បាយ៉ឺន ភ័យបុកពោះរហូតចុងប្រកួត ខណៈ បាសា បញ្ចប់ការងារធម្មតា
កីឡាបាល់ទាត់ ជាកីឡាលេងជាក្រុម ដែលបានផ្ដល់យុត្តិធម៌ តិចឬច្រើន ទៅឲ្យក្រុមដែលចូលរួមប្រកួត។ តែកីឡាមួយនេះ ក៏អាចសម្លាប់ក្រុមមួយ មិនឲ្យងើបមុខរួច ឬធ្វើឲ្យក្រុមនោះខកចិត្ត ស្ទើរស្រក់ទឹកភ្នែកមិនចេញ ក៏មានដែរ។ ហើយនេះជាករណី របស់ក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលី ដែលបានមកប្រកួត ជាមួយក្រុម បាយ៉ឺន ក្នុងកីឡាដ្ឋានដ៏ធំ របស់ក្រុមបាល់ទាត់ របស់ប្រទេសអាល្លឺម៉ង់មួយនេះ។ ការខកចិត្ត ដោយសារក្រុម ជូវេនទូស បានរកបានគ្រាប់បាល់ ដល់ទៅពីរគ្រាប់ នាំមុខក្រុម បាយ៉ឺន រួចហើយ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង។
តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុម បាយ៉ឺន បានខិតខំស្វែងរកគ្រាប់បាល់ ត្រឡប់មកវិញ រហូតបានពិន្ទុស្មើរ និងតម្រូវឲ្យការប្រកួត ត្រូវបន្ថែមម៉ោង១៥នាទី+១៥នាទី។ គឺនៅក្នុងការបន្ថែមម៉ោងទីពីរនេះហើយ ដែលក្រុម បាយ៉ឺន បានឆ្លៀតឱកាស លើចំណុចខ្សោយ ដែលអាចបណ្ដាលពីការរត់អស់កម្លាំង របស់ក្រុម ជូវេនទូស ផង [...]