ដីកាចាប់ខ្លួនប្រធានាធិបតីតំបន់កាតាឡូញ នឹងចេញក្នុងថ្ងៃនេះ
មេធាវីរបស់លោក «Carles Puigdemont» បានអះអាងថា ដីកាឲ្យចាប់ខ្លួនកូនក្ដីរបស់ខ្លួន ត្រូវបានចៅក្រមស៊ើបអង្កេតអេស្ប៉ាញ អ្នកស្រី «Carmen Lamela» ចេញផ្សាយរួចហើយ ទៅកាន់អាជ្ញាធរនៃបណ្ដាប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុប ដើម្បីបង្គាប់ឲ្យនាំខ្លួនប្រធានាធិបតី នៃតំបន់កាតាឡូញ (Catalogne) រូបនេះ ត្រឡប់ចូលទៅឲ្យប្រព័ន្ធយុត្តិធម៌ របស់ប្រទេសអេស្ប៉ាញវិញ។
ប៉ុន្តែប្រភពមួយស្និតនឹងតុលាការអេស្ប៉ាញ បានបញ្ជាក់កាល ពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ក្នុងវេលាយប់ជ្រៅថា ដីកានោះ នៅមិនទាន់ត្រូវបានចៅក្រម សម្រេចចេញនៅឡើយ ហើយទំនងជាចេញផ្សាយ នៅថ្ងៃសុក្រទី៣ ខែតុលានេះ។
លោក «Paul Bekaert» ដែលជាមេធាវីរបស់លោក «Carles Puigdemont» បានប្រកាសកាលពីក្បាលព្រលប់ (ថ្ងៃព្រហស្បត្តិ៍) នៅតាមកញ្ចក់ទូរទស្សន៍ប៊ែលហ្សិកថា៖ «កូនក្ដីរបស់ខ្ញុំ ទើបនឹងប្រាប់ខ្ញុំថា ដីកាឲ្យចាប់ខ្លួន ត្រូវបានសម្រេចចេញ ប្រឆាំងនឹងប្រធានាធិបតី [...]