងរោងស្តង់ មានចំនួន១០២នាក់ ក្នុងនោះ​បានបញ្ជូនទៅមន្ទីរពេទ្យ១៣នាក់។

លោកបន្តថា ក្នុងចំនួនសរុបនោះភាគច្រើនជាស្រ្តី ដែលមានវ័យកណ្តាល និងវ័យចំណាស់ ឯកុមារវិញមានប្រហែល​ជា​ពីរភាគរយទេ។ លោកថាអ្នកដែលមកទទួលថ្នាំទាំងនោះភាគច្រើនមានបញ្ហាក្តៅខ្លួន ឆឺក្បាល ក្អកផ្តាសសាយ វិលមុខ ចុកពោះ ថប់ដង្ហើម ចុករោយសាច់ដុំ និងករណីរងរបួសដោយសារការមុតផ្សេងៗ។ ក្នុងចំណោមសរុបនេះ​មានជនបរទេស​ជាអ្នកកាសែតម្នាក់ មន្ត្រីរាជការជាន់ខ្ពស់ម្នាក់ ក្រុមដង្ហែរក្បួនក្នាក់ និងមន្ត្រីព្រះបរមរាជវាំងម្នាក់ ដោយពួកគាត់មានអាការ​អស់កំលាំង ។

ចំណែកលោកវិជ្ជបណ្ឌិត ប្រាក់ សុវណ្ណ ដែលប្រចាំការនៅស្តង់មុខអតីតរដ្ឋសភាចាស់ ដែលជាកន្លែងបណ្តំប្រជាពលរដ្ឋ​ច្រើនជាងគេនោះ បានបញ្ជាក់ថា ក្នុងតំបន់គោលដៅរបស់លោកផ្ទាល់តែម្តង រាប់ចាប់តាំងពីថ្ងៃទី៣១ រហូតមកដល់ថ្ងៃនេះ បានទទួលប្រជាពលរដ្ឋសរុប រហូតដល់១៧២២៤នាក់ មានស្រ្តីចំនួន៧២៣៥នាក់ មានកុមារប្រមាណជាប្រាំភាគរយ ដែល​ភាគច្រើនពួកគាត់ផ្តាសសាយ ចុកជើងវិលមុខ លើសឈាមដប់ភាគរយ ដោយសារតែពួកគាត់អស់កំលាំង និងមិនបាន​ពិសារអាហារគ្រប់គ្រាន់។ លោកបន្តថា ៧នាក់បានដាក់អុកស៊ីសែន នៅនឹងកន្លែងស្តង់ និងបីនាក់ផ្សេងទៀតបាន​បញ្ជូន​ទៅមន្ទីរពេទ្យ ម្នាក់ជាកុមារអាយុប្រាំឆ្នាំដែលមានជំងឺក្តៅខ្លាំង និងជាស្រ្តីពីរនាក់ មានបញ្ហាវិលមុខខ្លាំង អស់កំលាំង និង​អត់ងងុយ។

ទាក់ទងនឹងសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត សុង សុគន្ធ បានបន្ថែមថា ក្រុមការងារសុខាភិបាល​មានឡានសង្គ្រោះ​បន្ទាន់ ប្រហែល​ជាចិតសិបឡាន ដែលបានមកពីប្រសួងសុខាភិបាលរាជធានីខេត្តក្រុង និងពីក្រុមតម្រួតការពារ និងប៉េអឹម ដែលគ្រប់គ្រង​ដោយក្រសួងរាងខ្លួន ដែលបានតាំងនីតាមបណ្តោយផ្លួវនៃព្រះរាជពិធីដង្ហែរសំរាប់ថ្ងៃទីមួយ និងជាពិសេស​នៅជុំវិញ​វាល​ព្រះមេរុ។ លោកបន្តថាការងារនេះ តាមផែនការក្រសួងត្រូវបញ្ចប់នាយប់ថ្ងៃទី៧ នេះត្រឹមម៉ោង១២យប់។

យោងតាមផែនការ ស្តីពីបញ្ហាសុខភាពក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងរបស់ក្រសួងសុខាភិបាល បានរៀបចំទីតាំង​សង្គ្រោះបន្ទាន់ ចំនួន៤កន្លែង ដូចជា មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះកុសុមៈ និងមជ្ឈមណ្ឌល​ជាតិកាំពាមាតា និងទារក ។ ក្នុងព្រះរាជពិធីនោះ ក៏បានត្រៀមរថយន្តសង្រ្គោះចំនួន ៧៣គ្រឿង ឈរលើទីតាំង ៣០កន្លែង​តាមបណ្តោយផ្លូវសំខាន់ៗ និងមានមន្ត្រីពេទ្យប្រចាំការ ចំនួន៣១៤នាក់។ ក្រៅពីនេះនៅមានរៀបចំ «តង់សុខភាព»​ចំនួន​៩កន្លែង និងមានមន្ត្រីពេទ្យប្រចាំចំនួន៨០នាក់។

រីឯនៅទីស្តីការក្រសួងសុខាភិបាលវិញ មានត្រៀមរថយន្ត១៣គ្រឿង ប្រង់ការចំនួន៣០០ និងម៉ាសអ៊ុកស៊ីសែនចំនួន១៥០ និងមន្ត្រីពេទ្យចំនួន៥៥នាក់។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...