Posts tagged as "Jayavarman"

ហេតុអ្វី​កម្ពុជា​មិន​ទាមទារ ​សម្បត្តិ​កេរ​របស់​ខ្លួន ​ពី​បារាំង​ទៅ​វិញ?

ហេតុអ្វី​កម្ពុជា​មិន​ទាមទារ ​សម្បត្តិ​កេរ​របស់​ខ្លួន ​ពី​បារាំង​ទៅ​វិញ?

វប្បធម៌ - អនុសញ្ញាមួយរបស់អង្គការ អ៊ុយនីស្កូ (Unesco) ដែលចុះហត្ថលេខានៅឆ្នាំ១៩៧០ បានហាម​ឃាត់​រាល់​ការ​នាំ​ចូលនាំចេញ និងចរាចរណ៍វត្ថុបូរាណវប្បធម៌ ដែលមានលក្ខណៈសម្បត្តិចំនួនជាង១០០ ជា​​ពិសេស​«វត្ថុបូរាណ​ណា ដែល​ជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រ ជាលទ្ធផលនៃកំណាយក្នុងតំបន់​បូរាណ​វត្ថុ (...) ជាផ្នែក​មួយ​នៃប្រាសាទ​សិល្បៈឬប្រវត្តិ​សាស្ត្រ ជាវត្ថុបូរាណដែលមានអាយុច្រើនជាង១០០ឆ្នាំ»នោះ​ជា​ដើម។ អនុ​សញ្ញា​នេះ មានសុពលភាព​ទៅលើរាល់ការ​​ដោះ​ដូរ បញ្ជូនចេញចូល នូវបូរាណវត្ថុណា ដែល​បាន​ធ្វើ​ក្រោយ​ថ្ងៃ​ចុះហត្ថលេខានោះ។

ដោយសារសន្ធិសញ្ញានេះហើយ ដែលធ្វើឲ្យសារមន្ទីរសិល្បៈ នៃទីក្រុងញ៉ូយកបានសង មកឲ្យប្រទេស​អេហ្សីប​​វិញ នៅ​ឆ្នាំ​២០១១ នូវវត្ថុបូរាណចំនួន ១៩ មានប្រភពពីផ្នូរ (Toutankhamon) ដ៏បូរាណមួយ។ ផ្នូរ​នោះ តំណាង​ឲ្យ​អត្ត​សញ្ញាណ​​នៃ​អរិយធម៌ដ៏អស្ចារ្យ នៅក្នុងសម័យកាលហ្វារ៉ាអុង (១៣០០ឆ្នាំ [...]

វីរៈភាព​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រីក​ចំរើន

វីរៈភាព​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រីក​ចំរើន

ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចស្ថាបនិកដ៏ចំណានគ្មានពីរក្នុងប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យអង្គរ។ ដែលក្នុងរជ្ជកាល​នោះប្រទេសកម្ពុជាបានជួបនូវភាពរុងរឿងត្រកះត្រកាល និងប្រជានុរាស្រ្តជួបនូវសេចក្តីសុខ។ តើអ្នកដឹកនាំ​បច្ចប្បន្ន​នេះគួរយកគំរូដឹកនាំចំនុចណាខ្លះរបស់ព្រះអង្គ ដើម្បីបំពេញនូវសេចក្តីត្រូវការ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ?


រូបចំលាក់ព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងក្នុងសារមន្ទីហ្គីម៉េ ទីក្រុងប៉ារីស។ (រូបថត MONOROOM.info/ D.KEO)

ប្រវត្តិសាស្រ្ត - ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរ បានបង្ហាញថាសម័យកាលដែលប្រទេសកម្ពុជា ជួបនូវភាពសប្បាយ​រុងរឿង​ជាងគេគឺសម័យអង្គរ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ [...]

ចម្លាក់​ចម្លង​របស់​អង្គរ តាំង​ក្នុង​សារមន្ទីរ​សិល្បៈ​អាស៊ីនៅ​ប៉ារីស

ចម្លាក់​ចម្លង​របស់​អង្គរ តាំង​ក្នុង​សារមន្ទីរ​សិល្បៈ​អាស៊ីនៅ​ប៉ារីស

ប្រវត្តិនៃផ្ទាំងចម្លាក់ទាំងនេះ បាននាំមកជាមួយនូវភាពអស្ចារ្យរបស់វា គួរឲ្យកោតស្ងប់ស្ងែង។ វាបានចាប់​ផ្ដើម ពី​បេសកជន​បារាំងម្នាក់ឈ្មោះ ល្វី ឌឺឡាប៉ូត៍ (Louis Delaporte) ដែលបានបំពេញបេសកម្មរបស់ខ្លួន នៅតាម​បណ្ដោយ​ទន្លេងមេគង្គ រវាងពីឆ្នាំ១៨៦៦មកឆ្នាំ១៨៦៨ ហើយបានត្រឡប់មករុករកបន្តទៀត នូវមហារមនីយដ្ឋានអង្គរ​កប់បាត់​កណ្ដាលព្រៃជ្រៅដ៏​ក្រាស់ឃ្មឹក ហើយដែលនៅថ្ងៃនេះ រមនីយដ្ឋានដ៏វិសេសវិសាល បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌ​វប្បធម៌ របស់​ពិភពលោក។

នៅឆ្នាំ១៨៧៣ បេសកជនបារាំងបានត្រឡប់ទៅទីនោះម្ដងទៀត ដើម្បីដើរផ្ដិតចម្លង យកនូវក្បាច់ចម្លាក់ដ៏ល្អៗទាំងឡាយ នៅផ្នែកខាងមុខ ឬតាមជញ្ជាំងនានា នៃមហាប្រាសាទខ្មែរ។ ប៉ុន្តែអ្នកធ្វើដំណើរផ្សងព្រេង នៃប្រវត្តិសាស្ត្រកម្ពុជារូបនេះ មិន​អាចរកបានសារមន្ទីរណាមួយឡើយ ក្នុងប្រទេសបារាំង ដើម្បីទទួលយកទៅតាំងបង្ហាញ នូវស្នាដៃគូសចម្លងរបស់គាត់។ យ៉ាងណា នៅប៉ុន្មានឆ្នាំក្រោយមក លោក ល្វី ឌឺឡាប៉ូត៍ [...]

រូបថត​និង​វីដេអូ៖ រាជធានី​បូរាណ «មហិន្ទ្របព៌ត» លាក់​ខ្លួន​លើ​ភ្នំ​គូលែន

រូបថត​និង​វីដេអូ៖ រាជធានី​បូរាណ «មហិន្ទ្របព៌ត» លាក់​ខ្លួន​លើ​ភ្នំ​គូលែន

ក្រោយពីយុទ្ធនាការថតរូបពីលើអាកាស ត្រូវបានធ្វើកាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានប្រកាសថា ពួកខ្លួនរក​ឃើញ រាជធានីមួយលាក់ខ្លួននៅលើជ្រលងភ្នំគូលែន មានឈ្មោះថា មហិន្ទ្របព៌ត មានចម្ងាយច្រើនជាង៤០គីឡូម៉ែត្រ ពី​រាជធានីអង្គរ។


ផែនទី ដែលគេបានថតពីលើអាកាស ហើយបានបង្ហាញពីសណ្ឋាននៃទីក្រុងបូរាណមួយ បានលាក់ខ្លួន នៅខ្នងភ្នំ។

តាមរយៈសារព័ត៌មានជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក  ក្រុមអ្នកស្រាវជ្រាវបូរាណវិទ្យាបាននិយាយថា រាជធានី​មហិន្ទ្របព៌ត នេះ មានចំណាស់យ៉ាងហោចណាស់ ១២០០ឆ្នាំមុន ដែលបើតាមការគិតគូរមើលទៅ រាជធានី ត្រូវបានសាង​សង់មុនប្រាសាទអង្គវត្ត ដល់ទៅជាង៣៥០ឆ្នាំ។ សូមបញ្ជាក់ថាចក្រភពខ្មែរអង្គរ បានចាប់ផ្ដើមនៅឆ្នាំ៨០២ក្រោយគ.ស ដូច្នេះរាជធានីបូរាណនេះ ទំនងជាត្រូវបានបោះបង់ចោល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...