ឥណ្ឌា៖ ក្រុមហ៊ុន​រថយន្ដ​ហ័ដ សុំ​ទោស​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម ពិសេស​ជ្រុល

«យើងសោកស្ដាយណាស់ នឹងការផ្សព្វផ្សាយនៃផ្លាកពាណិជ្ជកម្មទាំងនេះ ដែលមានចរិកលក្ខណៈយ៉ាងអាក្រក់ ហើយ​ខុសពីមាត្រាដ្ឋានអាជីប និងការចង់បានរបស់ ហ័ដ (Ford)។ ផ្លាកផ្សាយទាំងនេះ មិនត្រូវបានបង្កើតឡើង សម្រាប់ការ​ប្រើប្រាស់ក្នុងលក្ខណៈជំនួញជួញដូរ តែក៏រឹតតែមិនត្រូវអោយកើតមានដែរ និងកាន់តែមិនត្រូវអោយមានថែមទៀត នៅ​លើ​អាំងធើណែត។»
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: March 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បង្កើតគំនិតដោយ ភ្នាក់ងារពាណិជ្ជកម្មមួយនៅប្រទេសឥណ្ឌា ការផ្សាយពាណិជ្ជកម្មទាំងនេះ មិនត្រូវបានក្រុមហ៊ុនផលិត​រថយន្ដ យកទៅប្រើប្រាស់ទេ។ ផ្ទុយទៅវិញ វាបានធ្វើអោយផ្ទុះនូវ ការក្ដៅក្រហាយមួយឡើង ជាពិសេសនៅ​បីខែ​ក្រោយ មរណភាពរបស់និស្សិតស្រី ដោយការរំលោភជាក្រុម នៅក្នុងប្រទេសនេះរួចមក។

រូបទីមួយ បានបង្ហាញពីអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នៅនឹងចង្កូតរបស់រថយន្ដ ហ័ដ ហ្វីហ្គូ (Ford Figo) ជាមួយនឹងនាងៗ «ពិសេស» បីរូប នៅក្នុងឃ្លប់ខាងក្រោយ ជាមួយនឹងពាក្យស្លោកថា «ទុកភាពកង្វល់​របស់អ្នក នៅខាងក្រោយ»។

«យើងសោកស្ដាយណាស់ នឹងការផ្សព្វផ្សាយនៃផ្លាកពាណិជ្ជកម្មទាំងនេះ ដែលមានចរិកលក្ខណៈយ៉ាងអាក្រក់ ហើយ​ខុសពីមាត្រាដ្ឋានអាជីប និងការចង់បានរបស់ ហ័ដ (Ford)។ ផ្លាកផ្សាយទាំងនេះ មិនត្រូវបានបង្កើតឡើង សម្រាប់ការ​ប្រើប្រាស់ក្នុងលក្ខណៈជំនួញជួញដូរ តែក៏រឹតតែមិនត្រូវអោយកើតមានដែរ និងកាន់តែមិនត្រូវអោយមានថែមទៀត នៅ​លើ​អាំងធើណែត។»

ពាក្យសុំទោសទាំងនេះ បានបង្ហាញពីដើមសប្ដាហ៍មុន របស់ក្រុមហ៊ុនផលិតយានយន្ដ ហ័ដ តែមិនបានរំងាប់អារម្មណ៍ របស់ពួកអ្នករិះគន់ និងសាធារណមតិទូទៅនោះបានឡើយ គិតចាប់តាំងពីរូបទាំងនេះ បានដាក់ចេញផ្សាយដោយ​ភ្នាក់ងារ​ពាណិជ្ជកម្មឥណ្ឌា ឈ្មោះជេដាប់ប៊ែលយូធី អ៊ីនឌៀ (JWT India)។ រូបទាំងនេះនៅមិនទាន់បាន ក្រុមហ៊ុន ហ័ដ ទទួល​យកទៅប្រើប្រាស់នៅឡើយ តែបានដាក់ផ្សាយរួចជាស្រេច នៅលើគេហទំព័រ «ពាណិជ្ជកម្មនៃពិភពលោក (Ads of the World)» កាលពីចុងសប្ដាហ៍មុន។ រូបទាំងនេះ ត្រូវបានគេដកចេញពីគេហទំព័រ នៅពេលបន្ទាប់មក។

ឯរូបពីរផ្សេងទៀត បង្ហាញពីប៉ារីស ហ៊ីលតុន (Paris Hilton) បានចាប់ជម្រិតស្ត្រីបីរូប និងអ្នកប្រណាំងកាំជ្រួច លើវាលរាប ម៉ែឃើល ខ្យូម៉ារើ (Michael Schumacher) ចាប់គូរប្រជែងរបស់គាត់ ទុកនៅក្នុងឃ្លបនោះទាំងអស់។

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...