ស្រាតទាំងអស់ ដើម្បីចូលមើលពិព័រណ៍អាមេរិក នៅអូស្ត្រាលី
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៥ មេសា ២០១៥
- កែប្រែចុងក្រោយ: April 05, 2015
- ប្រធានបទ: វិចិត្រកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកដែលចង់ឃើញស្នាដៃ របស់វិចិត្រករអាមេរិកាំង ជេម ថួរ៉ែល (James Turrell) ដែលមកតាំងពិព័រណ៍របស់ខ្លួន នៅសារមន្ទីរជាតិអូស្ត្រាលី នៅរដ្ឋធានី កង់បេរ៉ា ត្រូវដោះសម្លៀកបំពាក់ចេញ សូម្បីខោអាវក្នុងក៏ដោយ។ នេះជាគម្រោងមួយ ដែលអ្នករៀបចំបង្កើតឡើង ដើម្បីបញ្ជៀសពីគម្លាតខណ្ឌ រវាងវិចិត្រករ និងអ្នកគាំទ្ររបស់ខ្លួន ដែលអាចប្រទាំងប្រទើសគ្នា ពីបញ្ហាសម្លៀកបំពាក់។
ពិព័រណ៍ បានបើកទ្វាដំបូងនៅយប់ថ្ងៃពុធ ទី០១ ខែមេសា នេះ ដោយអនុញ្ញាត ឲ្យតែទស្សនិកជនពេញវ័យ ប្រមាណជាង៥០នាក់ប៉ុណ្ណោះ ឲ្យចូលទៅសម្ភោធមើលមុនគេ។ នៅស្អែកឡើង បញ្ជរលក់សំបុត្រ ក៏ត្រូវបិទទ្វាបាត់ទាំងព្រឹកទៀត ដោយហេតុទស្សនិកជន បានមកដណ្ដើមគ្នា យកសំបុត្រដ៏ពិសេសនេះ ដើម្បីអាចចូលមើល ក្នុងពេលបន្ទាប់មក។
ពិព័រណ៍របស់លោក ជេម ថូរ៉ែល បានគោលគំនិតជាសំខាន់ នូវលំហ និងពន្លឺភ្លើង ដើម្បីបង្ហាញពីអារម្មណ៍ និងភាពត្រេកត្រអាល។ ពិព័រណ៍នៅលើកនេះ មានចំណងជើងថា «ចំណាំងផ្លាត ដើម្បីឃើញ ពីស្នេហារបស់ជនជាតិអាមេរិក សម្រាប់ពន្លឺ និងទេសភាព»។ អ្នករៀបចំពិព័រណ៍ លោក ស្ទូអាត រីងហូត (Stuart Ringholt) បានអះអាងថា នេះជាចំណុចដ៏ពិសេសៗ របស់វិចិត្រករ ដែលមានលក្ខណៈសេរី។
លោក រីងហូត បាននិយាយទៀតថា៖ «ពិព័រណ៍របស់លោក ថូរ៉ែល ត្រូវបានបង្កើតឡើង នៅជុំវិញពន្លឺ។ ស្បែកមនុស្ស បានស្រូបយកពន្លឺ ហើយយើងបានគិតថា ដងខ្លួនទាំងមូល អាចចាប់យក នូវចំណុចពិសេស អស់ទាំងនេះ។»
ចំពោះទស្សនិកជន ដែលស្រាតននលគោក ត្រូវបានលោក រីងហូត លើកមករៀបរាប់ថា ពួកគេមានអារម្មណ៍ ដូចជាអៀនប្រៀន ក្នុងពេលដំបូង តែបន្ទាប់ពីបានដោះខោអាវចេញទាំងអស់ ពួកគេបាននាំគ្នាញញឹម និងខ្លះទៀតសើចយកតែម្ដង៕