ពុទ្ធោ! មនុស្ស​ខ្មោច វាយ​លុក​រថភ្លើង​ក្រោម​ដី កើតឡើង? (vdo)

កម្មវិធីទូរទស្សន៍មួយ របស់ប្រទេសប្រេស៊ីល បានរៀបចំឲ្យមនុស្ស ដែលជិះរថភ្លើងក្រោយដី ជាច្រើននាក់ ជួបហេតុការណ៍ដ៏តក់ស្លុតបំផុត នៅក្នុងជីវិត៖ នោះគឺការវាយប្រហារ របស់ហ្វូងមនុស្សខ្មោច (Zombies) បានចាប់ផ្ដើមហើយ។
ឈុតឆាកទាំងស្រុង នៃកម្មវិធីទូរទស្សន៍ «ការវាយប្រហារ ក្នុងរថភ្លើងក្រោយដី របស់ហ្វូងមនុស្សខ្មោច»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៣ មេសារ ២០១៥
  • កែប្រែចុងក្រោយ: April 03, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាកម្មវិធីមួួយ ដែលរៀបចំឡើង នៅក្នុងឱកាស បុណ្យប្រពៃណី របស់អ្នកកាន់សាសនា គ្រឹស្ទ៍ ថ្ងៃទី០១ ខែមេសា (ឬ​ហៅ​ថា ថ្ងៃកុហក ទី០១ ខែមេសា) ប៉ុន្តែវាបានក្លាយ ជាហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកចូលរួម ច្រើននាក់ ជួបនឹង​រឿង​ភ័យតក់ស្លុត ជាងអ្វីទាំងអស់ នៅក្នុងជីវិតរបស់ពួកគេ។ ទូរទស្សន៍ Santos Silvio ក្នុងប្រទេសប្រេស៊ីល បានរៀបចំ​កម្មវិធី​នេះឡើង ដែលមានឈ្មោះថា «ការវាយប្រហារ របស់ហ្វូងមនុស្សខ្មោច នៅក្នុងរថភ្លើងក្រោមដី»។

កាម៉េរ៉ាថតវីដេអូ ពីគ្រប់ជ្រុង ត្រូវបានគេដាក់ឲ្យលាក់ខ្លួន ដើម្បីថតយកទិដ្ឋភាព ហើយមនុស្សដែលចូល មកក្នុង​អន្ទាក់ នៃកម្មវិធីដំបូងគេ ធ្លាក់ទៅលើស្ត្រីម្នាក់ អាយុ៣០ឆ្នាំ។ បន្ទាប់ពីបានចូល ក្នុងរថភ្លើង ហើយជិះមកដល់​ស្ថានីយ៍ ដែល​កម្មវិធី បានត្រៀមបម្រុងនោះ ស្ត្រីរូបនោះ បានចាប់ផ្ដើមទទួលអារម្មណ៍ ហាក់ដូចជាចម្លែក ដូចជា ពីដំបូងឡើយ មាន​ភ្លើងភ្លិបភ្លែត សម្លេងស្រែករបស់នរណាម្នាក់ ហើយនាងចាប់ផ្ដើមភ័យបុកពោះ នៅពេលនាងទៅបើកទ្វារថភ្លើង តែទ្វា​មិនរបើកសោះ។

ក្រោយមកទៀត សម្លេងស្រែក របស់អ្នកបើកបររថភ្លើង បានបន្លឺឡើង ធ្វើឲ្យព្រលឹងកាន់តែហោះ ចេញពីក្នុងខ្លួន​ទ្វេ​ឡើង មុននឹងហ្វូងមនុស្សខ្មោច បានរត់ចូលមកតោង កញ្ចក់បង្អួចរបស់រថភ្លើង បង្កឲ្យឈុតឆាក មានលក្ខណៈដូចទាំង​ស្រុង ទៅនឹងភាពយន្ដព្រឺសម្បុរនានា របស់អាមេរិក។ មិនត្រឹមតែប៉ុណ្ណឹងទេ ឈុតឆាកនៅបន្តទៀត ជាមួយនឹង​មនុស្ស​ខ្មោចម្នាក់ បានចូលមកពញ៉ាក់ស្ត្រីវ័យ៣០ ខាងក្នុងទូរថភ្លើងផ្ទាល់តែម្ដង រហូតនាងលោតឡើង រួចយកដៃខ្ទប់មុខ។

ការវាយប្រហារ របស់ហ្វូងមនុស្សខ្មោច បានបញ្ចប់ទៅ នៅពេលដែលទ្វារថភ្លើង បានរបើកឡើង ហើយហ្វូង​មនុស្ស​ខ្មោច​ទាំងអស់ បានរត់ស្រចូលមករកស្ត្រី... ចង់មិនចង់ ព្រលឹងបានរត់ចេញ ពីក្នុងខ្លួនអស់ហើយ!!! ហើយបើទោះជា អ្នក​ធ្លាក់ក្នុងអន្លង់កម្មវិធីនេះ បានដឹងនៅពេលក្រោយមក ថាវាគ្រាន់តែជាការរៀបចំឡើង ដោយស្ថានីយ៍ទូរទស្សន៍​មួយ​ក៏ដោយ តែមិនប្រាកដថា លើកក្រោយៗ ពួកនាងៗហ៊ានធ្វើដំណើរ នៅពេលថ្មើរនេះ នៅក្នុងរថភ្លើងក្រោយដី តែឯង​នោះ​ទៀតឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...