ប្រណាំងកាំជ្រួចលើវាលរាប៖ អាឡូនសូ នឹងធ្វើឲ្យខុសប្លែក សំរាប់ក្រុមហ៊ុនហ្វឺរ៉ារ៉ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ (Fernando Alonso) ជិតនឹងបានទទួលដំណែងជើងឯក ហ្វម៉ូឡា វ័ន (Formula One) លើកទី៣ ទៅហើយក្នុងរដូវកាលមុន ប៉ុន្តែអ្នកប្រណាំងឲ្យក្រុមហ៊ុន ហ្វឺរ៉ារ៉ី (Ferrari) រូបនេះ បាននិយាយថា រថយន្តរបស់គាត់មិនម៉ែនជារថយន្ត ដែលលឿនបំផុតនោះទេ ហើយឆ្នាំនេះគាត់នឹងព្យាយាមម្តងទៀត ជាមួយនឹងរថយន្តថ្មី និងមានភាពប្រសើរជាងមុន។
កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ។
អ្នកតក្កវិជ្ជា បាននិយាយថា រដូវកាលនេះកីឡាករវ័យ ៣១ឆ្នាំ អាឡូនសូ ធ្វើបានយ៉ាងល្អបំផុត និងស្ថិតក្នុងចំណោមកីឡាករទាំង១០រូប ដែលអាចឈ្នះក្រុមអ៊ីតាលី។ កីឡាករឆ្នើមៗ ផ្សេងទៀត ដែលត្រូវចូលរួមមានដូចជា ចនម៉ាញ៉ូអែល ហ្វេនជីអូ (Juan Manuel Fangio), នីគី ឡូដា (Niki Lauda) និងកីឡាករ មីឆែល ស្កាម៉ាឆឺ (Michael Schumacher)។
អាឡូនសូ ជាកីឡាករលេខ១ របស់ក្រុមហ្វឺរ៉ារ៉ី ដែលជាក្រុម ទទួលបានភាពជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តកីឡា ហើយក្រុមមួយនេះ មានការចូលរួមប្រកួតជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៥០មក។
កីឡាករអេស្ប៉ាញរូបនេះ បានឈ្នះក្នុងការប្រណាំងចំនួន ៣លើក ក្នុងឆ្នាំ២០១២ ហើយបាន ឡើងលើវេទិកាកិត្តិយសចំនួន ១៣ដង ក្នុងការប្រណាំង ២០លើក។ ទោះបីជាយ៉ាងណាក៏ដោយ រដូវកាលមុនគាត់បានបរាជ័យនៅចុងឆ្នាំ ហើយគាត់បាននិយាយថា អ្វីល្អៗសំរាប់រូបគាត់មិនទាន់មកដល់នៅឡើយទេ។
គាត់បាននិយាយថា «ឆ្នាំមុន ជាឆ្នាំដ៏ល្អសំរាប់អាជីពរបស់ខ្ញុំ ហើយខ្ញុំរីករាយខ្លាំងណាស់ជាមួយនឹងការសម្តែងរបស់ខ្ញុំ ប៉ុន្តែឆ្នាំនេះខ្ញុំនឹងធ្វើឲ្យកាន់តែល្អ ជាងឆ្នាំមុនទៀត។ យើងចាប់ផ្តើមដោយទទួលបានពិន្ទុល្អ ហើយខ្ញុំបានសិក្សាពីកំហុសឆ្គងខ្លះៗ កាលពីរដូវកាលមុន ដូច្នេះធ្វើឲ្យខ្ញុំមានការរៀបចំប្រសើជាងមុន។»
ម្ចាស់ជើងឯក ២សម័យកាល អាឡូនសូ ដែលទទួលបានជោគជ័យនៅឆ្នាំ២០០៥ និងឆ្នាំ២០០៦ នឹងធ្វើឲ្យមានការផ្លាស់ប្តូរក្នុងរដូវកាលនេះ។ គាត់យល់ពីស្ថានភាព និងក្រុមទាំងមូលសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យគាត់ទទួលបានជោគជ័យ។
កីឡាកររូបនេះបន្តថា «ឆ្នាំមុនយើងមានការលំបាកដោយសារតែ ស្ថិតក្នុងរដូវរងារ ហើយយើង បានទទួលបរាជ័យ។ យើងមិនដឹងថា រថយន្តរបស់យើងមានបញ្ហាអ្វីនោះទេ ហើយយើងពិតជាមិនយល់ពីមូលហេតុរបស់វា។»
ទោះបីជាកីឡាករ អាឡូសូ ធ្វើការនាំមុខបានពាក់កណ្តាលផ្លូវ ទៅហើយក្តី តែទីបញ្ចប់កីឡាករដែលប្រណាំងបើកឲ្យក្រុម រ៉ែដ ប៊ុល (Red Bull) សេសបាស្ទែន វ៉េតថេល (Sebastian Vettel) ជាអ្នកទទួលបានជោគជ័យ។
កីឡាករអាឡឺម៉ង់រូបនេះ បានទទួលដំណែងជើងឯក ដោយមាន៣ពិន្ទុ នាំមុខនៅពេលចប់រដូវកាលក្នុងប្រទេសប្រេស៊ីល។ រីឯកីឡាករ អាឡូនសូ មានរយះពេលយឺតជាងតែ ៧ទៅ១០ វិនាទីតែប៉ុណ្ណោះ ហើយទទួលបានចំណាត់ថ្នាក់លេខ២។
អាឡូនសូ បាននិយាយបន្ថែមថា «យើងសង្ឃឹមថា យើងនឹងកាត់បន្ថយចន្លោះប្រហោង ហើយយើងនឹងទៅ ប្រទេសអូស្រ្តាលី ធ្វើឲ្យបានប្រសើរជាងនៅប្រទេសប្រេស៊ីល។ មានន័យថា វានឹងកាន់តែប្រសើរជាងឆ្នាំមុន។»
មានការចោទជាសំនួរថា តើគាត់អាចឈ្នះជើងឯកម្តងទៀតក្នុងឆ្នាំនេះទេ ព្រោះវាជាឆ្នាំគម្រប់ខួបនៃការស្លាប់ របស់អ្នកដែលបង្កើតក្រុមនេះឡើង គឺលោក អេនស្ស៊ូ ហ្វឺរ៉ារ៉ី (Enzo Ferrari) ផង។ អាឡូនសូ ក៏បាននិយាយទាំងជឿជាក់ថា គ្មានហេតុផលអ្វី ដែលថាមិនអាចនោះទេ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ