លីវើភូល៖ «ចនសិន» ត្រូវសម្រាកបន្ទាប់ពីរបួស ពេលប៉ះម៉ែនញូ
ក្លិបលីវើភូល (Liverpool) ពុំទាន់កំណត់មាត្រដ្ឋានពេលវេលាច្បាស់លាស់នៅឡើយទេ សម្រាប់ការត្រឡប់មកវិញរបស់កីឡាករ ហ្គាឡិន ចនសិន (Glen Johnson) បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះ របួសគ្រេចកជើង កំឡុងការប្រកួតយកជ័យជំនះលើក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីថ្ងៃអាទិត្យ។
កីឡាករ ហ្គាឡិន ចនសិន របស់ក្រុមបាល់ទាត់អង់គ្លេស លីវើភូល។ (រូបថត ក្លិបលីវើភូល)
កីឡាករអន្តរជាតិអង់គ្លេស វ័យ២៩ឆ្នាំ បានដូរចេញនៅនាទីទី៧៨ ខណៈដែលក្រុមលីវើភូល បំបាក់ម៉ែនញូ ១-០ ហើយគាត់ត្រូវពាក់បន្ទះការពារស្រោបជើង នៅពេលដែលចាកចេញពីកីឡាដ្ឋាន អេនហ្វៀល (Anfield)។
ចនសិន បានរងរបួស ក្រោយពេលប៉ះទង្គិចគ្នាមួយទំហឹង ជាមួយនឹងកីឡាករខ្សែការពារស្លាបឆ្វេងរបស់ម៉ែនញូ ផាទ្រីស អេវើរ៉ា (Patrice Evra) [...]