Posts tagged as "zombieland"

ពុទ្ធោ! មនុស្ស​ខ្មោច វាយ​លុក​រថភ្លើង​ក្រោម​ដី កើតឡើង? (vdo)

ជាកម្មវិធីមួួយ ដែលរៀបចំឡើង នៅក្នុងឱកាស បុណ្យប្រពៃណី របស់អ្នកកាន់សាសនា គ្រឹស្ទ៍ ថ្ងៃទី០១ ខែមេសា (ឬ​ហៅ​ថា ថ្ងៃកុហក ទី០១ ខែមេសា) ប៉ុន្តែវាបានក្លាយ ជាហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកចូលរួម ច្រើននាក់ ជួបនឹង​រឿង​ភ័យតក់ស្លុត ជាងអ្វីទាំងអស់ នៅក្នុងជីវិតរបស់ពួកគេ។ ទូរទស្សន៍ Santos Silvio ក្នុងប្រទេសប្រេស៊ីល បានរៀបចំ​កម្មវិធី​នេះឡើង ដែលមានឈ្មោះថា «ការវាយប្រហារ របស់ហ្វូងមនុស្សខ្មោច នៅក្នុងរថភ្លើងក្រោមដី»។

កាម៉េរ៉ាថតវីដេអូ ពីគ្រប់ជ្រុង ត្រូវបានគេដាក់ឲ្យលាក់ខ្លួន ដើម្បីថតយកទិដ្ឋភាព ហើយមនុស្សដែលចូល មកក្នុង​អន្ទាក់ នៃកម្មវិធីដំបូងគេ ធ្លាក់ទៅលើស្ត្រីម្នាក់ អាយុ៣០ឆ្នាំ។ បន្ទាប់ពីបានចូល ក្នុងរថភ្លើង ហើយជិះមកដល់​ស្ថានីយ៍ ដែល​កម្មវិធី បានត្រៀមបម្រុងនោះ ស្ត្រីរូបនោះ បានចាប់ផ្ដើមទទួលអារម្មណ៍ ហាក់ដូចជាចម្លែក ដូចជា ពីដំបូងឡើយ មាន​ភ្លើងភ្លិបភ្លែត សម្លេងស្រែករបស់នរណាម្នាក់ ហើយនាងចាប់ផ្ដើមភ័យបុកពោះ [...]

ខ្មោចរស់ ឬមនុស្សខ្មោច រត់ពាសពេញទីក្រុងប្រាក នៃប្រទសឆែក

ខ្មោចរស់ ឬមនុស្សខ្មោច រត់ពាសពេញទីក្រុងប្រាក នៃប្រទសឆែក

កាលពីថ្ងៃទី៥ខែឧសភា កន្លងទៅថ្មីៗនេះ នៅទីក្រុងប្រាក ប្រទេសឆែក មានការរៀបចំ ដង្ហែរជាក្បួន របស់ពួកខ្មោចរស់ Zombie ដែលមើលទៅគួរអោយព្រឺព្រួច។ អ្នកចូលរួមក្នុងការរៀបចំដែលមានប្រមាណជា ១០០០នាក់ បានលាបមុខលាប មាត់ និងពាក់ស្បែកបាំងខ្លះៗ នៅនឹងលើដងខ្លួន ដើម្បីធ្វើអោយទៅជា ពួកខ្មោចរស់ អោយមានលក្ខណៈដូចមែនទែន។

សូមអញ្ជើញទស្សនា ខ្សែរវីដេអូ ខាងក្រោម៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...