អាយុទើប៩ឆ្នាំ ចេះសរសេរប្រលោមលោក ពីប្រវត្តិអតីតជើងឯកពិភពលោក F1
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៣ តុលា ២០១៤
- កែប្រែចុងក្រោយ: September 04, 2014
- ប្រធានបទ: អ្នកនិពន្ធក្មេង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកគាំទ្រតែងតែផ្ញើរសំបុត្រ ទៅតារាឬវីរបុរស ដែលពួកគេស្រឡាញ់។ តែសម្រាប់កុមារា អៃដេន ហ្គោមឡី (Aidan Gormley) ដែលទើបនឹងមានអាយុ៩ឆ្នាំ បានសរសេរប្រលោមលោក មួយខ្សែរ។ អ្នកស្រឡាញ់គាំទ្រ របស់អតីតជើងឯកពិភពលោក លោក ម៉ៃឃើល ឃ្យូម៉ាឃើ (Michael Schumacher) ខាងការប្រណាំងកាំជ្រួចលើវាលរាប បានឧទ្ទិសស្នាដៃរបស់ខ្លួន ទៅវីរបុរសដែលខ្លួនស្រឡាញ់ បន្ទាប់ពីលោក ម៉ៃឃើល ឃ្យូម៉ាឃើ បានរងរបួសធ្ងន់ធ្ងរ នៅក្នុងស្ថានីយកីឡាស្គី កាលពីដើមឆ្នាំកន្លងទៅ ក្នុងប្រទេសបារាំង។
កុមារា អៃដេន បានប្រើប្រាស់រយៈពេលបីសប្ដាហ៍ ដើម្បីសរសេរនិងរៀបចំលំអសៀវភៅរបស់ខ្លួន ដោយដាក់ចំណងជើងថា «ដំណើរផ្សងព្រេង របស់ហ្វែរ៉ារី (Ferrari Adventure)» ដោយសារតែលោក ឃ្យូម៉ាឃើ ធ្លាប់បានកាន់ចង្កូតយាន F1 ពណ៌ក្រហមរបស់ក្រុមហ៊ុន ហ្វេរ៉ារី។ សៀវភៅ ត្រូវបានគ្រឹស្ថានផ្សព្វផ្សាយមួយសម្រាប់កុមារ ទទួលយកទៅបោះពុម្ភ។ សៀវភៅដែលបានបោះពុម្ភចេញយ៉ាងស្អាតនោះមួយក្បាល ត្រូវបានផ្ញើរទៅកាន់គ្រួសាររបស់ ម៉ៃឃើល ឃ្យូម៉ាឃើ។
ភរិយារបស់អតីតជើងឯកពិភពលោក បានឆ្លើយតបទៅកុមារវិញថា៖ «ម៉ៃឃើល របស់យើងជាមនុស្សដែលតស៊ូខ្លាំងជាទីបំផុត។ គាត់នឹងមិនបោះបង់ចោលឡើយ។ សូមអរគុណសម្រាប់ពាក្យជូនពររបស់អ្នក និងអំណោយដ៏ថ្លៃថ្លារបស់អ្នក។ ជាការគាំទ្រមួយដ៏អស្ចារ្យ សម្រាប់គ្រួសាររបស់យើង។» សារលិខិតនោះ បានសរសេរចាក់ទម្លុះបេះដូង អ្នកនិពន្ធវ័យក្មេង រហូតដល់ អេដេន លាន់មាត់ថា៖ «មិនគូរឲ្យជឿទេ ដែលខ្ញុំទទួលសារពីភរិយារបស់ម៉ៃឃើល ឃ្យូម៉ាឃើ»៕