ភ្ជង់កាំភ្លើងប្លន់ម៉ូតូនិស្សិតម្នាក់បានសម្រេច នៅស្ទឹងមានជ័យ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 07, 2015
- ប្រធានបទ: ប្លន់ប្រដាប់អាវុធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី ០១ ខែកញ្ញាឆ្នាំ២០១៥ នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំណុចខាងលិចស្ពានអាកាស ស្ទឺងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត។ តាមប្រភពព័ត៍មាន ពីយុវជនរងគ្រោះបានប្រាប់ឱ្យដឹងថា ខ្លួនមានឈ្មោះ សៀ សុខឡេង អាយុ២១ឆ្នាំ ជានិស្សិតស្នាក់នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ខ្លូនបានជិះម៉ូតូមួយ គ្រឿងម៉ាក់ហុងដា MSX១២៥ ស្លាកលេខភ្នំពេញ១CO-៧៣៥២ ធ្វើដំណើរ ពីទួលសង្កែរមកផ្ទះ។ នៅពេលជនរងគ្រោះ ជិះម៉ូតូជិតដល់ផ្ទះរបស់ខ្លួន ស្រាប់តែលេចមុខក្រុមចោរ ០៤នាក់ចេញមក ដែលកំពុងជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់កាំភ្លើង ប្លន់យកម៉ូតូរបស់ខ្លួន។ ជនរងគ្រោះ ដែលគ្មានអ្វីតតាំងបាន នៅពេលឃើញកាំភ្លើងភ្ជង់បែបនេះ ក៏បានប្រគល់ម៉ូតូរបស់ខ្លូន ឱ្យក្រុមចោរតាមសម្រួល។
ក្រោយពីកើតហេតុ យុវជនរងគ្រោះ បានទៅដាក់ពាក្សបណ្តឹង នៅប៉ុស្តិ៍ស្ទឺងមានជ័យ ក្នុងខណ្ឌមានជ័យ ដើម្បីតាមប្រមាញ់ជនសង្ស័យ យកមកដាក់ទោសទៅតាមផ្លូវច្បាប់៕