បើក​បរ​ហួស​ល្បឿន ត្រូវ​នគរបាល​ឃាត់... តែ​រំពេច​នោះ...

បុរសអ្នកកាន់ចង្កូតម្នាក់នេះ ត្រូវបាននគរបាលក្រុង សៀតថល (Seattle - សហរដ្ឋអាមេរិក) ហៅឲ្យឈប់ ព្រោះ​បើកបរ​ហួស​ល្បឿន​កំណត់។ ប៉ុន្តែនៅពេលរថយន្ដឈប់ នគរបាលបានរកឃើញ ហេតុការណ៍នឹកស្មាន​មិន​ដល់​មួយ...
ការឃាត់រថយន្ដបើកបរ ហួសល្បឿនមួយនេះ របស់ក្រុមនគរបាល បានជួប នូវហេតុការណ៍ដ៏ពិសេសមួយ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 24, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីក្រុង សៀតថល ក្នុងយប់ថ្ងៃអាទិត្យចូលមកថ្ងៃចន្ទ កាលពីសប្ដាហ៍មុន បុរសម្នាក់ត្រូវបាននគរបាល​ហៅ​ឲ្យឈប់ ដើម្បីត្រួតពិនិត្យ ព្រោះរថយន្ដរបស់បុរស បានបើកក្នុងល្បឿនមួយហួសកំណត់។ នៅពេលដែល​រថយន្ដ បានឈប់ហើយ ភ្នាក់ងារនគរបាល បានឃើញបុរសម្នាក់ កំពុងឆ្លេឆ្លាររកស្មានមិនត្រូវ... ព្រោះភរិយា​របស់​បុរស កំពុងប្រសូតបុត្រ នៅផ្នែកខាងក្រោយ នៃរថយន្ដនេះតែម្ដង។

នៅក្នុងហេតុការណ៍ដូច្នេះ តើក្រុមនគរបាលទាំងនោះ ត្រូវធ្វើដូចម្ដេច?

ច្បាស់ហើយថា ត្រូវហៅរថយន្ដសង្គ្រោះ ប៉ុន្តែបញ្ហានៅត្រង់ថា ទារកកំពុងចេញ ពីឧទរម្ដាយរបស់វាហើយ... អញ្ចឹងអ្វីដែលអាចធ្វើបាន គឺភ្នាក់ងារនគរបាលជាស្ត្រីម្នាក់ បាននៅជួយស្ត្រីភរិយាបុរសរូបនោះ ឲ្យបង្កើតកូន​តាមធម្មជាតិ ដោយគ្មានភិតភ័យ និងគ្មានហេតុភេទអ្វីកើតឡើងធំដុំឡើយ។

នៅពេលរថយន្ដសង្គ្រោះសុខភាព បានមកដល់ ការឆ្លងទន្លេបានធ្វើរួចហើយ រីឯទារកក៏មានសុខភាពល្អ​ដែរ។ ប៉ុន្តែទាំងម្ដាយទាំងកូន ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកពិនិត្យខ្លួន ជាបន្ត។ ចំណែកឯបុរស​ជា​ប្ដី​វិញ បានសេចក្ដីអំណរណាស់ ដោយបានលោត មកអោបភ្នាក់ងារនគរបាលទាំងនេះ យ៉ាងណែន នៅក្នុង​ដៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...