Posts tagged as "Barcelone"

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ និងច្រើនជាង៥០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ដ៏អាណោចអធម ដែលកើតឡើងកាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលទីក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ។ រថយន្ដដឹកទំនិញ ធុនមធ្យមមួយគ្រឿង ត្រូវបានបើកបំបុក ចូលហ្វូងមនុស្ស តាមដងមហាវិថី «Ramblas» ដែលសម្បូរពោរពេញ ដោយអ្នកទេសចរណ៍​ របស់ទីក្រុងមួយនេះ ដែលស្ថិតនៅភាគខាងកើតប្រទេស ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។

សេចក្ដីរាយការណ៍ ដែលធ្លាក់មកដល់ នៅមុននេះបន្តិច បានឲ្យដឹងថា នគរបាលក្រុង បាសឺឡូន បានអះអាងថា​ ទង្វើខាងលើនេះ ជា«ការវាយប្រហារភេរវកម្ម» ហើយបុរសម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ នគរបាលបានបញ្ជាក់ទៀតថា គ្មានមនុស្សណាម្នាក់ បានលាក់ខ្លួន នៅក្នុងហាងលក់​ភេសជ្ជៈ កណ្ដាលទីក្រុងនោះទេ ដែលផ្ទុយស្រឡះ ពីព័ត៌មានមួយចំនួន [...]

បាសា ហាល​អាវ៖ រូប​ថត​ចំអក នៅ​ពេល ម៉េស៊ី ដួល​បះ​ជើង

បាសា ហាល​អាវ៖ រូប​ថត​ចំអក នៅ​ពេល ម៉េស៊ី ដួល​បះ​ជើង

ជាការពិតហើយ ការដួលបះជើង ក្បាលមកមុន របស់កីឡាករ​ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់បាល់មាសច្រើនជំនាន់ របស់ក្រុម បាសឺឡូន (Barcelone - អេស្ប៉ាញ) បានកើតឡើង ដោយសារការរុញ ពីសំណាក់កីឡាករ «Miralem Pjanic» ខ្សែបម្រើ​របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) បន្ទាប់ពីកីឡាករ ម៉េស៊ី បានលោតឡើង​ដើម្បីទទួលគ្រាប់បាល់។ តែសកម្មភាពរបស់កីឡាករ «Miralem Pjanic» មិនត្រូវបានអាជ្ញាកណ្ដាលចាប់កំហុសទេ ដោយចាត់ទុកថា កីឡាកររូបនេះ នៅការពារគ្រាប់បាល់ នៅនឹងកន្លែងរបស់ខ្លួន ច្រើនជាងយកខ្លួន ទៅបុកកីឡាករ ម៉េស៊ី។

ផ្ទុយទៅវិញ [...]

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

សឹង​ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ ប្រកួតជើងឯកអ៊ឺរ៉ុប «Champions League» ដែល​ក្រុម​បាល់ទាត់មួយ បានផ្ដួលក្រុមមួយទៀត ក្នុងពិន្ទុ​រហូតដល់​ទៅ ៤គ្រាប់។ ប៉ុន្តែគេ​ត្រូវនិយាយថា ក្រុម​បាល់​ទាត់ បាសឺឡូន (FC Barcelone) បានលិចលង់​ស្រងមិនកើត សឹងតែនៅគ្រប់​ចំណុច នៅកណ្ដាល​​ទីលានប្រកួត​នៃ​កីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានីប៉ារីស សម្រាប់​ការ​ប្រកួត «ទៅ ឬជុំទីមួយ» យប់​ថ្ងៃ​អង្គារ​ទី១៤ ខែ​កុម្ភៈ​នេះ ក្នុង​វគ្គ​១ភាគ៨ នៃ​ក្របខណ្ឌ។

ស្ថិតក្នុងការគ្របសង្កត់ ពីក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain) តាំង​ពី​នាទី​ដំបូង រហូត​ដល់​ទី​បញ្ចប់ នៃ​ការ​ប្រកួត ពិន្ទុដែលក្រុមបាសឺឡូន ទទួលបានក្នុងយប់នេះ ពិបាក​នឹង​សង្ឃឹម​ថា ក្រុម​មហា​អំណាច​បាល់​ទាត់​មួយ​នេះ អាចរកពិន្ទុ​ត្រឡប់​មកវិញ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទីពីរ» នាខែ​មិនា​ខាង​មុខ [...]

បាសឺឡូន និង​មេនស៊ីធី បាន​ឡើង​ទៅ​១/៨​ផ្ដាច់​ព្រ័ត្រ

បាសឺឡូន និង​មេនស៊ីធី បាន​ឡើង​ទៅ​១/៨​ផ្ដាច់​ព្រ័ត្រ

មិនខុសពីការទាយទុកទេ ព្រោះក្រុមដែលខ្លាំង បានឡើងទៅប្រកួត នៅវគ្គបន្តទៀតនោះ ក៏មិនសូវ​មាន​ក្រុម​ប្លែក​ដែរ។ នៅក្នុងពូល «C» ដែលមានក្រុមបាល់ទាត់បួន ក្រុមដែលបានឡើង ទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួតក្របខណ្ឌ «Champions League» នាឆ្នាំនេះ បានទៅលើក្រុមបាសឺឡូន (FC Barcelone) និង​ក្រុម​មេន​ឆេស្ទ័រ​ស៊ីធី (Manchester City) បន្ទាប់ពីក្រុមទាំងពីរនេះ បានប្រកួតរៀងខ្លួន ជាមួយក្រុមសេទីក (Celtic) របស់​ប្រទេសស្កុតឡេន (នៃចក្រភពអង់គ្លេស) និងជាមួយក្រុម «Mönchengladbach» របស់​ប្រទេស​អាល្លឺម៉ង់។

សម្រាប់ការប្រកួតលើកនេះ ក្រុមបាសាមិនបានយកជ័យជំនះ ដោយបង្ក្រាបក្រុមសេទីក ឲ្យរាបដូច​«កន្ទេល» (៧-០) ដូលកាលពីប្រកួត ថ្ងៃទី១៣ ខែកញ្ញា ក្នុងការប្រកួត«ទៅ» នៃវគ្គជម្រុះនេះឡើយ។ នៅយប់​ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុមបាសារកគ្រាប់បាល់បាន តែពីរគ្រាប់ប៉ុណ្ណោះ ហើយជាគ្រាប់បាល់ របស់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ ដ៏​ល្បីឈ្មោះរបស់ខ្លួន [...]

ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

សាលក្រមទើបនឹងធ្លាក់ចុះមក នៅមុននេះបន្តិច ក្នុងថ្ងៃពុធទី៦ ខែកក្កដានេះ។ លីយ៉ូនែល ម៉េស៊ី (Lionel Messi) កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone - ក្នុងប្រទេសអេស្ប៉ាញ) និងឪពុករបស់កីឡាករផង ត្រូវបានតុលាការនៃក្រុងបាសឺឡូន ផ្ដន្ទា​ទោស​ម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២១ខែ និងតម្រូវអ្នកទាំងពីរ ឲ្យបង់ប្រាក់ពិន័យ ៣,៧លានអ៊ឺរ៉ូ (ប្រមាណជា ៤លាន​ដុល្លារ) ពី​បទគេចវេស​មិនបានបង់ពន្ធ តាមច្បាប់ស្ដីពីកាតព្វកិច្ចពន្ធដារ នៅក្នុងប្រទេសអេស្ប៉ាញ។

ប៉ុន្តែការផ្ដន្ទាទោស ដែលទាក់ទងនឹងការបង់ពន្ទទៅលើតម្លៃខ្លួន (តាមរយៈការប្រើប្រាស់រូបភាពខ្លួន) រវាង​ពី​ឆ្នាំ​២០០៧ មកទល់នឹងឆ្នាំ២០០៩នោះ នឹងអាចបញ្ជៀសកីឡាករ មិនឲ្យជាប់ឃុំបានឡើយ។ នៅក្នុងរាជាណាចក្រ​អេស្ប៉ាញ ទោសជាប់ពន្ធនាគារ ដែលមានរយៈពេលក្រោម២៤ខែ មិនសូវជាត្រូវបានអនុវត្តនោះទេ ឬតែង​ត្រូវ​បាន​ព្យួរ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...