សុខ ស្រីនាង៖ ចង់​គេ​យក​ប្តី​ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា...

ពាក្យចចាមអារាម ដែលបង្ហើបដោយអតីត តារាចម្រៀងលោក ស៊ី សុវត្តិ ជាអតីតស្វាមីរបស់តារាចម្រៀង សុខ ស្រីនាង ដែល​ថាអ្នកនាងចូលចិត្តស្នេហ៍ តែបុរសមានលុយមានអំណាចនោះ ត្រូវបានតារាចម្រៀងស្រី​ល្បី​​គួរសម​​ក្នុង​​វិស័យ​​ចម្រៀង​រូបនេះ បញ្ជាក់ថា ស្នេហាទី២របស់អ្នកនាង មិនចាំបាច់តែមានទ្រព្យនោះទេ សុំត្រឹមតែចិត្តស្មោះទៅបានហើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 07, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ចង់គេយកប្តី ជា​នាយក​រដ្ឋមន្ត្រី ក៏​មិន​ទើស​ក្បាល​នរណា​ឡើយ» នេះ​ជា​ការ​លើក​ឡើង របស់​តារា​ស្រី​​សាច់​ស​ខ្ចី និង​ជា​ម៉េម៉ាយ​ចាយ​រាងមិន​ចាញ់​ក្រមុំ អ្នក​នាង សុខ ស្រីនាង។ ការ​លើក​ឡើង​របស់​អ្នក​​ម៉េម៉ាយ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​ពី​មហាជន ជា​ពិសេស​នោះ គឺ​ព័ត៌មាន​ចចាម​អារ៉ាម ចេញ​ពី​មាត់​អតីត​ស្វាមី​នាង លោក ស៊ី សុវត្តិ ផ្ទាល់​តែ​ម្តង ដែល​ថា បើ​ប្រុសៗ​ណា​ចង់​បាន​បេះដូង សុខ ស្រីនាង មក​ថ្នម​ថ្នាក់ ទាល់​តែ​បុរស​នោះ​មាន​ប្រាក់ មាន​អំណាច មាន​វីឡា។ បើ​គ្មាន​របស់​ទាំង​នេះ​ទេ ប្រញាប់​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ទៅ។

តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ បាន​ប្រតិកម្ម​បន្ត​ទៀត​ថា ហេតុអ្វីបានជាអតីតស្វាមីរបស់នាង ចូល​ចិត្ត​បញ្ចេញ​ពាក្យ​ចចាមអារាមបញ្ចើច​បញ្ចើ​ឱ្យ​នាង​ខ្លាំង​ម្លេះ បើ​​ពេល​​នេះ​​គេ​មាន​ភរិយា​ថ្មី រស់នៅជាមួយគ្នា​សុខសាន្ត​ហើយ​នោះ?

ក្រោយពេលដែរម៉េម៉ាយរូបស្រស់រូបនេះ បានបង្ហាញខ្លួនឡើងវិញ នៅក្នុងពិភពសិល្បៈរហូត​ស្តារបានកេរ្តិ៍​ឈ្មោះល្បីជាថ្មីនោះ នាងហាក់បីអន្ទងបានដួងចិត្តបុរសៗជាច្រើន ដែលមានទ្រព្យ បុណ្យស័ក្ក មិនថា​ទាំង​ក្នុងនិងក្រៅប្រទេសនោះទេ បានប្រាថ្នាសុំចូលខ្លួន មកព្យាបាលរបួសបេះដូងរបស់នាង។ ទស្សនិកជនមួយ​ចំនួន ក៏ធ្លាប់បានលើកឡើងដែរថា ថ្វីត្បិតតែអ្នកនាងជាម៉េម៉ាយក៏ពិតមែន ប៉ុន្តែរូបសម្ផស្សវិញក្រមុំសុំខ្មាស ហើយអ្នកដែលបានចូលមកស្អំបេះដូងរបស់នាង បន្ទាប់ពីប្រេះឆាជាមួយតារាចម្រៀងរួមអាជីព លោក ស៊ី សុវត្តិ នោះ គឺប្រាកដជាបុរសអ្នកមានទ្រព្យស្តុកស្តម្ភណាម្នាក់ហើយ។

តបនឹងព័ត៌មានចចាមអារាមទាំងឡាយ ស្រង់សម្តីដោយ កាសែតក្នុងស្រុកមួយ អ្នកមេម៉ាយរូបស្រស់​ សម្តី​ផ្អែមរូបនេះបានឲ្យដឹងថា៖ «សម្រាប់ជីវិតខ្ញុំ ការជ្រើសរើសគូស្រករថ្មី ពេលណានោះ គឺមិន​ទាន់កំណត់​ទេ តែ​ខ្ញុំមានល័ក្ខខ័ណ្ឌផ្ទាល់ខ្លួន។ បុរសដែលខ្ញុំត្រូវសាងស្នេហ៍ ចាំបាច់មិនមែនជាគូកំណាន់ចិត្តគេ បែប​អាថ៌កំបាំង​ជាដាច់ខាត។ ខ្ញុំត្រូវការស្នេហាមួយបើកចំហ ហើយក៏ត្រូវការអាពាហ៍ពិពាហ៍​ត្រឹមត្រូវតាម​ប្រពៃណី​ដែរ ប៉ុន្តែ​ជាបុរសត្រូវមានចិត្តស្មោះ និងចេះទទួលខុសត្រូវ ហើយឲ្យមានចិត្តស្មោះចំពោះភរិយាផង។»

អ្នកនាងអះអាងបន្តថា គូស្នេហ៍អនាគតរបស់នាង នឹងមិនសំដៅលើទ្រព្យធនទេ ទោះក្រក៏ទទួលយកដែរ។ បើ​​អញ្ចឹងមែន ចាំមើលទៅមើល៍ ថាតើមាននរណាខ្លះ នឹងត្រៀមទៅតម្រង់ជួរ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...