រថយន្ត​ក្រុង​​ថើប​ម៉ូតូ​ពី​ក្រោយ ខូចខាត​តិច​តួច នៅ​ផ្លូវ​មុន្នីរ៉េត

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវមុន្នីរ៉េត រវាងរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនមួយ និងម៉ូតូ។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្ក ឲ្យមានមនុស្សរងរបួសនោះទេ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 07, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ និងម៉ូតូមួយគ្រឿង បាន​កើតឡើងវេលាម៉ោង១៤ និង៤០ នាទីនាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥។ យានយន្ដទាំងពី ដែលបើកស្រប​ទិស​គ្នា បានប៉ះពារគ្នា នៅក្នុងភូមិ៧ សង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ​តិចតួច ប៉ុន្តែមិនបានធ្វើឲ្យ នរណាម្នាក់រងរបួសនោះទេ។

មូលហេតុ ដែលបង្កឲ្យរថយន្ត ពាក់ស្លាកលេខភ្នំពេញ 3B-6642 បុកម៉ូតូ ម៉ាកឌ្រីមសេរី ២០១៥ ពណ៍ខ្មៅ ពី​ក្រោយ ដោយសារម៉ូតូ ដែលកំពុងនៅប្រកាន់ស្តាំហើយ បែរជាជែងមកកណ្តាលផ្លូវនោះ។ ខណៈឯរថយន្ដ​វិញ ត្រូវបានប្រុងប្រយ័ត្ន ក៏បានប៉ះម៉ូតូនេះ ពីក្រោយតែម្ដង។

បន្ទាប់ពីកើតមានបញ្ហានេះ សមត្ថកិច្ចបានចុះមកវាស់វែង នៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាង បាន​សម្រេចចិត្តសម្របសម្រួលគ្នា ដើម្បីបញ្ចាប់រឿង ដោយភាគីខាងរថយន្ត សុខចិត្តសងសំណង ទៅភាគីខាង​ម៉ូតូ​ដែលខូចខាត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...