តើមានអ្វីកើតឡើង បើគេចាក់អាលុយមីញ៉ូមពុះ ចូលក្នុងឪឡឹក?
ចាក់ទឹកអាលុយមីញ៉ូម ចូលក្នុងឪឡឹក នឹងចេញហេតុភេទអ្វី? សូមទស្សនាទាំងអស់គ្នា។
Loading...
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០១ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 03, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនម្នាក់ ចង់សាកល្បង ចង្ក្រានអាំងអគ្គិសនី ដែលមានកម្លាំងដ៏ខ្លាំងមួយ។ ដើម្បីធ្វើការសាកល្បង យុវជនរូបនោះ បានរំលាយអាលុយម៉ីញ៉ូម ដ៏ច្រើនគួរសម។ ភ្លាមៗនោះ យុវជនបានចាក់ទឹក អាលុយមីញ៉ូម ដែលពុះមានលក្ខណៈរាវ ដូចទឹក ចូលទៅក្នុងផ្លែឪឡឹកមួយ។
តើមានរឿងអ្វីកើតឡើង? ខុសពីអ្វី ដែលយើងទាំងអស់គ្នាបានគិត៖ ផ្លែឪឡឹក មិនបានផ្ទុះទេ។ ទឹកអាលុយមីញ៉ូម បានចុះត្រជាក់ ប៉ុន្តែមុននឹងចុះត្រជាក់ វាបានហូរចូល ទៅបំពេញស្នូលកណ្ដាល របស់ឪឡឹក ដែលមានលក្ខណៈស្ពោតៗ។
បន្ទាប់មក នៅពេលដែលគេ បានបំបែកឪឡឹក... ពេលនោះ គេនឹងបានរូបចម្លាក់មួយ ដែលធ្វើពីអាលុយមីញ៉ូម ហើយមានលក្ខណៈបង្កើតថ្មី យ៉ាងពិសេស (សូមទស្សនាវីដេអូខាងលើ)៕