វីរៈភាព​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​រីក​ចំរើន

ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចស្ថាបនិកដ៏ចំណានគ្មានពីរក្នុងប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យអង្គរ។ ដែលក្នុងរជ្ជកាល​នោះប្រទេសកម្ពុជាបានជួបនូវភាពរុងរឿងត្រកះត្រកាល និងប្រជានុរាស្រ្តជួបនូវសេចក្តីសុខ។ តើអ្នកដឹកនាំ​បច្ចប្បន្ន​នេះគួរយកគំរូដឹកនាំចំនុចណាខ្លះរបស់ព្រះអង្គ ដើម្បីបំពេញនូវសេចក្តីត្រូវការ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ?
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចស្ថាបនិកដ៏ចំណានគ្មានពីរក្នុងប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យអង្គរ។ ដែលក្នុងរជ្ជកាល​នោះប្រទេសកម្ពុជាបានជួបនូវភាពរុងរឿងត្រកះត្រកាល និងប្រជានុរាស្រ្តជួបនូវសេចក្តីសុខ។ តើអ្នកដឹកនាំ​បច្ចប្បន្ន​នេះគួរយកគំរូដឹកនាំចំនុចណាខ្លះរបស់ព្រះអង្គ ដើម្បីបំពេញនូវសេចក្តីត្រូវការ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ?


រូបចំលាក់ព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងក្នុងសារមន្ទីហ្គីម៉េ ទីក្រុងប៉ារីស។ (រូបថត MONOROOM.info/ D.KEO)

ប្រវត្តិសាស្រ្ត - ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរ បានបង្ហាញថាសម័យកាលដែលប្រទេសកម្ពុជា ជួបនូវភាពសប្បាយ​រុងរឿង​ជាងគេគឺសម័យអង្គរ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ព្រះបាទជ័យវរ្ម័នទី៧ត្រូវបាន​គេទទួល​ស្គាល់ថាជាស្តេចដែលអង់អាចក្លាហាន និងមានសមត្ថភាពជាងគេ ដែលឃើញហើយក្នុងសម័យកាល​ព្រះអង្គ ទឹកដី​ខ្មែរត្រូវបានពង្រីកយ៉ាងទៅលំទូលាយ។

ព្រះបាទជ័យវរ្ម័នទី៧ បានប្រសួតនៅ ក្នុងគ.ស១១២៥ ជាបុត្ររបស់ព្រះបាទធរណិន្រ្ទវរ្ម័នទី២ និងព្រះមាតាព្រះនាម​ជ័យរាជចូឌាមណី។ ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើម ជ័យធន។ ព្រះអង្គបានរៀបអភិសេកជាមួយនឹង​ព្រះនាង​ជ័យរាជទេវី និងមានបុត្រមួយព្រះអង្គ។ បន្ទាប់ពីព្រះនាងជ័យរាជទេវីបានសោយទីវង្គតទៅ ព្រះបាទជ័យធនបាន​រៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាបងស្រីរបស់ព្រះនាងជ័យរាជទេវី។

នៅព្រះជន្ម ២៥ ព្រះវស្សា ព្រះអង្គបានទទួលបានទទួលតំណែងជាមេទ័ពធំកំពូល ដឹកនាំកងពលសេនាខ្មែរ​ទៅធ្វើ​សង្គ្រាមតទល់នឹងនគរចំប៉ា ។ នៅគ.ស១១៦០ គ្រាដែលព្រះអង្គកំពុងតែធ្វើចម្បាំងប្រយុទ្ឋ ជាមួយកងទ័ពនគរ​ចំប៉ា​នៅទីក្រុងវិជ័យ ខណៈនោះព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទិវង្គត ហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។ បើទោះជានៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរបែបនេះក្តី ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្ត​គំនិតអ្វីទាំងអស់ ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរសត្រូវដដែល។

ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យ ដែលគេអាចចាត់ទុកថាជាជ័យជំនះអស្ចារ្យមួយ។ នៅ​គ.ស​១១៨១ ព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាម អំឡុងពេលនោះដែរព្រះអង្គបានប្រកាសជា​ព្រះមហាក្សត្រ​នគរកម្ពុជា ហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែលនោះ។ ព្រះអង្គបានយកជោគជ័យ ឥទ្ឋិពល​អំណាច ការចេះដឹង ការពិសោធន៍ និង ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិ ផ្តល់នូវសេចក្តី​សុខកេ្សមក្សាន្ត សន្តិភាពចំរើនលូតលាស់ ដល់ប្រជានុរាស្រ្តដោយគ្មានរើសអើងវណ្ណះ។ ជ័យជំនះរបស់ព្រះអង្គ នគរចម្ប៉ាបានក្លាយទៅជាខេត្តខ័ណ្ឌរបស់ខ្មែរ។ ទឹកដីខ្មែរក៏បានលាតសន្ឋឹងធំវែងឆ្ងាយ ជាមហាអំណាច​មួយ​យ៉ាង​ធំនៅក្នុងអាស៊ីភាគអាគ្នេយ៍។ ចក្រភពខែ្មរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចំប៉ា បច្ចុប្បន្នលាវ សៀម និង ទឹកដីមួយភាគធំនៃប្រទេសភូមា និង ម៉ាឡេស៊ី។

ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខែ្មរមានផ្ទៃនគរធំទូលាយ ខាងកើតទល់នឹងប្រទេសចាម ខាងត្បូងទល់នឹងសមុទ្រ ខាងលិចទល់នឹងភូមា ខាងជើងទល់នឹងប្រទេសចិន។ ភាពធំធេងនៃនគរខែ្មរនាសម័យនោះ ពុំមែនជាលទ្ធផលនៃ​វាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ពង្រឹងតំបន់នានា ដែលជាអតីតទឹកដីខែ្មរតែប៉ុណ្ណោះ។ ព្រះអង្គត្រូវបាន​គេ​ដាក់ព្រះនាមថា ជាស្តេចសឹកប្រកបដោយទេពកោសល្យខ្ពស់មួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហាធម៌ដល់​ប្រជា​នុរាស្រ្ត។

តាមប្រវត្តិសាស្រ្តឃើញថា ព្រះបាទជ័យវរ្ម័នទី៧ ឬព្រះអង្គជ័យធនជាមេទ័ពដ៏កំពូល បានប្រយុទ្ធតស៊ូរំដោះទឹកដីពី​ខ្មាំងសត្រូវឈ្លានពាន និងជាក្សត្រដែលបានពង្រីកទឹកដីកម្ពុជា។លើសពីនេះទៅទៀត ព្រះអង្គថែមទាំងបានបង្រួប​បង្រួម​នគរចំណុះរបស់កម្ពុជាទាំងអស់ អោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គតែមួយ។ អ្វីដែលគួអោយ​កោត​ស្ញប់ស្ញែងថែមទៀតនោះគឺព្រះអង្គជាក្សត្រដ៏ចំណានក្នុងការរៀបចំប្រទេស អោយរីចំរើនសុខសប្បាយ ហើយ​ក៏ជាស្ថានិកក្នុងការកសាងប្រាសាទល្បីជាច្រើន។ នេះជាគំរូដ៏ល្អមួយ ដែលមេដឹកនាំខ្មែរជំនាន់ក្រោយគួរតែយកគំរូ​តាម៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...