សុខ ស្រីនាង៖ ចង់គេយកប្តីជានាយករដ្ឋមន្ត្រី ក៏មិនទើសក្បាលនរណា...
«ចង់គេយកប្តី ជានាយករដ្ឋមន្ត្រី ក៏មិនទើសក្បាលនរណាឡើយ» នេះជាការលើកឡើង របស់តារាស្រីសាច់សខ្ចី និងជាម៉េម៉ាយចាយរាងមិនចាញ់ក្រមុំ អ្នកនាង សុខ ស្រីនាង។ ការលើកឡើងរបស់អ្នកម៉េម៉ាយរូបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានជាច្រើនពីមហាជន ជាពិសេសនោះ គឺព័ត៌មានចចាមអារ៉ាម ចេញពីមាត់អតីតស្វាមីនាង លោក ស៊ី សុវត្តិ ផ្ទាល់តែម្តង ដែលថា បើប្រុសៗណាចង់បានបេះដូង សុខ ស្រីនាង មកថ្នមថ្នាក់ ទាល់តែបុរសនោះមានប្រាក់ មានអំណាច មានវីឡា។ បើគ្មានរបស់ទាំងនេះទេ ប្រញាប់ដកខ្លួនចេញឲ្យឆ្ងាយទៅ។
តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ បានប្រតិកម្មបន្តទៀតថា ហេតុអ្វីបានជាអតីតស្វាមីរបស់នាង ចូលចិត្តបញ្ចេញពាក្យចចាមអារាមបញ្ចើចបញ្ចើឱ្យនាងខ្លាំងម្លេះ បើពេលនេះគេមានភរិយាថ្មី រស់នៅជាមួយគ្នាសុខសាន្តហើយនោះ?
[...]