កូនប្រុស អេង ឆៃអ៊ាង ទម្លាយពីទំនាក់ទំនងដំបូងរវាងឪពុកខ្លួន និង សម រង្ស៊ី
មានមនុស្សមិនតិចទេ ដែលចោទសួរថា តើហេតុអ្វីទើបលោក សម រង្ស៊ី ដែលមិនសូវមាននរណាស្គាល់ នៅមុនឆ្នាំ១៩៩៣ បានប្រែក្លាយនៅថ្ងៃនេះ មកជាអ្នកនយោបាយកម្ពុជា ដ៏មានឥទ្ធិពលម្នាក់ និងថែមទាំងជាគូបដិបក្ខ ដ៏សំខាន់ជាងគេ របស់លោក ហ៊ុន សែន ដែលជាអង្គុយ នៅក្នុងតំណែងនាយករដ្ឋមន្ត្រី តាំងពីច្រើនឆ្នាំមកនោះ? លោក អេង រតនៈ ដែលជាកូនប្រុសរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានត្រឡប់មកនិទានឡើងវិញ ពីហេតុការណ៍ដំបូងៗ ដែលលោក សម រង្ស៊ី បានកសាងឫសគល់នយោបាយ និងក្រុមការងារដ៏ស្មោះស្ម័គ្ររបស់លោក នៅពេលមេដឹកនាំប្រឆាំងរូបនេះ បានចូលប្រឡូកក្នុងជីវិតនយោបាយ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១។
លោក អេង រតនៈ បានលើកឡើងមកបញ្ជាក់ថា ការកសាងក្រុមការងារ និងឬសគល់នយោបាយ ឲ្យចេញជារូបរាងឡើងនោះ បានចាប់ផ្ដើម ចេញពីទស្សនវិជ្ជា«ដឹកនាំ»មួយ របស់លោក សម រង្ស៊ី ដែលមានអត្ថន័យដូច្នេះថា៖ «គិតធំ ចង់ធ្វើធំ [...]