ស្រ្ដីទីមួយរបស់បារាំង កាឡា ប្រុយនី Carla Bruni-Sarkozy ខឹងអ្នកកាសែត
«ខ្ញុំមិនយល់ព្រម ហើយក៏នឹងមិនយល់ព្រម ទៅថ្ងៃមុខដែរ ដែលគេមិនបានគោរពដល់ សិទ្ធិរស់នៅ ដោយសុខស្រួល របស់កូនស្រី របស់ខ្ញុំ ... » នេះជាអ្វី ដែលគេបានអាន នៅលើ គេហទំព័រ ផ្ទាល់ខ្លួនមួយ របស់ លោកស្រី កាឡា ប្រុយនី សាកូហ្សី ស្រ្ដីទីមួយរបស់ប្រទេសបារាំង (ភរិយារបស់ ប្រធានាធិបតី គឺត្រូវបានទទួលងារ បែបនេះ) ដែលមានចំណងជើងថា «ពាក្យមួយសំរាប់ អ្នកសារពត៌មាន» ។ ប្រតិកម្មនេះបានកើតមាន នៅមុនពេល ដែលទស្សនាវដ្ដីបារាំង ឈ្មោះ បារីសមាត់ឆ៏ Paris Match នឹងចេញផ្សាយ ក្នុងលេខបន្ទាប់មួយរបស់ខ្លួន ហើយដែលនៅទំព័មុខ មានរូបរបស់ លោកស្រី កាឡា ប្រុយនី [...]