ឲ្យ​កូន​ស្រី​វ័យ ១១​ឆ្នាំ លក់​ខ្លួន​រាល់​ថ្ងៃ ដើម្បី​ខ្លួន​ដូរ​យក​ថ្នាំ​ញៀន

ស្ត្រីជាម្ដាយម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទបានបង្ខំ ឲ្យកូនស្រីអាយុ ១១ឆ្នាំរបស់ខ្លួន ឲ្យទៅដេក ជាមួយបុរសម្នាក់ ជារៀងរាល់ថ្ងៃ ដើម្បីប្ដូរជាមួយនឹងម្សៅញៀន ហេរ៉ូអីន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 03, 2015
  • ប្រធានបទ: ហិង្សាលើកុមារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលការញៀនស្រវឹង បានលប់បាត់ ពីលើទឹកចិត្តជាម្ដាយ ...

នេះជាករណីដ៏ខ្លោចផ្សារមួយ ដែលបានកើតទៅលើកុមារី អាយុទើបនឹងបាន ១១ឆ្នាំ ព្រោះវាសនារបស់នាង ត្រូវបាន​ម្ដាយ អាយុ៣០ឆ្នាំរបស់នាង យកទៅប្រគល់ ឲ្យមេបណ្ដាញចែកចាយគ្រឿងញៀនម្នាក់ ដើម្បីទទួលបានម្សៅ គ្រឿង​ញៀន ហេរ៉ូអីន ពីបុរសនោះមកវិញ ជារៀងរាល់ថ្ងៃ។ ហេតុការណ៍ បានកើតឡើង នៅក្នុងរយៈពេលដ៏យូរ រាប់ចាប់​តាំង​ពីថ្ងៃទី ១៥ ខែកុម្ភៈ មកទល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ដែលជាថ្ងៃចុងក្រោយ នៃការរកឃើញករណីនេះ ពីសំណាក់​អាជ្ញាធរ។

សឹងជារៀងរាល់ថ្ងៃ អ្នកស្រី អេប្រីល ខរឃរ៉េន (April Corcoran) បានយកកូនស្រីរបស់ខ្លួន ទៅទម្លាក់នៅផ្ទះ​របស់​លោក សេនដែល វៀលលីងហ្គាម (Sandell Willingham) ដែលស្ថិតក្នុងក្រុង Pleasant Hill នៃរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋ​អាមេរិក ដើម្បីផ្ដល់ឱកាសឲ្យបុរសអាយុ ៤១ឆ្នាំម្នាក់នេះ បានសេពសន្ធវៈជាមួយកុមារី។ នៅក្នុងរយៈពេលនោះ មាន​ពេលខ្លះ នាងតូចបានរងនូវការចាប់រំលោភ និងបង្ខំលើរូបរាងកាយ ហើយឈុតឆាកទាំងនេះ ត្រូវបានបុរសនោះ ថតជាវីដេអូថែមទៀត។

សោកនាដកម្មនេះ ត្រូវបានអាជ្ញាធរចូលធ្វើអន្តរាគមន៍ បន្ទាប់ពីនាងតូច បានធ្លាយរឿងរ៉ាវ ដ៏ខ្លោចផ្សាររបស់ខ្លួន ប្រាប់​ឳពុក និងម្ដាយចុងរបស់នាង (ឪពុកម្ដាយនាង បានលែងលះគ្នា) កាលពីដើមខែមិថុនាមុន។ ហើយ គឺឪពុក និងម្ដាយ​ចុងរបស់នាង ទាំងពីរនេះដែរ ដែលទទួលបានសិទ្ធិ  ក្នុងការចិញ្ចឹមបីបាច់នាងតូច បន្ទាប់ពីហេតុការណ៍ដ៏អាស្រូវ។

នៅចំពោះបទចោទ ចំនួន២៧ករណី ដែលបានចោទប្រឆាំង នឹងម្ដាយចិត្តអាក្រក់នេះ នាង អេប្រីល ខរឃរ៉េន បាន​ប្រកែកថា នាងគ្មានទោសកំហុសអ្វីនោះទេ។ ពីក្នុងចំណោមការចោទប្រកាន់ មានដូចជា បទឃុបឃិត​ចូលរួមក្នុង​ការ​រំលោភ ធ្វើសញ្ចារកម្ម ជួញដូរមនុស្ស និងធ្វើឲ្យកុមារមានគ្រោះថ្នាក់ ជាដើម។ ប្រាក់ធានា ដែលអាចឲ្យស្ត្រីជាម្ដាយ​ម្នាក់​នេះ អានៅក្រៅឃុំ ជាបណ្ដោះអាសន្នបាន ត្រូវបានកំណត់ឲ្យមានកម្រិតរហូតដល់ទៅ ៥លានដុល្លា។

ចំណែកឯមេផ្គត់ផ្គង់គ្រឿងញៀន និងមនុស្សចូលចិត្តរួមភេទជាមួយកុមារមិនទាន់គ្រប់អាយុ លោក សេនដែល វៀលលីងហ្គាម វិញ ក៏បានរងនូវបទចោទប្រកាន់ ប្រហាក់ប្រហែលគ្នានេះដែរ ហើយត្រូវបានតុលាការ ផ្ដន្ទាទោស​រួច​ហើយ។ ប៉ុន្តែបុរសនេះ ត្រូវបានចោទប្រកាន់ លើករណីមួយទៀត ទាក់ទងនឹងការថតវីដេអូ អាសអាភាស នូវឈុតឆាក​រួម​ភេទ ជា​មួយ​កុមារមិនទាន់គ្រប់អាយុ។

មេធាវីមួយរូប លោក ម៉ៃ ឌីវីន (Mike DeWine) បានថ្លែងនៅក្នុងស្ថានីយទូរទស្សន៍ Fox19 ថា ស្ថានភាពនេះ បង្កើត​ឲ្យ​មានសភាពឈឺចាប់ ដល់កុមាររហូតអស់មួយជីវិត។ លោក បានថ្លែងឡើងថា៖ «ក្នុងនាមជាម្ដាយ នាងមិនបានថែរក្សា ការពារកូនខ្លួនទេ តែបែរជាយកកូនខ្លួន ទៅធ្វើជាមធ្យោបាយ ដើម្បីផ្ដោះប្ដូរជាមួយនឹងគ្រឿងញៀន ទៅវិញ។ បើតាម​មើល​ទៅ តម្រូវការម្សៅ ហេរ៉ូអីន បានឈានដល់កម្រិតមួយ ដែលខ្លាំងជ្រុល មិនអាចស្មានមិនដល់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...