ហ្គូហ្គ័ល បំបាក់តំលៃលក់ របស់ក្កាបញ្ជា «ណេស៊ុស ៧»
ការចេញដាក់លក់មួយ របស់ក្រុមហ៊ុនយក្ស ខាងពត៌មានវិទ្យា ដែលមានតំលៃថោក គួរអោយភ្ញាក់ផ្អើល ស្មើនឹង គីនដ័ល ហ្វាយ័រ (Kindle Fire) របស់ក្រុមហ៊ុន អាមាហ្សុន (Amazon0) ។ ជាទិសដៅដ៏អស្ចារ្យមួយ ដែលហ្គូហ្គ័ល (Google) ហាក់ កំពុងតែពញ្ញាក់អារម្មណ៍ របស់អ្នកប្រើប្រាស់ក្នុងពិភពលោក អោយងាក មកជញ្ជក់មាត់សសើរ ពីផលិតផលរបស់ខ្លួន ហើយឈានទៅរកទីផ្សារបំបាក់តំលៃ ដែលក្រុមហ៊ុន អាប់ផ័ល (Apple) តែងតែភ្លេច។
ការបង្ហាញផលិតផលនេះ នៅសាន់ហ្រ្វាន់ស៊ីស្កូ កាលពីថ្ងៃពុធទី២៧មិថុនា។
«ណេស៊ុស ៧» ជាផលិតផលថ្មីស្រឡាងមួយ ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាវ៉េប (Web) ដ៏ធំជាងគេក្នុងពិភពលោក គឺ ហ្គូហ្គ័ល (Google) សហការជាមួយនឹងក្រុមហ៊ុនអេឡិចត្រូនិច អាស៊ុស (Asus) ជាមួយនឹងទំហំកញ្ចក់ ៧អ៊ីញ [...]