បាសឺឡូន និងមេនស៊ីធី បានឡើងទៅ១/៨ផ្ដាច់ព្រ័ត្រ
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៣ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 24, 2016
- ប្រធានបទ: Champions League
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនខុសពីការទាយទុកទេ ព្រោះក្រុមដែលខ្លាំង បានឡើងទៅប្រកួត នៅវគ្គបន្តទៀតនោះ ក៏មិនសូវមានក្រុមប្លែកដែរ។ នៅក្នុងពូល «C» ដែលមានក្រុមបាល់ទាត់បួន ក្រុមដែលបានឡើង ទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតក្របខណ្ឌ «Champions League» នាឆ្នាំនេះ បានទៅលើក្រុមបាសឺឡូន (FC Barcelone) និងក្រុមមេនឆេស្ទ័រស៊ីធី (Manchester City) បន្ទាប់ពីក្រុមទាំងពីរនេះ បានប្រកួតរៀងខ្លួន ជាមួយក្រុមសេទីក (Celtic) របស់ប្រទេសស្កុតឡេន (នៃចក្រភពអង់គ្លេស) និងជាមួយក្រុម «Mönchengladbach» របស់ប្រទេសអាល្លឺម៉ង់។
សម្រាប់ការប្រកួតលើកនេះ ក្រុមបាសាមិនបានយកជ័យជំនះ ដោយបង្ក្រាបក្រុមសេទីក ឲ្យរាបដូច«កន្ទេល» (៧-០) ដូលកាលពីប្រកួត ថ្ងៃទី១៣ ខែកញ្ញា ក្នុងការប្រកួត«ទៅ» នៃវគ្គជម្រុះនេះឡើយ។ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុមបាសារកគ្រាប់បាល់បាន តែពីរគ្រាប់ប៉ុណ្ណោះ ហើយជាគ្រាប់បាល់ របស់ខ្សែប្រយុទ្ធអន្តរជាតិ ដ៏ល្បីឈ្មោះរបស់ខ្លួន គឺកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។
» ទស្សនាការសង្ខេប នៃការប្រកួត រវាងក្រុមសេទីក និងក្រុមបាសាឡើងវិញ៖
» ទស្សនាការសង្ខេប នៃការប្រកួត រវាងក្រុមមេឆេស្ទ័រស៊ីធី និងក្រុម«Mönchengladbach»ឡើងវិញ៖