កម្ពុជាចង់យកវិញ ពីសារមន្ទីសិល្បៈនៅញ៉ូយក នូវរូបចំលាក់ចំនួនពីរ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 04, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលខ្មែរ បញ្ជាក់ថារូបចំលាក់ ដ៏ចាស់ចំនូនពីរ ដែលកំពុងត្រូវបានតាំង នៅក្នុងសារមន្ទីសិល្បៈ មេត្រូប៉ូលីទែន នៅទីក្រុងញ៉ូយក ជារូបចំលាក់ ដែលត្រូវបានគេលួច ចេញពីទីកន្លែងដើមរបស់វា ក្នុងប្រទេសកម្ពុជា។ រូបចំលាក់ទាំងនេះ ត្រូវបានគាស់ចេញ តាំងពីប៉ុន្មានទស្សវត្តមុន ហើយបច្ចុប្បន្ន គេគួរតែប្រគល់វាអោយមកអោយកម្ពុជាវិញ។
រូបចំលាក់ពីថ្មភក់ មានឈ្មោះហៅថា «អ្នកការពារលុតជង្គង់»។ រយះពេលប្រមាណជា ២០ឆ្នាំមកហើយ ដែលរូបចំលាក់ ចំណាស់តាំងពីសតវត្សទី១០ទាំងនេះ ត្រូវបានគេចាត់ទុកជា វត្ថុសិល្បៈដ៏មានតំលៃ ក្នុងចំណោមវត្ថុសិល្បៈផ្សេងទៀត មកពី បណ្ដាប្រទេសអាស៊ីផ្នែកអាគ្នេយ៍។
កាសែត ញ៉ូយកថែម បានធ្វើរបាយការណ៍ពី ករិយាល័យជំនាញខ្មែរមួយ ដែលមានជំនឿយ៉ាងមុតមាំថា រូបចំលាក់ធំៗ ទាំងនេះ ត្រូវបានដឹកចេញ ពីប្រាសាទមួយស្ថិតនៅកណ្ដាលព្រៃ កាលពីអំឡុងឆ្នាំ១៩៧០ ហើយរូបចំលាក់ខ្លះទៀត ត្រូវបាន គេគាស់បំផ្លាញ និងដឹកចេញពីប្រទេសកម្ពុជា ខណៈដែលប្រទេសនេះ កំពុងតែផុសជាប់ក្នុងសង្គ្រាមរាំងជល់ក្នុងស្រុក យ៉ាងខ្លាំងនោះ។
សារមន្ទីសិល្បៈ មេត្រូប៉ូលីទែន នេះ បានទទួលរូបចំលាក់ទាំងនេះ ជាលក្ខណៈអំណោយ ហើយរូបចំលាក់ទីមួយ បានមក ដល់ក្នុងឆ្នាំ១៩៨៧។ ពួកអ្នកទទួលខុសត្រូវ សារមន្ទីនេះបាននិយាយថា ពូកគាត់មិនបានដឹងពី អ្នកផ្ដល់អំណោយទាំងនោះ ថាបានយករូបចំលាក់ទាំងនេះ មកពីទីណាមកនោះទេ។
អ្នកបូរាណវិទូជាច្រើន បានមើលដឹងថា ទីកន្លែងដើមរបស់រូបចំលាក់ទាំងនេះ គឺស្ថិតនៅក្នុងបរិវេណប្រាសាទចិន ក្នុងប្រទេសកម្ពុជា ដែលមានចំណាស់តាំងជាង ១ ០០០ឆ្នាំមកហើយ៕
--------------------------------------------------------------
ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ០៣ ខែមថុនា ឆ្នាំ២០១២
Source d'info: The Associated Press
Crédit photo : pigalleworld/ flickr.com