គំនូរគ្មានចំណងជើងមានតែពណ៌ លក់បាន៧៦លានដុល្លារ នៅអាមេរិក
ចំណងជើងរបស់ផ្ទាំងគំនូរទាំងពីរនេះ គឺ«គ្មានចំណងជើង» និង«គ្មានចំណងជើង (ពណ៌លឿង ទឹកក្រូច លឿង ទឹកក្រូចភ្លឺ)»។ បើគេមើលពីចំងាយ គេនឹងឃើញគំនូរនេះ បានពន្លេចនូវពណ៌យ៉ាងចែងចាំង និងរស់រវើក។ ផ្ទាំងគំនូរទីមួយ ដែលត្រូវបានគូរនៅឆ្នាំ១៩៧០ បានលក់ដាច់ក្នុងតម្លៃ ៣៩,៩លានដុល្លារ ខណៈពេលដែលផ្ទាំងគំនូរមួយទៀត បានលក់ដាច់ក្នុងតម្លៃ ៣៦,៦លានដុល្លារ។
លោក ម៉ាក រ៉ូតខូ ជាវិចិត្រករជាតិអាមេរិកាំង ដែលមានដើមកំណើត ឡេតូនី។ លោកត្រូវបានគេចាត់ទុកថា ជាកំពូលវិចិត្រករដៃទិព្វ ផ្នែកសិល្បៈទំនើប។ ស្នាដៃរបស់លោកជាច្រើន នឹងផ្ដល់ឲ្យអ្នកផងទាំងឡាយ មើលឃើញក្នុងរយៈពេលមួយភ្លែតដំបូង យល់ថាគ្រាន់តែជាបណ្ដុំ នៃពណ៌ច្រើនរួមបញ្ចូលគ្នាប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកស្នេហាផ្ទាំងគំនូរ និងអ្នកវិភាគសិល្បៈ [...]