ឃាតកម្មនៅរង្វង់មូលអាងទឹក សម្លាប់ឧកញ៉ាម្នាក់ក្នុងថ្លុកឈាម
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 22, 2014
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានអំពើឃាតកម្មមួយកើតឡើង នៅមុខហាងលក់ផ្លែឈើ ឡោតិចសេង ក្បែររង្វង់មូលអាងទឹក អូឡាំពិក រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់ ចំនួនប្រហែល១០គ្រាប់មកលើ ធ្វើឲ្យជនរងគ្រោះដេកស្លាប់ នៅក្នុងថ្លុកឈាម នៅមុខរថយន្ត តូយ៉ូតា លុច្យសីស៥៧០ របស់ខ្លួន។
ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ជាលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ។ លោកត្រូវបានឃាតករបាញ់ សម្លាប់ភ្លាមៗ នៅពេលដែលលោកបានចុះទិញផ្លែឈើ នៅហាងលក់ផ្លែឈើមួយឈ្មោះស្រីមុំ ក្បែររបងស្តាតអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ស្រង់សម្ដីដោយសារព័ត៌មាន ដើមអម្ពិល លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញ បានថ្លែងនៅក្រោយការកើតហេតុ ភ្លាមៗថា បុរសជាជនរងគ្រោះ បានបើកទ្វារដើរចេញពីរថយន្ត មិនទាន់ទាំងបានទិញផ្លែឈើផង ស្រាប់តែជនល្មើសមានគ្នាពីរនាក់ បានជិះម៉ូតូមកដល់ ហើយបាញ់ប្រហារភ្លាមៗតែម្តង។ ស្នងការរាជធានី បានបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចផ្តើមចេញពីរឿងគំនុំ។
នេះជាព័ត៌មានបថម ដែលអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅផ្ទាល់កន្លែងបានផ្ដិតផ្ទាល់ នូវរូបភាពមួយចំនួនមកផ្សាយ។ ចំពោះព័ត៌មានលំអិតផ្សេងទៀត ទស្សនាវដ្ដីនឹងត្រឡប់មកជម្រាប ក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕