ឥណ្ឌា៖ ក្រុមហ៊ុនរថយន្ដហ័ដ សុំទោសចំពោះការផ្សាយពាណិជ្ជកម្ម ពិសេសជ្រុល
បង្កើតគំនិតដោយ ភ្នាក់ងារពាណិជ្ជកម្មមួយនៅប្រទេសឥណ្ឌា ការផ្សាយពាណិជ្ជកម្មទាំងនេះ មិនត្រូវបានក្រុមហ៊ុនផលិតរថយន្ដ យកទៅប្រើប្រាស់ទេ។ ផ្ទុយទៅវិញ វាបានធ្វើអោយផ្ទុះនូវ ការក្ដៅក្រហាយមួយឡើង ជាពិសេសនៅបីខែក្រោយ មរណភាពរបស់និស្សិតស្រី ដោយការរំលោភជាក្រុម នៅក្នុងប្រទេសនេះរួចមក។
រូបទីមួយ បានបង្ហាញពីអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នៅនឹងចង្កូតរបស់រថយន្ដ ហ័ដ ហ្វីហ្គូ (Ford Figo) ជាមួយនឹងនាងៗ «ពិសេស» បីរូប នៅក្នុងឃ្លប់ខាងក្រោយ ជាមួយនឹងពាក្យស្លោកថា «ទុកភាពកង្វល់របស់អ្នក នៅខាងក្រោយ»។
«យើងសោកស្ដាយណាស់ នឹងការផ្សព្វផ្សាយនៃផ្លាកពាណិជ្ជកម្មទាំងនេះ ដែលមានចរិកលក្ខណៈយ៉ាងអាក្រក់ ហើយខុសពីមាត្រាដ្ឋានអាជីប និងការចង់បានរបស់ ហ័ដ [...]